Sunday, January 16, 2011

កម្ពុ​ជា​-ថៃ​កាន់តែ​មាន​ភាព​ល្អ​នឹង​គ្នា​ឡើង​វិញ​

ភ្នំពេញ​ ​៖ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ ​បរទេស​ ​និង​កិច្ច​សហ​ប្រតិបត្ដិ​ការ​ ​អ​ន្ដរ​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ ​បញ្ជាក់​ថា​ ​បន្ទាប់​ពី​ដោះ​លែង​ជន​ ​ជាតិ​ថៃ​២នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ ​ថ្ងៃ​ទី​១៣ ខែ​មក​រា​ ​ឆ្នាំ​២០១១ ក្នុង​ ​ចំណោម​ជន​ជាតិ​ថៃ​៧នាក់​ ​ដែល​ក្នុង​ ​នោះ​មាន​ទាំង​តំណាង​ ​រា​ស្ដ្រ​ម្នាក់​ ​និង​មេ​ដឹកនាំ​ថៃ​អាវ​លឿង​ ​ម្នាក់​ផង​នោះ​ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ​ឆ្នាំ​២០១០ ពេល​ ​នេះ​តុលាការ​ប្រទេស​កម្ពុ​ជា​កំពុង​ប​ន្ដ​ ​ពិចារណា​អំពី​ករណី​ពិរុទ្ធ​ជន​ថៃ​៥រូប​ទៀត​ ​។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​បាន​ ​សរ​សេរ​ថា​ ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ​ឆ្នាំ​ ​២០១០ ជន​ជាតិ​ថៃ​ចំនួន​៧នាក់​ ​ក្នុង​នោះ​ ​មាន​សមាជិក​សភា​១រូប​ផង​បាន​ឆ្លង​ព្រំ​ ​ដែន​ដោយ​ខុស​ច្បាប់​ ​ចូល​ជ្រៅ​មក​ក្នុង​ ​ទឹក​ដី​កម្ពុ​ជា​ ​។ ក្រុម​ជន​ជាតិ​ថៃ​នេះ​ ​ត្រូវ​ ​បាន​ចាប់​ខ្លួន​ ​និង​ប្រគល់​ឱ្យ​តុលាការ​ ​កម្ពុ​ជា​ចាត់​ការ​តាម​នីតិ​វិធី​ដោយ​ត្រូវ​ ​អនុលោម​ទៅ​តាម​ច្បាប់​អ​ន្ដោ​ប្រវេ​សន៍​ ​កម្ពុ​ជា​ ​។
ក្នុង​សេចក្ដី​ថ្លែង​ការណ៍​សរ​សេរ​ទៀត​ ​ថា​ ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មក​រា​ ​ឆ្នាំ​២០១១ តុលាការ​កម្ពុ​ជា​បាន​សម្រេច​ដោះ​លែង​ ​ពិរុទ្ធ​ជន​ថៃ​ចំនួន​២រូប​ ​គឺ​ទី​១- Panich Vikiceth​ ​និង​លោក​ស្រី Naruenol Chitwaratana ​ឱ្យ​នៅ​ឃុំ​បណ្ដោះអាសន្ន​ ​ដោយ​ផ្អែក​លើ​សុខ​ភាព​ជន​ទាំង​២រូប​ ​។ ក្នុង​នោះ​តុលាការ​កំពុង​ពិចារណា​អំពី​ ​ករណី​ពិរុទ្ធ​ជន​ថៃ​៥រូប​ទៀត​ ​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​អ្នក​ ​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ ​និង​កិច្ច​សហ​ ​ប្រតិបត្ដិ​ការ​អ​ន្ដរ​ជាតិ​ ​បាន​សរ​សេរ​ ​បញ្ជាក់​ដែរ​ថា​ ​តុលាការ​កម្ពុ​ជា​ ​និង​ដោះ​ ​ស្រាយ​បញ្ហា​នេះ​ស្រប​ទៅ​តាម​ច្បាប់​ ​អ​ន្ដោ​ប្រវេ​ស​ន៍​កម្ពុ​ជា​ ​ដោយ​យោង​លើ​ ​ទំនាក់​ទំនង​ល្អ​ប្រសើរ​រវាង​ប្រទេស​កម្ពុ​ជា​ ​និង​ថៃ​ ​ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ​ដោយ​ពុំ​មាន​គំនិត​អាក្រក់​គុំ​គួ​ន​ ​ចំពោះ​ ​ជន​ជាតិ​ថៃ​ទេ​ ​។
គេ​សង្កេត​ឃើញ​ថា​ ​ទំនាក់​ទំនង​ប្រទេស​ ​ទាំង​២ កម្ពុ​ជា​-ថៃ​មាន​លក្ខ​ណៈ​ល្អ​ប្រសើរ​ ​ឡើង​វិញ​ ​បន្ទាប់​ពី​ជំនួប​រវាង​សម្ដេច​ ​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ជាមួយ​នឹង​លោក​ ​អាប់​ភី​ស៊ី​ត​ ​ជា​ប​ន្ដ​បន្ទាប់​កន្លង​មក​ ​។

បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ថៃ​ទាំង​៧នាក់​ ​ដែល​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុ​ជា​ ​ដោយ​ច្បាប់​ ​នៅ​តំបន់​ព្រំ​ដែន​ស្រុក​អូរ​ជ្រៅ​ ​ខេ​ត្ដ​បន្ទាយ​ ​មាន​ជ័យ​ ​ដែល​ធ្វើ​ឱ្យ​ពួក​ថៃ​ជ្រុល​និយម​ ​វង្វេង​ប្រវត្ដិ​សា​ស្ដ្រ​មួយ​ក្ដាប់​តូច​យក​ ​លេស​បំផ្លាញ​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ ​ទាំង​២ កម្ពុ​ជា​-ថៃ​ ​យ៉ាង​ណា​ក៏​ដោយ​ ​ក៏​ ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២ នៅ​តែ​ល្អ​ ​ប្រសើរ​ជា​លំដាប់​ ​។

