សមាគមមួយដែលជាសមាគមការពារអ្នកកាសែត បានធ្វើការថ្កោលទោស ចំពោះក្រុមកម្លាំងសមត្ថកិច្ចចម្រុះ និងក្រុមហ៊ុនសូកាគូរអ៊ីន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមកម្លាំងសមត្ថកិច្ចនេះ បានប្រើអំពើហឹង្សា រឹបអូសយកម៉ាស៊ីនថតរូបចំនួន២គ្រឿង របស់អ្នកកាសែតថតរូប ភ្នំពេញប៉ុស្តិ៍ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១នេះ។
ការឹបអូសនេះ បានធ្វើឡើង ក្រោយពេលដែលអ្នកថតរូប អោយកាសែត ភ្នំពេញប៉ុស្តិ៍ បានព្យាយាមថតយករូបភាព នៃការបង្ក្រាប លើការតវ៉ារបស់ប្រជាពលរដ្ឋបឹងកក់ ក្នុងជំលោះដីធ្លី។
សមាគមកម្ពុជាការពារអ្នកកាសែត បានថ្លែងនៅថ្ងៃអាទិត្យនេះ ចាត់ទុកថា ទង្វើនេះគឺប្រាសចាកនឹងអ្វីដែលរដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើ ដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាន។
សមាគមមួយនេះ បានសូមធ្វើការអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជា ជួយពង្រឹងអនុវត្តសេរីភាពបញ្ចេញមតិ និងសេរីភាព សារព័ត៌មាន អោយបានត្រឹមត្រូវ ជាពិសេសក្នុងការអនុវត្ត នៅថ្នាក់មូលដ្ឋាន
ដោយ ៖ មុនិច
No comments:
Post a Comment