លោកប៉ិច វិច្ឆិកា មេធាវីម្នាក់ក្នុងចំណោមពីរនាក់ដែលការពារក្តីឲ្យជនជាតិថៃទាំង៧នាក់បានឲ្យដឹងនៅថ្ងៃនេះថា លោកកំពុងរៀបចំសំណុំបែបបទដើម្បីសុំទៅតុលាការឲ្យកូនក្តីរបស់ខ្លួនបាននៅ ក្រៅឃុំបណ្តោះអាសន្ន។
លោកមេធាវីបានអះអាងថា ចៅក្រមស៊ើបអង្កេតបានកោះហៅកូនក្តីរបស់លោកឲ្យមកតុលាការនៅថ្ងៃទី៦មករានេះដើម្បីសាកសួរបន្ត។ ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះមិនអាចទាក់ទង បានទេនៅថ្ងៃនេះ។
ជនជាតិថៃទាំង៧នាក់ត្រូវបានសមត្ថកិច្ចខ្មែរចាប់ខ្លួនកាលពីថ្ងៃទី២៩ធ្នូឆ្នាំ២០១០ នៅពេលដែល ពួកគេបានដើរឆ្លងដែនចូលដីខ្មែរដោយខុសច្បាប់ដែលរួមទាំងសមាជិកសភាគណបក្សប្រជាធិបតេយ្យរបស់លោកអាភីស៊ិតម្នាក់ផង។
ជនជាតិថៃទាំងនោះត្រូវបានតុលាការរាជធានីភ្នំពេញចោទប្រកាន់កាលពីថ្ងៃ៣០ធ្នូពីបទឆ្លងដែនខុសច្បាប់ និងចូលក្នុងតំបន់យោធាដោយទុច្ចរិត។ សព្វថ្ងៃពួកគេកំពុង ជាប់ក្នុងមន្ទីរឃុំឃាំងព្រៃស៕
No comments:
Post a Comment