រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសដល់អគ្គនាយកវិទ្យុនិងទូរទស្សន៍ទាំងអស់អោយបញ្ឈប់ ការចាក់ផ្សាយបន្ទាន់នូវបទចម្រៀង ឱភ្នំពេញអើយ ដែលត្រូវបានសរសេរជាទំនុកច្រៀងថ្មី។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី៣មករានេះ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរថា រយៈពេលថ្មីៗកន្លងមកនេះ មានស្ថានីយ៍វិទ្យុ និងទូរទស្សន៍ មួយចំនួនបានចាក់ផ្សាយទំនុកច្រៀងដែលនិពន្ធថ្មី ប្រាសចាកន័យដើមទាំងស្រុងនៃបទ ចម្រៀង "ឱភ្នំពេញអើយ" ដែលអត្ថន័យនៃបទភ្លេងនេះ មានលក្ខណៈជាប្រវត្តិសាស្ត្រជាតិរបស់យើងយ៉ាង ទូលំទូលាយរួចទៅហើយ។
លោកខៀវ កាញារីទ្ធបានសរសេរថា៖"ខ្លឹមសារនៃបទឱភ្នំពេញអើយ! បានឆ្លុះបញ្ចាំងយ៉ាង គ្រប់គ្រាន់នូវទុក្ខសោកវេទនារបស់ប្រជាជនយើងក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ការក្រោកឡើងតស៊ូរបស់អ្នកស្នេហាជាតិដើម្បីរំដោះជាតិមាតុភូមិ ការបង្កើតឡើងនូវរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ ១៩៧៨ ជោគជ័យជាប្រត្តិសាស្ត្រ៧មករា១៩៧៩ជាថ្ងៃរំដោះ ជាតិនិងប្រជាជន"។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្តថា៖"ការនិពន្ធទំនុកច្រៀងថ្មី ដើម្បីគ្រាន់តែបំភ្លេច ចោលនូវ ប្រវត្តិសាស្ត្រជាតិដែលបានរងនូវភាពជូរចត់នោះ ហើយបានយកមកបញ្ចូលនៅក្នុងបទ ភ្លេងដែលមានន័យគ្រប់គ្រាន់ដូចបទ ឱភ្នំពេញអើយ! គឺជាការ ខុសឆ្គងមួយ ទោះបីជាចេតនា ឬអចេតនាក្តី"។
នេះមិនមែនជាលើកដំបូងទេ ដែលបទចម្រៀងដើម ហើយត្រូវបានអ្នកនិពន្ធ និងចម្រៀងបច្ចុប្បន្ន យកមកកាលៃជាទំនុកច្រៀង និងចង្វាក់ថ្មី ហើយត្រូវទទួលការរិះគន់ពីមហាមជននោះ។ កន្លងទៅ មានបទចម្រៀងរបស់លោកស៊ីន ស៊ីសាមុតដែលត្រូវបានគេកាលៃទំនុកច្រៀង ហើយប្រជាពលរដ្ឋ បានរិះគន់យ៉ាងខ្លាំង៕
No comments:
Post a Comment