Sunday, January 16, 2011

ថៃចង់យកដីខ្មែរមួយកន្លែងទៀត នៅចន្លោះបង្គោល ៤៦ និង៤៧

គេ​ហ​ទំព័រ​ថៃ​ ​Mcot​ ​បាន​ដក​ស្រង់​ស​ម្តី​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​លោក​អាប់​ភិ​ ​ស៊ី​ត​វេចា​ជី​វ៉ា​ ​ដែល​បាន​និយាយ​នៅ​ថ្ងៃ​នេះ​អះអាង​ថា​ ​ផ្ទៃ​ដី​ដែល​នៅ​ ​បង្គោល​ព្រំ​ដែន​ ​លេខ​៤៦និង​៤៧ គឺ​ជា​តំបន់​ប្រទាញ​ប្រទង់​គ្នា​រវាង​ ​ថៃ​និង​កម្ពុ​ជា​។​ ​ការ​អះអាង​នេះ​ ​គឺ​នៅ​គ្រា​ដែល​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​បាន​ ​ថ្លែង​សន្យា​ថា​នឹង​ដោះ​ស្រាយ​រឿង​ជម្លោះ​ដី​ធ្លី​មួយ​ ​ដែល​អ្នក​ភូមិ​ថៃ​ ​ចោទ​ថា​ ​ជា​ដី​ភូមិ​របស់​ពួក​គេ​ប៉ុន្តែ​ត្រូវ​ប្រជា​ជន​ខ្មែរ​ ​បាន​ចូល​ទៅ​កាន់​ ​កាប់​រស់​នៅ​។​ ​លោក​អាប់​ភី​ស៊ី​ត​ ​បាន​និយាយ​សន្យា​ថា​ ​រ​ដ្ឋា​ភិ​បា​ល​ថៃ​ ​នឹង​ធ្វើ​ការ​ដោះ​ស្រាយ​រឿង​ទំនាស់​ដី​នេះ​ ​ប៉ុន្តែ​នា​ពេល​នេះ​ត្រូវ​ដោះ​ ​ស្រាយ​រឿង​ថៃ​ទាំង​៧នាក់​ដែល​កម្ពុ​ជា​ ​បាន​ចាប់​ខ្លួន​នេះ​សិ​ន​។​ ​លោក​ ​អាប់​ភិ​ស៊ី​ត​បញ្ជាក់​ថា​ ​ការ​ដាក់​ពាក្យ​សុំ​ធានា​អោ​យ​នៅ​ក្រៅ​ឃុំ​ដល់​រូប​ ​ថៃ​ទាំង​៥នាក់​ ​នឹង​ដាក់​ទៅ​កម្ពុ​ជា​ម្តង​ទៀត​នៅ​ក្នុង​ស​ប្តា​ហ៍​ដែល​កំពុង​ ​មក​ដល់​នេះ​ ​ហើយ​លោក​សង្ឃឹម​ថា​លទ្ធ​ផល​គង់​នឹង​ដឹង​នៅ​ស​ប្តា​ហ៍​ ​ក្រោយ​នេះ​ដែ​រ​។​
ដោយ​ ៖ វិទ្យុនគរវត្ត

No comments:

Post a Comment