ភ្នំពេញ ៖ ប្រជាពលរដ្ឋ២០គ្រួសារបានមានទំនាស់អំពីបញ្ហាដីធ្លីនៅទីតាំងភូមិឃ្លាំងចាន់ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជាមួយខាងកំពង់ផែទន្លេសាប គឺដីចាប់ពីចំណុចភូមិជ្រោយចង្វារ រហូតមកដល់មុខឃ្លាំងសាំងសូគីម៉ិច ដែលបានជួលឲ្យទៅក្រុមហ៊ុនមួយឈ្មោះម៉ាក់វែល ដើម្បីធ្វើការបូមខ្សាច់នាពេលកន្លងមក ក្នុងតម្លៃ៥៨០ដុល្លារមួយខែ។
ការតវ៉ានោះធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១០ នៅទីតាំងកើតហេតុខាងលើ។ ប្រជាពលរដ្ឋបានអះអាងថា ដីនោះជាដីរបស់ពួកគាត់ដែលមានការទទួលស្គាល់ ដោយសាលាក្រុងហើយបានជួលឲ្យក្រុមហ៊ុនក្នុងមួយម៉ែត្រការ៉េ២០ដុល្លារក្នុង១ឆ្នាំ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចមូលដ្ឋានកំពុងរារាំងប្រជាពលរដ្ឋទាំង២០គ្រួសារ មិនឲ្យចូលទៅបោះបង្គោលព្រំដែននៅលើទីតាំងនោះ ក្រោយពីមានការបញ្ចប់កិច្ចសន្យាជួលរបស់ក្រុមហ៊ុន។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ការចុះមកដកបង្គោលព្រំដីរបស់ប្រជាពលរដ្ឋនោះគឺធ្វើ ឡើងតាមពាក្យបណ្ដឹងរបស់ខាងកំពង់ផែ។
តាមប្រភពព័ត៌មានពីខាងសាលាក្រុងភ្នំពេញបានបង្ហើបឲ្យដឹងថា ដីទីតាំងមានជម្លោះនោះ ខាងសាលាក្រុងរឹបអូសរៀបចំធ្វើជាសួនច្បារសាធារណៈ ដោយមិនឲ្យភាគីប្រជាពលរដ្ឋនិងខាង កំពង់ផែនោះទេ៕
No comments:
Post a Comment