Wednesday, January 05, 2011

តម្រួតព្រំដែន​ថៃ​ដាក់​ពង្រាយ​​បន្លា​លួស​ទប់ស្កាត់​​ពួកជ្រុលនិយម​​អាវលឿង​​កុំ​ឱ្យ​​​ចូលមក​​បង្គោលព្រំដែនលេខ​៤៦


ព្រំដែន​​ឃុំអូរបីជាន់ ៖ ​មកដល់​​ម៉ោង​១​រសៀល​​ថ្ងៃទី​​៥ មករា ​២០១១ មើលពីព្រំដែន​​ម្ខាង​​នៃឃុំ​អូរបីជាន់ ទឹកដីកម្ពុជា ទៅរក​ឃុំ​គោក​​ធ្យូង ទឹកដីថៃ​ គេឃើញ​តម្រួត​ព្រំដែន​​ថៃ​រាប់​សិប​នាក់​បាន​រាយ​បន្លា​លួស​​លាត​សន្ធឹង​​យ៉ាង​វែង​នៅ​លើខ្សែ​បន្ទាត់​ព្រំដែន​​របស់ថៃ​​ចំងាយ​ប្រមាណ​ជាង​​២០០ម៉ែត្រ ​ពីបង្គោល​ព្រំដែនលេខ​​៤៦ ដើម្បីការពារ​ទប់ស្កាត់​មិន​ឱ្យ​ពួកអាវ​លឿង​ចូល​​ទៅ​​​​រញ៉េរញ៉ៃ​​នៅ​​តាម​ខ្សែ​បន្ទាត់ព្រំដែន ។​
​បានជា​​មានការ​រាយបន្លា​លួស​បែបនេះ ព្រោះ​គេ​​ដឹង​ថា ពួកអាវ​លឿង​រាប់​រយនាក់​កំពុង​​ធ្វើ​ដំណើរ​​តាមផ្លូវ​​សំរុក​ចូលមក​​ឃុំគោកធ្យូង​​ទឹក​ដី​ថៃ​​ ដើម្បី​​ពិនិត្យ​​មើល​បង្គោល​​ព្រំដែនលេខ​​​៤៦ ទី​ដែល​សមត្ថ​កិច្ច​​កម្ពុជា​​ធ្វើ​ការ​ចាប់​ឃាត់ខ្លួន​​ពល​រដ្ឋ​ថៃ​​៧​នាក់​ ក្នុងនោះ​​មានតំណាង​រាស្ត្រ​​ម្នាក់​ផង​ចូលលុកលុយ​​ប្រទេស​កម្ពុជា​ដោយខុសច្បាប់ ៕

No comments:

Post a Comment