ក្រុមថៃអាវលឿង បានបង្កើនការចោទប្រកាន់ ដល់មន្ត្រីដឹកនាំរដ្ឋាភិបាលថៃ ថាបានទទួលផលចំណេញ ក្នុងរឿងព្រំប្រទល់ដែន ដែលកិច្ចការនោះហើយ បានធ្វើអោយមានភាពយឺតយ៉ាវ ក្នុងកិច្ចប្រឹងប្រែងរកការជួយដោះលែងថៃ ទាំង៧ ដែលកម្ពុជាបានចាប់ខ្លួន។
នាយករដ្ឋមន្ត្រីថៃ លោកអាប់ភិស៊ីត បានថ្លែងតប តាមរយៈក្រុមអ្នកសារព័ត៌មាន កាលពីម្សិលមិញថា រដ្ឋាភិបាលថៃ សង្ឃឹមថាថៃទាំង៧ នឹងត្រូវបានគេអនុញ្ញាត អោយរស់នៅក្រៅឃុំទាំងអស់ នាពេលឆាប់ៗនេះ។ នាយករដ្ឋមន្ត្រីថៃ បានប្រាប់ទៅអគ្គមេបញ្ជាការកងទ័ព ជើងគោកថៃ លោកប្រាយុទ្ធចាន់អូចា អោយរក្សាភាពអត់ធ្មត់ នៅគ្រាដែលថៃអាវលឿង បានរិះគន់ខ្លាំងៗ ដល់មេដឹកនាំយោធាថៃនោះ។ កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកប្រាវិតវង្សស៊ូវុន បានថ្លែងបដិសេធ ជុំវិញការចោទរបស់ថៃអាវលឿងទាំងនោះ និងគំរាមរកការប្រើវិធានការណ៍តាមផ្លូវច្បាប់ ចំពោះអ្នកចោទទាំងនោះទៀត។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បាននិយាយថា ការបង្កើនការចោទប្រកាន់ ដែលធ្វើដោយគ្មានភស្តុតាង នឹងខូចឈ្មោះមនុស្សដទៃ។
ដោយ ៖ វិទ្យុនគរវត្ត
No comments:
Post a Comment