រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោកកាស៊ីតភិរម្យ នឹងធ្វើការរៀបរាប់ លំអិតអំពីការចាប់ខ្លួនជនជាតិថៃទាំង៧នាក់ នៅកម្ពុជា តាមប៉ុស្តិទូរទស្សន៍លេខ១១ថៃ នៅវេលាយប់ម៉ោង៨កន្លះ ថ្ងៃទី០៤ខែមករានេះ។
តាមការចេញផ្សាយ ពីកាសែត Mcot របស់ថៃ បានឲ្យដឹងថា រដ្ឋាភិបាលបានរកវិធីជួយជនជាតិថៃទាំង៧នាក់នោះ តែត្រូវមើលសភាពការណ៍ ១ទៅ២ថ្ងៃទៀត។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរកម្ពុជា បានចាប់ខ្លួនជនជាតិថៃទាំង៧នាក់ កាលពីថ្ងៃទី២៩ធ្នូ ដែលក្នុងនោះ មានអ្នកតំណាងរាស្ត្រថៃ ឈ្មោះ ផានិចវីឃីតស្រេត និងមេដឹកនាំថៃអាវលឿង ឈ្មោះ វីរ៉ាស៊ុមខ្វាមឃីត ហើយត្រូវបានគេឃុំខ្លួន នៅមន្ទីរឃុំឃាំងព្រៃសរ ក្រោយការចោទ ប្រកាន់ពីបទចូលទឹកដីកម្ពុជាខុសច្បាប់ និងឆ្លងកាត់ ទីតាំងយោធា ដែលគេហាមឃាត់ និងរង់ចាំការកាត់ទោស។
No comments:
Post a Comment