សមាគមអ្នកនិពន្ធខ្មែរ នឹងមានបើកវគ្គបណ្តុះបណ្តាលអ្នកនិពន្ធ ជំនាន់ទី២៧ ដែលនឹងធ្វើឡើង ក្នុងខែកុម្ភៈខាងមុខនេះតទៅ។
តាមការជូនដំណឹង របស់សមាគមអ្នកនិពន្ធខ្មែរ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលអ្នកនិពន្ធ ជំនាន់ទី២៧នេះ គឺមានរយៈពេល៣ខែ ចាប់ពីថ្ងៃទី៧ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១។
មុខវិជ្ជាដែលត្រូវមាន នៅក្នុងវគ្គបណ្តុះបណ្តាលនោះ មានទី១ ប្រលោមលោក ទី២ កំណាព្យនិងទំនុកច្រៀង និងទី៣ សេណារីយ៉ូភាពយន្ត។ វគ្គបណ្តុះបណ្តាលនេះ គឺសម្រាប់តែការចូលរួម របស់សិក្ខាកាម តែ៥០នាក់ប៉ុណ្ណោះ។
ប្រសិនបើមានការចាប់អារម្មណ៏ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ សូមទាក់ទងបំពេញបែបបទសុំចូលរៀន នៅទីស្នាក់ការ សមាគមអ្នកនិពន្ធខ្មែរ ដែលមានអាសយដ្ឋាន ក្នុងវត្តបុទុមវត្តី រាជធានីភ្នំពេញ និងតាមទូរស័ព្ទលេខ ០១១ ៨៦៥ ៨០៨ / ០២៣ ៣០៥ ៣៥៩ / ០៩៧ ៩៨ ៣៩ ១៦៤ / ០១១ ៨៧៧ ៤៧៨ ។
ដោយ ៖ យុង ខេមរា
No comments:
Post a Comment