Sunday, January 16, 2011

សមត្ថកិច្ច​ចម្រុះ​បង្រ្កាប​កន្លែង​ស្ដុក​ឈើ​គ្រញូង​បាន​ជិត​២​ម៉ែត្រគីប​នៅ​ថ្ងៃ​ត្រង់​នេះ

ពោធិ៍សាត់ ៖ អាជ្ញាធរ​រដ្ឋបាល​ព្រៃឈើ​ខាង​ត្បូង​បឹង​ទន្លេសាប សហការ​ជាមួយ​ព្រះ​រាជ​អាជ្ញា ស្ដីទី និង​មន្រ្តី​ពាក់ព័ន្ធ បាន​ចេញ​ប្រតិបត្តិការ​បង្រ្កាប​កន្លែង​ស្តុក​ឈើ​ប្រណិត​ប្រភេទ​គ្រញូង​បាន​ជា ច្រើន នៅ​ក្នុង​ទី​រួម​ខេត្ត​ពោធិ៍សាត់​តែម្ដង។
ការ​បង្រ្កាប​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​១១​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១១​នេះ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ផាត់ ដែល​មាន​ឈ្មោះ​ចន្ទ្រា ភេទ ស្រី អាយុ​២៩​ឆ្នាំ ជា​អ្នក​នៅ​ចាំ​ផ្ទះ និង​រក ឃើញ​​មាន​ឈើ​​ចំនួន​១២៧​កំណាត់ ស្មើនឹង ១,៦៦៤​ម៉ែត្រគីប សុទ្ធ​តែ​ជា​ប្រភេទ​ឈើ​គ្រញូង និង​ទី តាំង​ម្ចាស់​ផ្សេង​មួយ​កន្លែង​ទៀត​មាន​ឈ្មោះ​ភុំ ប្រសើ អាយុ​៥៤​ឆ្នាំ ភេទ​ប្រុស រក​ឃើញ​មាន​ឈើ​គ្រញូង​២៤​ដុំ ស្មើ​នឹង​០,៩៩១ ម៉ែត្រ​គីប ទីតាំង​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំការ​ចេក​ខាង​ត្បូង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់។
សមត្ថកិច្ច​ចុះ​បង្រ្កាប​នោះ​មាន​លោក​ព្រះ​រាជ​អាជ្ញា​ស្ដីទី លោក​យូ យឺននី, លោក​គឹម ចេបថាវី ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ក្រគរ, លោក​មាស សម្បត្តិ អធិការដ្ឋាន​ខាង​ត្បូង​បឹង​ទន្លេសាប និង​មន្រ្តី ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត។
លោក​ព្រះ​រាជ​អាជ្ញា​ស្ដីទី​បាន​មាន​ប្រសាសន៍​ថា ចំពោះ​ជន​សង្ស័យ​ទាំងអស់​ដែល​បាន​លាក់ ទុក​ឈើ​ប្រណិត​ប្រភេទ​គ្រញូង​​នេះ នឹង​ត្រូវ​បង្ក​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។
គួរ​បញ្ជាក់​ថា ការ​ចុះ​បង្រ្កាប​កន្លែង​ស្ដុក​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ថ្ងៃ​នេះ ស្រប​ពេល​ដែល លោក​ច័ន្ទ សារុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​បំពេញ​បេសកកម្ម​ផ្ដល់​កូន ឈើ និង​ពិនិត្យ​ដំណាំ​ស្រូវ​ដល់​សហគមន៍​ប្រជាកសិករ​នៅ​ស្រុក​ភ្នំ​ក្រវ៉ាញ់៕
លានគ្រន

No comments:

Post a Comment