ជាក់​ស្ដែង​ការ​ជួប​ពិភាក្សា​រវាង​រដ្ឋ​ ​ម​ន្ដ្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​២ ការ​ជួប​ពិភាក្សា​រវាង​គ​ណៈ​ក​ម្មា​ធិ​ការ​ ​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​ ​ការ​ជួប​ពិភាក្សា​រវាង​ ​កង​ទ័ព​ ​និង​កង​ទ័ព​ ​ជា​ដើម​នោះ​ ​គឺ​បាន​ ​បង្ហាញ​យ៉ាង​ជាក់​ច្បាស់​ថា​ ​ទំនាក់​ទំនង​ ​ការ​ទូត​រវាង​ប្រទេស​ទាំង​២ កម្ពុ​ជា​-ថៃ​ ​កំពុង​វិ​វ​ឌ្ឍ​ន៍​នៅ​មុខ​ ​ដូច​ដើម​វិញ​ជា​ប​ន្ដ​ ​បន្ទាប់​ ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ ​ប្រមុខ​ការ​ទូត​ ​កម្ពុ​ជា​-ថៃ​ ​ក៏​គ្រោង​ជួប​ពិភាក្សា​គ្នា​ទ្វេ​ ​ភា​គី​ ​នៅ​ក្រៅ​កិច្ច​ប្រជុំ​រដ្ឋ​ម​ន្ដ្រី​ការ​បរ​ ​ទេស​អា​ស៊ា​ន​ ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​នៅ​ ​ថ្ងៃ​ទី​១៧ ខែ​មក​រា​ ​ឆ្នាំ​២០១១ ហើយ​ ​កាល​ពី​ពេល​ថ្មី​ៗនេះ លោក​ ​កា​ស៊ី​ត​ ​ភិ​រម្យ​ ​បាន​ថ្លែង​ថា​ ​នៅ​ស​បា្ដ​ហ៍​ក្រោយ​ ​លោក​បាន​គម្រោង​មក​បំពេញ​ទស្សន​ ​កិច្ច​នៅ​កម្ពុ​ជា​ ​ដែល​ជំនួប​ប្រមុខ​ការ​ទូត​ ​នៃ​ប្រទេស​ទាំង​២ អាច​នឹង​ពិភាក្សា​ទៅ​ ​លើ​ជន​ជាតិ​ថៃ​ដែល​អាជ្ញា​ធ​រ​ខ្មែរ​ចាប់​ខ្លួន​ ​ទាំង​៧នាក់​នោះ​ ​។

គួរ​បញ្ជាក់​ដែរ​ថា​ ​បន្ទាប់​ពី​តុលា​ ​ការ​កម្ពុ​ជា​ដោះ​លែង​ជន​ជាតិ​ថៃ​២នាក់​ ​ក្នុង​ចំណោម​៧នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​អាជ្ញា​ ​ធ​រ​ថៃ​ ​ក៏​បាន​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ចំនួន​ ​៧នាក់​ ​ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មី​ៗ កន្លង​មក​ឱ្យ​មាន​សេរី​ភាព​វិញ​ផង​ដែរ​ ​។

ចំណុច​ទាំង​អស់​នេះ​ហើយ​ ​ដែល​បង្ហាញ​ ​អំពី​កា​រវិ​វ​ឌ្ឍ​ន៍​ទៅ​មុខ​នៃ​ទំនាក់​ទំនង​ល្អ​ ​របស់​ប្រទេស​ទាំង​២ កម្ពុ​ជា​-ថៃ​ ​បើ​ទោះ​ ​បី​ជា​ក្រុម​ថៃ​ជ្រុល​និយម​អាវ​លឿង​មួយ​ ​ក្ដាប់​តូច​ព្យាយាម​បំផ្លាញ​ទំនាក់​ទំនង​នេះ​ ​យ៉ាង​ណា​ក៏​ដោយ​ ​ការ​ប៉ុន​ប៉ង​នេះ​ ​ត្រូវ​ ​បាន​ប​ង្ក្រា​ប​ទៅ​វិញ​ដោយ​អាជ្ញា​ធរ​ ​និស្សិត​ ​និង​ប្រជា​ពលរដ្ឋ​ ​ដែល​យល់​ច្បាស់​ពី​ ​ប្រវត្ដិ​សា​ស្ដ្រ​ និង​ស្រលាញ់​ស​ន្ដិ​ភាព​ជា​ ​ប​ន្ដ​បន្ទាប់​ ​។

ការ​ប៉ុន​ប៉ង​របស់​ថៃ​អាវ​លឿង​នេះ​ ​មិន​បាន​រំខាន​ដល់​អាជ្ញា​ធ​រ​កម្ពុ​ជា​ដែរ​ ​ទាំង​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​និង​នៅ​ ​តំបន់​ព្រំ​ដែន​ផ្សេង​ទៀត​ ​ពិសេស​នៅ​តំបន់​ ​ដែល​អាជ្ញា​ធ​រ​កម្ពុ​ជា​ចាប់​ខ្លួន​ថៃ​ទាំង​៧ នាក់​នោះ​ ​៕                    
ដោយ​ ៖ មរតក​

No comments:

Post a Comment