សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់អង្គពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅស្រុកមេមត់ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវា៧មករាលើកទី៣២។ សម្ដេចបន្តថាអ្នកខ្លះផ្ដល់តម្លៃថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។ បើប៉ុល ពត មិនត្រូវបានផ្ដួលរលំនៅថ្ងៃ៧មករា តើប៉ុល ពតព្រមចរចានៅអង្គការសហប្រជាជាតិនោះទេ។ បើអ្នកឯងមានសារជាតិជាមនុស្ស បើទុកប៉ុល ពត នៅតើមានដល់ថ្ងៃនេះទេ? មានដល់ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែរឬទេ? ម្ចាស់ហត្ថលេខីដែលបានចុះហត្ថលេខានោះ មិនមាននៅសល់ប៉ុន្មានទេ អ៊ីចឹងតើអាចចរចាបានដែរឬទេ? និយាយឲ្យខ្លីមួយម៉ាត់ អាពត វាមិនមានការចរចាទេ គឺវាសម្លាប់ចោលបាត់ទៅហើយ។ យើងមានមោទនភាពដោយយើងចេះដោះស្រាយបញ្ហាដោយខ្លួនឯង។
សម្ដេចតេជោ ថ្លែងទៀតថា ថ្ងៃ៧មករា រំដោះទាំងប្រែត និងរំដោះទាំងក្បាលអ្នកជេរ៧មករា ទៀតផង ដែលអ្នកទាំងនោះសុទ្ធតែជាជនអគតិ
No comments:
Post a Comment