ភ្នំពេញ ៖ នៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១១នេះ ក្រុមគ្រួសារ ទាំង៧នាក់ បានចេញពីសាកសួរសុខទុក្ខជនជាតិថៃចំនួន៧នាក់ នៅក្នុងមន្ទីរឃុំឃាំងគុកព្រៃស។
សេចក្ដីរាយការណ៍ពីគុកព្រៃសបានឲ្យដឹងថា ក្រុមគ្រួសារជនជាតិថៃទាំង៧នាក់នោះត្រូវបាន អនុញ្ញាតឲ្យចូលសួរសុខទុក្ខអស់រយៈពេលពេញមួយព្រឹក ហើយសមត្ថកិច្ចបានធ្វើការរឹតបន្តឹងនៅ បរិវេណគុកព្រៃស សូម្បីតែអ្នកសារព័ត៌មានក៏ត្រូវបានហាមឃាត់នោះដែរ។
ការចូលសួរសុខទុក្ខនោះមានការដឹកនាំដោយលោកប្រាសាស់ ប្រាសាស់វិនីឆៃ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា មេធាវីម្នាក់ និងក្រុមគ្រួសារចំនួន៧នាក់។ គេមិនបានទទួលព័ត៌មានលំអិតអំពីលទ្ធផលនៃការសួរសុខទុក្ខនោះទេ៕
No comments:
Post a Comment