ព្រំដែនកម្ពុជា-សៀមចំណុចបង្គោលលេខ៤៦ ខេត្តបន្ទាយមានជ័យនៅតែក្តៅគគុកនៅ ឡើយ ដោយហេតុថា ពួកបាតុករអាវលឿងសៀមមិនបានបន្ថយកម្លាំងទេ តែបានបន្ថែមកម្លាំងឮមកកាន់តែច្រើនថែមទៀត មកប្រឈមជាមួយកងទ័ពកម្ពុជាត្រង់ចំណុចចាប់ខ្លួនពួក ជ្រុលនិយមសៀមទាំង៧នាក់ ។
លោករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់កម្ពុជាថ្មីថាពួក បាតុករអាវលឿងបានបន្ថែមកម្លាំងកាន់តែច្រើននៅល្ងាចនេះហើយកងទ័ពថៃឈុតប៉ារ៉ាក៏ បន្ថែមដែរ ជាមួយនិងការដាក់បន្លាលួសរារាំងពួកបាតុករយ៉ាងក្តៅគគុក ។
លោកបានបញ្ជាក់ថា ដោយសារតែក្រុមបាតុករមានគ្នាច្រើនបានបុកទម្លាយបារ៉ាស់ខ្លាំង ទៅៗនៅចំណុចគោកធ្យូង កងទ័ពក៏បានសម្រេចឲ្យតំណាងក្រុមបាតុករពី៦ទៅ៧នាក់មក ពិនិត្យចំណុចព្រំដែនដែលជាកន្លែងចាប់ពួកគេទាំង៧នាក់។ក្រុមតំណាងបាតុករទាំងនោះត្រូវ បាននាំមុខដោយចៅហ្វាយខេត្តស្រះកែវ ។ ពួកគេត្រូវបានកំណត់ឲ្យឈរនៅលើបន្ទាត់ខ្មៅ ព្រំដែនតែប៉ុណ្ណោះ ។ ឥឡូវក្រុមបាតុករហ្វូងធំស្ថិតនៅចម្ងាយ ពីព្រំដែនប្រហែល៥គីឡូម៉ែត្រប៉ុណ្ណោះ