Tuesday, January 04, 2011

រយៈ​ពេល​៤​ថ្ងៃ​ដើម​ខែ​មករា​ឆ្នាំ​២០១១​ភ្ញៀវ​ទេសចរ​សម្រុក​មក​ទស្សនា​ប្រាសាទ​ព្រះវិហារ​មាន​ចំនួន​រហូត​ដល់​ជាង​១​ពាន់​នាក់

ចូល​ឆ្នាំ​សកល​ឆ្នាំ​ថ្មី​២០១១​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​០១​ដល់​០៤​ខែ​មករា​ឆ្នាំ​២០១១​ចំនួន​ភ្ញៀវ​ទេសចរ​មាន​រហូត​ដល់​ប្រមាណ​ជាង​១​ពាន់​នាក់​ភាគ​ច្រើន​ជា​ភ្ញៀវ​ទេសចរ​ជាតិ​ធ្វើ​ដំណើរ​មក​ពី​រាជ​ធានី​ភ្នំពេញ​ កំពង់​ចាម​ បន្ទាយ​មានជ័យ​និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​កត្តា​សំខាន់​មក​ពី​ព្រំដែន​កម្ពុជា​សៀម​តំបន់​ប្រាសាទ​ព្រះវិហារ​ដ៏​មច្ឆរិយៈ​វិវត្តន៍​ទៅ​រក​សភាព​ដើម​វិញ​មុន​ថ្ងៃ​ទី​១៥​កក្កដា​២០០៨​មាន​សន្តិសុខ​ស្ងៀម​ស្ងាត់​ល្អ​ប្រសើរ​ហើយ​ទទួល​បាន​ភាព​ល្បី​ល្បាញ​ទ្វេ​ដង​ទូ​ទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​មោទនភាព​ជាតិ​ខ្មែរ​នរណា​ក៏​ចង់​ដឹង​ចង់​ស្គាល់​និង​ចង់​ទស្សនា​មច្ឆរិយៈ​ប្រាសាទ​ព្រះ​វិហារ​អាច​រំពឹង​ទុក​ថា​ឆ្នាំ​ថ្មី​២០១១​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​និង​សម្រុក​មក​ទស្សនា​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​២០១០​ជាក់​ជា​ពុំ​ខាន​។
ប្រភព​ព័ត៌មាន​ពី​អ្នក​បើក​ឡាន​ដឹក​ភ្ញៀវ​ឡើង​ភ្នំ​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​បាន​បង្ហើប​ប្រាប់​ថា​អ្នក​កាសែត​អោយ​ដឹង​ថា​រយៈ​ពេល​៤​ថ្ងៃ​ដើម​ខែ​មករា​ឆ្នាំ​២០១១​នេះ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​សម្រុក​នាំ​គ្នា​មក​ទស្សនា​ប្រាសាទ​ព្រះវិហារ​ដ៏​អច្ឆរិយ​មាន​ចំនួន​ប្រមាណ​ជាង​១​ពាន់​នាក់​ជា​តួ​លេខ​ខ្ពស់​ជាង​ដើម​ខែ​មករា​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១០​។

ខេត្ត​ព្រះវិហារ​កំពុង​បោះ​ជំហាន​ទៅ​រក​ភាព​រីក​ចំរើន​លូត​លាស់​ផ្នែក​សក្ដានុពល​ទេសចរ​ជា​ប៉ូល​ទេសចរ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទាញ​យក​ប្រភព​ចំណូល​ពី​ភ្ញៀវ​ទេសចរ​មក​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ជា​ពិសេស​ផ្លូវ​ឡើង​ភ្នំ​ប្រាសាទ​ព្រះវិហារ​១​ខ្សែ​កំពុង​ស្ថាបនា​ផង​ដែរ​៕

No comments:

Post a Comment