អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជាដែលហៅកាត់ថា (GADC)បានកំពុងតែធ្វើសកម្មភាព របស់ខ្លួនឆ្ពោះទៅរកសង្គមកម្ពុជាដែលពលរដ្ឋទទួលបានសិទ្ធិអំណាចស្មើៗគ្នាដើម្បីចូលរួម ការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយសេចក្តីថ្លៃថ្នូរនិងទទួលបានយុត្តិធម៌ពេញលេញដើម្បី ជំរុញឱ្យមានបរិយាកាសរស់នៅក្នុងសេរីភាព ស្មើភាព និងយុត្តិធម៌។
នៅចំពោះមុខ អង្គការនេះបានជ្រើសយកខេត្តតែចំនួន៣ប៉ុណ្ណោះគឺខេត្តពោធិសាត់ខេត្តកំពង់ឆ្នាំង
និងខេត្តព្រៃវែងដោយធ្វើសកម្មភាពក្នុងឃុំមួយចំនួនប៉ុណ្ណោះ។ នៅខេត្តពោធិសាត់ អង្គការនេះ ធ្វើសកម្មភាពនៅស្រុកបាកានដែលមានចំនួន៣ឃុំគឺឃុំត្រពាំងជងឃុំខ្នាទទឹង និងឃុំរំលេចដែល មាន ៤៥ ភូមិដែលមានជនបង្គោលជាស្ត្រីមានចំនួន១៩នាក់ និងជនបង្គោលជាបុរសចំនួន២២នាក់។
ខេត្តកំពង់ឆ្នាំង អង្គការធ្វើសកម្មភាពនៅស្រុករលាប្អៀដែលមានចំនួន៣ឃុំគឺឃុំពង្រ ឃុំគោកបន្ទាយ និងឃុំទឹកហូតដែលមាន២៩ភូមិនិងមានជនបង្គោលជាស្ត្រីចំនួន
១៩នាក់ និងជនបង្គោលជាបុរសចំនួន២០នាក់។ ខេត្តព្រៃវែងអង្គការក៏បានធ្វើ សកម្មភាពនៅស្រុកបាភ្នំ ដែរក្នុងភូមិចំនួន៤១ ដោយមានជនបង្គោលជាស្ត្រី ២២នាក់ហើយជនបង្គោលជាបុរសចំនួន ២២នាក់។
តាមរយៈកិច្ចខិតខំបង្រឹប្រែងនេះ ជនបង្គោលនៅតាមសហគមន៍ទាំងពីរគឺក្រុមបុរសនិងស្ត្រី បានទទួលផទ្ធផលពីការងារគួរឲ្យកត់សម្គាល់គឺមានបុរសចំនួន៨៦នាក់ដែលកន្លងមកធ្លាប់តែប្រព្រឹត្តអំពើហឹង្សាលើប្រពន្ធនិងក្រុមគ្រួសារតែឥឡូវនេះពួក បុរសទាំងនោះផ្លាស់ប្តូរទំលាប់ ប្រើអំពើហឹង្សាហើយងាកមកយកចិត្តទុកដាក់ជួយគ្រួសារបស់គាត់វិញ។
ចំពោះស្ត្រីដែលមានចំនួន២០នាក់គឺមានស្ត្រីចំនួន១៥នាក់ប្តូរទំលាប់ពីប្រើហិង្សាមកនាំគ្នាគោរព ច្បាប់និងស្វែងយល់ពីច្បាប់វិញនិងចេះស្វែងរកជំនួយផ្នែកច្បាប់និងហ៊ានដាក់ពាក្យបណ្តឹងស្វែងរកយុត្តិធម៌នៅពេលកើតមានការរំលោភច្បាប់ណាមួយ កើតមានចពោះក្រុមគ្រួសាររបស់គាត់។
ជាមួយគ្នានោះដែរ នៅរាជធានីភ្នំពេញឯណោះវិញមន្ទីរកិច្ចការរាជធានីភ្នំពេញដែលស្ថិតនៅ ក្រោមឱវាទក្រសួងកិច្ចការនារីបាននិងកំពុងតែសកម្មនៅក្នុងការចូលរួមកាត់បន្ថយនិងលុប បំបាត់អំពើហឹង្សានិងការប៉ះពាល់លើពលកម្មកុមារនៅក្រោមជំនួយដៃគូគឺអង្គាការ ILO-IPEC ផងដែរ។
លោកស្រីទេស ច័ន្ទសារឿនប្រធាមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានឱ្យដឹងថាៈមន្ទីរកិច្ចការ នារីរាជធានីភ្នំពេញបានចុះកិច្ចព្រមព្រៀងជាមួយមន្ទីរការងារដើម្បីសហប្រតិបត្តិការបង្កើត តំបន់គំរូគ្មានទំរង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅរាជធានីភ្នំពេញស្របទៅនឹងទិសដៅរបស់ រាជរដ្ឋភិបាលក្នុងការលុបបំបាត់ពលកម្មកុមារឱ្យអស់នៅឆ្នាំ២០១៦។
ដោយឡែកមន្ទីរកិច្ចការនារីរាជធានីភ្នំពេញមានតួនាទីបណ្តុះបណាលនិងផ្សព្វបន្តលើប្រធានបទ សំខាន់ៗដូចជាការងារកុមារពលកម្មកុមារនិងទំរង់ការងារដែលអនុញ្ញាតឱ្យកុមារធ្វើនិងទំរង់ផ្សេងៗ នៃពលកម្មកុមារហេតុផលសំខាន់ៗនៃពលកម្មកុមារនិងផលប៉ះពាល់នៃពលកម្មកុមារ៕
No comments:
Post a Comment