Wednesday, January 05, 2011

បូស​កំពុង​ធ្លាយ​មុខ អាប់​ភី​ស៊ី​ត​សារភាព​ពី​ការ​បញ្ជូន​លោក​ផា​និក​មក​កាន់​កន្លែង​ដែល​ត្រូវ​ចាប់ខ្លួន


កាសែត​បាងកកប៉ុស្តិ៍​​នៅថ្ងៃទី​៤ មករា ផ្សាយ​ថា លោកនាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​កាលពីព្រឹកថ្ងៃទី​​៤ មករា នោះ​ បាន​សារ​ភាព​ថា ​រូបលោក​បានបញ្ជូន​​លោក Panich Vikitsreth សមាជិក​​សភា​គណបក្ស​​របស់លោក​​ទៅកាន់​តំបន់​​ព្រំដែន​​រវាង​​​​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ជា​កន្លែង​​ដែលលោក Panich និងពលរដ្ឋ​ថៃ​៦​នាក់ទៀត​​​ត្រូវ​ចាប់​ខ្លួន​ដោយ​ទាហាន​​កម្ពុជា ។ ​លោកអាប់ភីស៊ីត ​អះអាងបញ្ជាក់​​ដូច្នេះ​​មុនពេល​លោក​អញ្ជើញ​​ធ្វើជា​អធិបតី​​​ក្នុង​កិច្ចប្រជុំ​គណៈ​​រដ្ឋ​មន្ត្រី​​ប្រចាំ​សប្តាហ៍​​ដែល​​របៀប​វារៈ​​កំពូល​សំរាប់​កិច្ច​​ប្រជុំ​នេះគឺ​​ស្តីអំពី​​ពលរដ្ឋ​ថៃ​​៧​នាក់ ដែលត្រូវ​ចាប់ខ្លួន និងកំពុង​​ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​​កម្ពុជា ។
​ទោះបីជា​​បែបណា ​ការផ្សាយ​​ដោយកាសែត​​បាង​កកប៉ុស្តិ៍​​​នេះមិន​ដឹង​ថា ជា​ការពិត​ ឬ​បែប​ណា​​នោះទេ ​ហើយក៏​មិន​​​បានបញ្ជាក់​​ឱ្យច្បាស់​លាស់​​ពី​ចេតនា​​នៃការ​បញ្ជូន​មក​នោះដែរ ។ ព្រោះ​​ថា លោក Panich ជា​តំណាង​​រាស្ត្រ​​​​ គួរ​តែ​មក​​ជា​ផ្លូវការ​​ណាមួយ ដើម្បី​​ស្វែង​យល់ពី​បញ្ហា​ព្រំដែន​​​មិនមែន​លួច​​មក​ជាមួយពួកអាវលឿង​​ដែលជា​ក្រុម​​ជ្រុលនិយម​​មួយក្តាប់​​តូច​ដែល​តែង​បង្ក​​អរិភាព​​ដល់​កម្ពុជា​នោះទេ ។​ យោង​តាម​​កាសែត​​ដដែលនេះបាន​​សរសេរ​ទៀត​ថា ជាមួយគ្នានេះ ​គណបក្ស​ប្រជា​ធិប​តេយ្យ​​​កំពុងកាន់​អំណាច​របស់​​លោកអាប់​ភីស៊ីត ​ក៏​នឹង​បើក​កិច្ច​​ប្រជុំ​​មួយផងដែរ ​នៅវេលារសៀល​​​ថ្ងៃ​ទី​​៤ មករា ដើម្បី​​ពិភាក្សា​​អំពីបញ្ហា​​​ជនជាតិ​សៀម​​ទាំង​៧​នាក់​នេះ ហើយ​សមាជិក​​សភា​គណ​បក្ស​​ប្រជាធិបតេយ្យ​​មួយចំនួន​ចង់ធ្វើដំណើរ​​​មក​កាន់ប្រទេស​​​កម្ពុជា ដើម្បី​​​សួរសុខទុក្ខ​​អ្នក​ទាំង​៧​នាក់នោះ ។ ​
