Tuesday, January 04, 2011

ថៃ​ប្រមូល​ផ្តុំ​គ្នា​ ​ធ្វើ​បាតុកម្ម​ ​នៅ​ក្បែរ​ព្រំ​ប្រទល់​កម្ពុ​ជា​

ក្រុម​តម្រួត​ថៃ​ ​ត្រូវ​គេ​រាយ​ការណ៍​ថា​ ​បាន​ចាត់​វិធាន​ការណ៍​រារាំង​ ​ទប់​មិន​អោ​យ​ ​ក្រុម​ថៃ​អាវ​លឿង​ ​ធ្វើ​ដំណើរ​ចូល​មក​ក្បែរ​ព្រំ​ប្រទល់​កម្ពុ​ជា​ ​នៅ​ក្នុង​ស្រុក​អូរ​ជ្រៅ​នោះ​ឡើយ​ ​ដោយ​ខ្លាច​ក្រែង​ថា​ ​នឹង​មាន​ហេតុ​ការណ៍​មិន​ល្អ​កើត​ឡើ​ង​។​

សូម​ជំ​រាប​ថា​ ​ក្រុម​ថៃ​អាវ​លឿង​ ​បាន​អះអាង​ថា​ ​ក្រុម​ថៃ​អាវ​លឿង​ ​ចំនួន​៥ពាន់​នាក់​ ​នៅ​ថ្ងៃ​នេះ​ ​នឹង​នាំ​គ្នា​ធ្វើ​ដំណើរ​មក​តវ៉ា​ ​នៅ​តាម​ព្រំ​ដែន​ខេត្ត​ស្រះ​កែវ​ ​ដើម្បី​ប្រឆាំង​កម្ពុ​ជា​ ​ដែល​បាន​ចាប់​ខ្លួន​ថៃ​ ​ចំនួន​៧នាក់​ ​ក្នុង​នោះ​ក៏​មាន​មេ​ដឹកនាំ​ថៃ​អាវ​លឿង​ ​ផង​ដែ​រ​។​ ​ម​ន្ត្រី​យោធា​ខ្មែរ​ ​តាម​ព្រំ​ប្រទល់​ ​បាន​រាយ​ការណ៍​ថា​ ​តម្រួត​ថៃ​អាច​រារាំង​ ​ក្រុម​ថៃ​អាវ​លឿង​ខ្លះ​ ​ដែល​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ ​ប៉ុន្តែ​មិន​អាច​រារាំង​ក្រុម​ថៃ​អាវ​លឿង​ខ្លះ​ ​ដែល​មាន​នៅ​ក្នុង​ភូមិ​ឃុំ​ ​នៃ​ស្រុក​គោក​ធ្យូង​ ​ខេត្ត​ស្រះ​កែវ​ ​នោះ​បាន​ទេ​។​ ​ស្ថាន​ភាព​ត្រូវ​គេ​រាយ​ការណ៍​ ​តាំង​ពី​ម្សិល​មិ​ញ​ថា​ ​កំពុង​តែ​តានតឹង​នៅ​ត្រង់​ ​៣ក​ន្លែ​ង​។​ ​ចំណុច​១នៅ​មុខ​អគ្គ​កុងស៊ុល​ ​កម្ពុ​ជា​ ​នៅ​ខេត្ត​ស្រះ​កែវ​ ​ ​ ​ទី​២នៅ​ទល់​មុខ​ ​ត្រង់​ច្រក​ព្រំ​ដែន​ជោគជ័យ​ ​ចម្ងាយ​ ​ពី​ខ្សែ​ព្រំ​ដែន​ ​ប្រមាណ​២០០ម៉ែត្រ​ ​និង​ចំណុច​ទី​៣ នៅ​ច្រក​អូរ​៣ជា​ន់​។​ ​ក្រសួង​ការ​បរទេស​ថៃ​ ​និង​ម​ន្ត្រី​យោធា​ថៃ​ ​កាល​ពី​ម្សិល​មិ​ញ​ ​បាន​ស​ម្តែ​ង​ក្តី​បារម្ភ​ ​ខ្លាច​ក្រែង​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​ថៃ​អាវ​លឿង​ ​នឹង​ធ្វើ​អោ​យ​ខូច​ផែនការ​ ​ដែល​រ​ដ្ឋា​ភិ​បា​ល​ក្រុង​បាងកក​ ​កំពុង​ចរចា​ជាមួយ​កម្ពុ​ជា​ ​រក​ការ​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧ នា​ក់​។​

ក្រុម​ម​ន្ត្រី​យោធា​ ​និង​ម​ន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​ ​បារម្ភ​ខ្លាច​ក្រែង​ក្រុម​ថៃ​អាវ​លឿង​ ​នៅ​ពេល​ធ្វើ​បាតុកម្ម​ ​នឹង​ដើរ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុ​ជា​ ​ដែល​នឹង​បង្ក​អោ​យ​មាន​បញ្ហា​កាន់តែ​ខ្លាំ​ង​។