ខេត្តបន្ទាយមានជ័យ ៖ ចាប់តាំងពីព្រឹករហូតដល់ពេលរសៀល ថ្ងៃទី៣ មករា ២០១១ នេះ ក្រុមអាវលឿងជ្រុលនិយមមកពីក្រុងបាងកកមួយចំនួន និងមកពីតាមបណ្តាខេត្តមួយចំនួន ដែលតាមគំរោងថា មានគ្នាជាង១ពាន់នាក់ បានសំរុកចូលមកកាន់ខ្សែបន្ទាត់ព្រំដែនត្រង់ចំណុចបង្គោលសីមាលេខ៤៦ ដើម្បីតវ៉ាទាមទារឱ្យមានការដោះលែងពលរដ្ឋថៃ៧នាក់ ដែលអាជ្ញាធរកម្ពុជាចាប់ឃាត់ខ្លួនអស់រយៈពេល១សប្តាហ៍ទៅហើយ ប៉ុន្តែពួកគេចូលអត់ចុះ ដោយសារកំលាំងចំរុះថៃទប់ស្កាត់ក៏វិលត្រឡប់ទៅកាន់ស្ថានកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវវិញ ។
តាមប្រភពព័ត៌មានពីមន្ត្រីស្ថានកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ដែលបានទូរស័ព្ទមកប្រាប់អាជ្ញាធរខេត្តព្រះវិហារថា មកដល់ពេលរសៀលថ្ងៃទី៣ មករា ២០១១ នេះ ក្រុមអាវលឿងដែលចូលមកខេត្តស្រះកែវ៣ច្រកបានធ្វើវេទិកាជួបជុំគ្នាជាបណ្តើរៗហើយនៅមុខស្ថានកុងស៊ុលកម្ពុជា ស្រែកឡូឡាទាមទារឱ្យមានការដោះលែងពលរដ្ឋរបស់គេ៧នាក់ ដែលអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ ធ្នូ ២០១០ កន្លងមក...ឥឡូវពលរដ្ឋថៃ៧នាក់ ដែលលមានតំណាងរាស្ត្រម្នាក់ផងនោះ ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នហើយ ៕
ដោយ ៖ ខេមរិទ្ធ
No comments:
Post a Comment