ទាក់ទិន​ទៅនឹង​​ជនជាតិ​​សៀមទាំង​​៧​នាក់​នោះ លោក​ឧបនាយករដ្ឋ​​មន្ត្រី​​ស៊ូ​ថេប ​ធឿក​ស៊ូបាន់ ​ថ្លែងថា ពេលនេះ​ថៃ​ត្រូវតែ​អត់ធ្មត់​​ឱ្យ​បាន​​ច្រើន​​​ ហើយពឹង​ផ្អែក​​តែលើការ​ចរចា​ប៉ុណ្ណោះ ។ ​លោកស៊ូថេប ​បង្ហាញ​​​ពីក្តីសង្ឃឹម​​ថា សម្តេច​តេជោហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​កម្ពុជា ​នឹង​ពិ​ចារណា​អំពីទំនាក់ទំនង​​មិត្ត​ភាព​រវាង​ប្រទេស​​ថៃ​​ និងប្រទេស​កម្ពុជា ។ ឧបនាយករដ្ឋ​មន្ត្រី​​​ថៃ​រូបនេះ​​អះអាង​បញ្ជាក់​​ថា បញ្ហា​របស់​​លោក Panich មិនមែន​ជា​ល្បែង​នយោបាយ​​ ហើយ​លោក​បាន​សំដែង​​ពីការព្រួយបារម្ភ​​ចំពោះ​​ផែនការ​​ប្រមូ​លផ្តុំ​​របស់​បណ្តាញ​​អ្នកស្នេហា​ជាតិ​ថៃ នៅ​ខេត្ត​​ស្រះកែវ ​នៅថ្ងៃទី​៤ មករា ​ព្រោះ​អាច​​ប៉ះពាល់​ដល់ស្ថានការណ៍​​ដែល​កំពុង​​មាន​ភាព​​តានតឹងស្រាប់ ។​ ​លោក​ស៊ូថេប ​មានជំនឿ​ថា បញ្ហា​នឹង​ត្រូវ​ដោះស្រាយ​​តាម​រយៈ​ការ​ចរចា​ជាមួយ​កម្ពុជា​ដោយ​​មិន​ចាំបាច់​​មានការ​សំរបសំរួល​ពីប្រទេស​​ណាមួយ ហើយ​បញ្ហា​នេះ​​គួរតែ​​ត្រូវដោះស្រាយ​​​ឱ្យ​​​​បាន​រួច​រាល់​មុនពេល​​ការបំពេញ​ទស្សនកិច្ច​​​ដែល​គ្រោង​​ទុករបស់​លោក​ឧ​ប​នាយករដ្ឋ​មន្ត្រី​​​​សុខ អាន នៃប្រទេស​​កម្ពុជា​​មក​​កាន់ប្រទេសថៃ ។ លោក​ឧ​បនាយករដ្ឋ​មន្ត្រី​​ស៊ូថេប ​សារភាព​ថា ថៃ​យល់ឃើញ​ថា មានការ​លំបាក​បំផុតក្នុង​ការ​ជួយពលរដ្ឋ​​ខ្លួន​៧​នាក់ ដែល​កំពុងឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ.សក្នុងប្រទេស​កម្ពុជា ហើយ​​លោក​ថ្លែង​ថា ​ពេល​​​នេះអាជ្ញាធរ​​ថៃ​កំពុងរិះរក​មធ្យោបាយ​​ជួយពលរដ្ឋ​​ទាំង​៧​នាក់​នេះ ។ ជា​មួយគ្នា​​នេះ លោកស៊ូថេប ក៏បាន​សារភាព​ដែរ​ថា ពលរដ្ឋថៃទាំង​៧​នាក់នេះ ពិតជា​ចូលទឹកដីកម្ពុជា​​ដោយខុសច្បាប់មែន ។​ លោកស៊ូថេប ​ថ្លែងទៀត​ថា ​រូបលោក​រង់ចាំ​​រហូតដល់​​ក្រោយ​ថ្ងៃ​​ឈប់សំរាក​​ចូលឆ្នាំ​សាកល​ថ្មី ​ក្រែង​​មាន​ប្រតិកម្ម​​អ្វី ឬ​ការ​​ឆ្លើយ​តប​​ណាមួយ​ពី​អាជ្ញាធរ​​ក្រុង​ភ្នំពេញ​​ ទាក់ទិន​ទៅ​នឹងបញ្ហា​​ពល​រដ្ឋ​ថៃ​​ទាំង​៧​នាក់​នោះ ។
តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​មេ​ណេ​ជឺ​អន​ឡាញ​កាល​ពី​ថ្ងៃ​​ទី​៤ មករា ក៏​បាន​ឱ្យ​ដឹង​​ដូច​កាសែត​បាងកក​ប៉ុស្តិ៍​ដែរ​ថា នាយក​រដ្ឋ​មន្ត្រី​ថៃ​លោក​អាប់​ភី​ស៊ីត​ វេ​ចា​ជី​វ៉ា ទទួល​ស្គាល់​ថា លោក​បាន​បញ្ជូន​លោក Panick ទៅ​មើល​ព្រំ​ដែន​កម្ពុជា-ថៃ​ ហើយ​ត្រូវ​បានអាជ្ញា​ធរ​កម្ពុជា​​ចាប់​ខ្លួន​ ។ ទី​ភ្នាក់​ងារព័ត៌​មាន​ដដែល​បន្ត​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ថ្ងៃ​៤ មករា បាន​​ពិភាក្សា​រក​ដំណោះ​ស្រាយ​​ជួយ​ជន​ជាតិ​ថៃ​ដែលត្រូវ​កម្ពុជា​​ចាប់ខ្លួន​ ។ ប្រភព​ព័ត៌​មាន​ខាង​លើ​បាន​បន្ត​ទៀត​ថា សំរាប់​កិច្ច​ប្រជុំ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​បាន​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​៤ មករា ដើម្បី​រក​ដំណោះ​ស្រាយ​ជួយ​លោក Panich និង​ក្រុម​ជន​ជាតិ​ថៃ​៦​នាក់​ទៀត​ដែល​ត្រូវ​ចាប់​ខ្លួន​ ។ ចំណែក​តំណាង​រាស្ត្រ​ប្រចាំ​ក្រុង​បាង​កក​របស់​គណ​បក្ស​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​​គោល​បំណង​ធ្វើ​ដំណើរ​មក​កម្ពុជា​សួរ​សុខ​ទុក្ខ​លោក​ Panick​នៅ​ពន្ធ​នា​គារ​ព្រៃ​ស​ផង​ដែរ​ ។
ដោយ​ឡែក​ស្ថាន​ភាព​នៃ​ការ​ធ្វើ​បាតុ​កម្ម​របស់​ក្រុម​អាវ​លឿងនៅ​ថ្ងៃ​ទី​៤ មករា ក្នុង​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ គឺ​មាន​ក្រុម​បាតុ​ករ​អាវ​លឿង​ជ្រុល​និយម​ប្រហែល​២០០​នាក់​កាន់​ស្លាក​បដា​​ ដោយ​មាន​អត្ថ​ន័យ​ថា «មិន​ឈ្នះ​មិន​បញ្ឈប់​» ដើម្បី​ទាម​ទារ​ឱ្យ​កម្ពុជា​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​។ ក្រៅ​ពី នេះ​ក្រុម​បាតុ​ករ​​ថែម​ទាំង​​រិះ​គន់​លើ​ការ​បំពេញ​តួនាទី​របស់​រដ្ឋា​ភិ​បាល​ដែល​បណ្តែត​បណ្តោយ​ឱ្យ​កម្ពុជា​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​​។ ការ​ធ្វើ​បាតុ​កម្មនោះ​មាន​សមត្ថ​កិច្ច​ប៉ូលិស​ក្នុង​ឃុំ​ខ្លង​លីក រួម​ជាមួយ​ទាហាន​ឈុត​ខ្មៅ​​ការ​ពារសន្តិ​សុខ​​នៅ​ជុំ​វិញ​ក្រុម​បាតុករ​ផង​ដែរ ។ តាម​ប្រភព​ព័ត៌មាន​ថា​ តុលា​ការ​កម្ពុជា​នឹង​បើក​សវនា​ការ​រឿង​ក្តី​ជន​ជាតិ​ថៃ​​នៅ​ថ្ងៃ​ទី​៦ មករា

No comments:

Post a Comment