Wednesday, January 05, 2011

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផ្សព្វផ្សាយបែប​បទ​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិដល់ ​មន្ត្រីក្រសួង​យុត្តិធម៌

កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១១ ស្ថាប័នប្រឆាំងអំពើពុករលួយបានរៀបចំពិធី ផ្សព្វផ្សាយគំរោងនីតិវិធី នៃការ ប្រកាសទ្រព្យ​សម្បត្តិ ដល់មន្ត្រីក្រសួងយុត្តិធម៌​ដែលមាន​ការចូលរួមពីចៅក្រម ព្រះអាជ្ញា ព្រះរាជអជ្ញារង ក្រឡាបញ្ជី ដែលសរុបប្រមាណ១០០នាក់។
លោកអ៊ិត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តធម៌ បានមានប្រសាសន៍ថា អ្នកដែលត្រូវ​ប្រកាសទ្រព្យសម្បត្តិស្ថិត នៅក្រោម ក្រសួងយុត្តធម៌ ​រួមមានទាំងចៅក្រម ព្រះរាជអាជ្ញា​ ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី ប្រមាំ៩០០នាក់ ដែល ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ​របស់ខ្លួន។ ទាក់ទងទៅនឹងកាលបរិច្ឆេទនៃការ ប្រកាសទ្រព្យសម្បត្តិ ចំពោះមន្រ្តីក្រសួង យុត្តធម៌ នឹង​ធ្វើការប្រកាសទ្រព្យសម្បត្តិនេះ លោក អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អ៊ិត រ៉ាឌី បានប្រាប់អោយដឹងថា​ នឹងចាប់ផ្តើមប្រកាសទ្រព្យសម្បត្តិនៅក្នុងសប្តាហ៍ទី៣ នៃខែ​មករា ឆ្នាំ២០១១។


លោក​ឃាង សេង ប្រធានផែ្នកជំរុញការអនុវត្តច្បាប់នៃអង្គភាពប្រឆាំងអំពើពុករលួយ​ ដែលបានអញ្ជើញជាអធិបតី នៅក្នុងពិធីនោះបានលើក​ឡើងថា រហូតមកដល់ពេលនេះយើងបានផ្សព្វផ្សាយ គ្រប់ ក្រសួង អស់ ហើយ ដែលមានជិត៣០ក្រសួង និង២៤ រាជធានីខេត្ត ប៉ុន្តែការប្រកាសទ្រព្យសម្បត្តិ លោកអះអាងថា អាចត្រូវរំកិល ពេលខ្លះរង់ចាំអនុក្រិត្យចេញសិន ពីព្រោះការប្រកាសទ្រព្យសម្បត្តិត្របោះត្រារបស់អង្គភាព។លោកឲ្យដឹងដែរថា សម្បត្តិដែលត្រូវប្រកាសរួមមាន អចលនទ្រព្យ ដូចជាដីធ្លីអាគារលំនៅដ្ឋាន យានយន្ត និងគ្រឿងចក្រ ទ្រព្យសម្បត្តិដែលងាយស្រួលដោះដូរជាសាច់ប្រាក់ មានដូចជា គ្រឿងអលង្គការ នាឡិកា ដែលមានតំលៃក្នុងមួយឯកតាចាប់ពី៤លាន​រៀលឡើង​សកម្មផាពអាជិវកម្មពាណិកម្ម។ ការប្រកាសអំពីបំណុល ការប្រកាសអំពី​ចំណូល។
លោកបានមានប្រសាសន៍ទៀតថា ចំពោះការប្រកាសអំពីប្រាក់ អង្គភាពប្រឆាំងអំពើ ពុករលួយ មិនមានការចាប់បង្ខំអោយប្រកាសពីចំនួនប្រាក់ក្នុង និងក្រៅធនាគារដែល ខ្លួនមាននោះទេ សាម៉ីខ្លួនចង់ប្រកាសក៏ មិនចង់ប្រកាស់ក៏បាន។ លោកបន្តថា រាល់ព័ត៌មាននៃការប្រកាសទ្រព្យសម្បត្តិ អ្នកសរសេរត្រូវតែធានា ថា ទម្រង់ បែបបទនោះពិតជាត្រឹមត្រូវពេញលេញ។លោក​ឃាង​សេង បានបញ្ជាក់ថា ការប្រកាសទ្រព្យ
សម្បត្តិលើកទី២ នឹងធ្វើនៅ​ក្នុងឆ្នាំ២០១៣៕

No comments:

Post a Comment