ភ្នំពេញ ៖ លោកឧបនាយករដ្ឋ មន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស ខេង បានថ្លែងថា អ្នកណាធ្វើអ្វីខុស អ្នកនោះ ត្រូវតែទទួលខុសត្រូវចំពោះ មុខច្បាប់ ។ ការថ្លែងបែបនេះរបស់ លោក ស ខេង បានធ្វើឡើងបន្ទាប់ពី មានការចាប់ខ្លួនមន្ដ្រីក្រោមឱវាទ ក្រសួងមហាផ្ទៃជាបន្ដ បន្ទាប់។
ឆ្លើយតបចំពោះសំណួរជុំវិញការ ចាប់ខ្លួនមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ថ្លែងថា យើងទាំងអស់គ្នាត្រូវគោរពច្បាប់ ធ្វើអ្វីៗ ត្រូវគោរពច្បាប់ អ្នកណាធ្វើអ្វី ខុស អ្នកនោះត្រូវអនុវត្ដតាមច្បាប់ ។
សូមជម្រាបថា ការថ្លែងបែបនេះ របស់លោកឧបនាយករដ្ឋមន្ដ្រី និងជា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស ខេង បានធ្វើ ឡើងកាលពីថ្ងៃទី១៥ មករា ២០១១ នៅ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សាកលវិទ្យាល័យស្រុកកញ្ជ្រៀច ខេត្ដ ព្រៃវែង ។
គេសង្កេតឃើញថា ក្នុងរយៈពេល ចុងក្រោយនេះ មន្ដ្រីជាន់ខ្ពស់ចំណុះ ក្រសួងមហាផ្ទៃជាច្រើននាក់ត្រូវបាន ចាប់ឃាត់ខ្លួនជាបន្ដបន្ទាប់ជុំវិញករណី ដែលសង្ស័យថាបានប្រព្រឹត្ដអំពើពុក រលួយ ជួញដូរគ្រឿងញៀនជាដើម ក្នុង នោះ រួមមានលោកផ្កាយ៣ ម៉ឹក ដារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន, លោកហ៊ុន ហ៊ាន ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ, លោកឈៀង សុន ស្នងការរងនគរបាល ខេត្ដបន្ទាយមានជ័យ និងមន្ដ្រីមួយចំនួន ទៀត ដោយបានឃុំខ្លួនបណ្ដោះអាសន្ន ជាបន្ដបន្ទាប់ ។
បើតាមមន្ដ្រីអង្គភាពប្រឆាំងអំពើ ពុករលួយធ្លាប់មានប្រសាសន៍ថា រាជ រដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើពុក រលួយមិនទុកឱកាសឱ្យជនណាម្នាក់ ប្រព្រឹត្ដអំពើពុករលួយតទៅមុខទៀតនោះ ទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយ នឹងបោសសម្អាតជាបន្ដបន្ទាប់ ។ ជាក់ ស្ដែង អង្គភាពមួយនេះ បានធ្វើសកម្មភាពបោសសម្អាតជនដែលបានប្រព្រឹត្ដ អំពើពុករលួយជាបន្ដបន្ទាប់ហើយដែរ ដែលក្រៅពីមន្ដ្រីជាន់ខ្ពស់ក្រសួងមហា ផ្ទៃខាងលើ នៅមានមន្ដ្រីតុលាការខេត្ដ ពោធិ៍សាត់ និងបក្ខពួកមួយចំនួនទៀត ផងដែរ ។
ការចាប់ខ្លួនមន្ដ្រីជាន់ខ្ពស់មួយចំនួន ពាក់ព័ន្ធនឹងការប្រព្រឹត្ដអំពើពុករលួយ កន្លងមកនេះ ត្រូវបានសាទរពីសំណាក់ ប្រជាជន និងមន្ដ្រីអង្គការសង្គមស៊ីវិល មួយចំនួនយ៉ាងខ្លាំង ៕
ដោយ ៖ មរតក
No comments:
Post a Comment