ក្រុមថៃអាវលឿង ដែលអស់សង្ឃឹម នឹងការជឿទៅលើមេដឹកនាំនយោបាយថៃ ក្នុងការជួយជនជាតិថៃទាំង៧ គ្រោងនឹងធ្វើដំណើរទៅរកព្រះមហាក្សត្រថៃ ដើម្បីអោយជួយធ្វើអន្តរាគមន៍។
ក្រុមថៃអាវលឿង និយាយថា ពួកគេនឹងនាំគ្នាទៅរកស្តេចថៃ នៅថ្ងៃទី១៨មករា ខាងមុខនេះ ដើម្បីសុំអោយស្តេចថៃ ជួយជនជាតិថៃទាំង ៧នាក់នោះ។ នៅជាមួយនឹងការរកកិច្ចអន្តរាគមន៍ពីសេ្តចថៃ សេចក្តីរាយការណ៍ពីប្រទេសថៃ បានអោយដឹងថា ក្រុមថៃអាវលឿងខ្លះ បាននាំគ្នាធ្វើពិធីចម្លែកមួយ ដោយបានសរសេរឈ្មោះ នាយករដ្ឋមន្ត្រីខ្មែរ ដាក់លើពងមាន់ ហើយបោះវាចូលក្នុងប្រអប់ក្រដាស់មួយ ហើយពួកគេនាំគ្នាជាន់លើនោះនិងប្រើសម្តីដាក់បណ្តាសានិងប្រមាថ។ ពីធីនេះ បានធ្វើនៅក្នុងខេត្តស៊ូរិន។
នៅកម្ពុជានេះវិញ បើទោះបីជាប្រជាជនខ្លះ បានខឹងនឹងមេដឹកនាំថៃក៏ដោយ ក៏ប្រជាជនខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា នៅតែរក្សាចិត្តជ្រះថ្លា និងមិនបានធ្វើពិធីណាមួយ ដាក់បណ្តាសាមេដឹកនាំថៃ ដូចក្រុមថៃអាវលឿងបានធ្វើនោះទេ។
ដោយ ៖ វិទ្យុនគរវត្ត
No comments:
Post a Comment