ពិរុទ្ធជនខ្មែរ ចំនួន១៩៩នាក់ ត្រូវអាជ្ញាធរថៃ ប្រគល់មកកម្ពុជាវិញ កាលពីម្សិលមិញ នៅគ្រាដែលនាយករដ្ឋមន្ត្រីថៃ បានសន្យាចំពោះប្រជាជនខ្លួនឯងថា នឹងប្រឹងប្រែងធ្វើកិច្ចការគ្រប់បែបយ៉ាង ដើម្បីរកការដោះលែងថៃ៧នាក់ ដែលកម្ពុជាបានចាប់ខ្លួន ជាង២សប្តាហ៍កន្លងមកនេះ។
កាសែតបាងកកប៉ុស្តិ៍ បានអោយដឹងថា ពិរុទ្ធជនទាំង១៩៩ ដែលរួមមាន បុរស១២០នាក់ ស្ត្រី៦១នាក់ និងកុមារ១៨នាក់ ត្រូវគេចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ ចូលក្នុងប្រទេសថៃ។ អ្នកទាំង១៩៩ នាក់នេះ ត្រូវគេប្រគល់មកអោយកម្ពុជាវិញ តាមច្រកអារញ្ញប្រាថេត ទល់មុខ ច្រកប៉ោយប៉ែត ប្រទេសកម្ពុជា។ ប៉ូលីសថៃនិយាយថា គេមិនបានកាត់ទោស អ្នកទាំង១៩៩នាក់ នៅឯតុលាការនោះទេ។ ទោះបីការប្រគល់ខ្មែរ ទាំង១៩៩ បានជួនគ្នានឹងរឿងដែលថៃកំពុងប្រឹងប្រែងរកការដោះលែងថៃទាំង៧មកវិញ នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វេចាជីវ៉ា ការបញ្ជូនពិរុទ្ធជនជាតិខ្មែរ ទាំង១៩៩នាក់ មកវិញនេះ គឺមិនជាប់ទាក់ទងនឹងរឿងថៃទាំង៧នាក់ ដែលកម្ពុជា បានចាប់នោះដែរ។
សូមជំរាបថា កាលពីក្នុងសប្តាហ៍នេះដែរ ថៃក៏បានប្រគល់ពិរុទ្ធជនខ្មែរ ចំនួន១០នាក់ អោយវិលត្រឡប់មកកម្ពុជាវិញដែរ។
ដោយ ៖ វិទ្យុនគរវត្ត
No comments:
Post a Comment