Tuesday, January 04, 2011

ស៊ូ​ថេ​ប​: ថៃ​កំពុង​ប្រញាប់​ដោះ​ស្រាយ​បញ្ហា​ជាមួយ​កម្ពុ​ជា​ ​ក្រោយ​អាប់​ភី​ស៊ី​ត​ ​សារភាព​

ឧបនាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​លោក​ស៊ូ​ថេ​ប​ថង​ស៊ូ​បាន​ ​បាន​ថ្លែង​ថា​ ​គេ​ត្រូវ​ប្រញាប់​ដោះ​ស្រាយ​ ​រឿង​បញ្ហា​ដែល​កំពុង​មាន​ជាមួយ​កម្ពុ​ជា​ ​នៅ​មុន​ការ​អញ្ជើញ​មក​ដល់​ ​របស់​លោក​ឧបនាយក​រដ្ឋ​ម​ន្ត្រី​កម្ពុ​ជា​ ​សុខ​អា​ន​។​

សូម​ជំ​រាប​ថា​ ​មុន​នេះ​មាន​ការ​និយាយ​ពី​ភា​គី​ ​ថៃ​ថា​លោក​ឧបនាយក​រដ្ឋ​ម​ន្ត្រី​សុខ​អាន​ ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ ​ក្នុង​ខែ​កុម្ភៈ​ ប៉ុន្តែ​ម​ន្ត្រី​គ​ណៈ​រដ្ឋ​ម​ន្ត្រី​ បាន​ប្រាប់​វិទ្យុ​នគរវត្ត​ថា​ ​គេ​មិន​បាន​ដឹង​អំពី​ដំណឹង​ចាក​ចេញ​របស់​ ​លោក​ឧបនាយក​រដ្ឋ​ម​ន្ត្រី​ខ្មែរ​ ​ទៅ​ប្រទេស​ថៃ​នោះ​ឡើ​យ​។​ ​ស​ម្តី​របស់​ ​លោក​ស៊ូ​ថេ​ប​ ​ដែល​ជ​ម្រុ​ញ​រក​ការ​ដោះ​ស្រាយ​ ​បាន​ធ្វើ​ឡើង​ក្រោយ​ការ​ទទួល​សារភាព​ ​របស់​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​លោក​អាប់​ភី​ស៊ិ​ត​ ​ដែល​បញ្ជាក់​ថា​ ​លោក​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បញ្ជូន​អ្នក​តំណាង​រា​ស្ត្រ​ថៃ​ ​ផា​និ​ច​វី​ឃី​ស្រេ​ត​ ​ដែល​ក្រោយ​មក​ ​ត្រូវ​កម្ពុ​ជា​ ​បាន​ចាប់​ខ្លួ​ន​។​

លោក​ស៊ូ​ថេ​ប​ថង​ស៊ូ​បាន​ ​បាន​ថ្លែង​ថា​ ​ហេតុ​ការណ៍​ដែល​ជាប់​ទាក់ទង​នឹង​រឿង​ ​លោក​សមាជិក​សភា​ផា​និ​ច​វិ​ឃី​ស្រេ​ត​ ​មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ​។​ ​លោក​ស៊ូ​ថេ​ប​ ​បារម្ភ​ខ្លាច​ក្រែង​ការ​ធ្វើ​បាតុកម្ម​ ​របស់​ក្រុម​ថៃ​អាវ​លឿង​ ​នៅ​ខេត្ត​សា​កែវ​ ​នឹង​ធ្វើ​អោ​យ​ស្ថាន​ការណ៍​កាន់តែ​តាន​តឹ​ង​។​

សូម​បញ្ជាក់​ថា​ ​ស​ម្តី​សារភាព​ ​របស់​លោក​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​អាប់​ភី​ស៊ី​ត​ ​អំពី​ភាព​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​បញ្ជូន​ខ្លួន​ ​អ្នក​តំណាង​រា​ស្ត្រ​ថៃ​រូប​នោះ​ ​គឺ​នៅ​ក្រោយ​ដែល​មាន​ការ​បញ្ចេញ​ឯក​សារ​ភ​ស្តុ​តាង​ ​ជា​វី​ដេ​អូ​ ​Clips​ ​ដែល​បង្ហាញ​ថា​ ​អ្នក​តំណាង​រា​ស្ត្រ​ថៃ​ ​លោក​ផា​និ​ច​វី​ឃី​ត​ស្រេ​ត​ ​បាន​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​ ​លោក​អាប់​ភិ​ស៊ិ​ត​ ​តាម​រ​យៈ​ម​ន្ត្រី​នៅ​ក្បែរ​ខ្លួន​ ​បើ​ទោះបីជា​ម​ន្ត្រី​នាំ​ពាក្យ​រ​ដ្ឋា​ភិ​បា​ល​ថៃ​ ​ឈ្មោះ​ផា​នី​ថា​ន​ ​វ​ឌ្ឍ​នា​យ៉ា​ឃ​ន​ ​ចេះ​តែ​និយាយ​បដិសេធ​ ​ការពារ​លោក​អាប់​ភិ​ស៊ី​ត​ក៏​ដោ​យ​។​
លោក​ស៊ូ​ថេ​ប​ ​បាន​ ​ថ្លែង​ថា​ ​ថៃ​កំពុង​តែ​មាន​ជួប​ការ​លំបាក​ក្នុង​កិច្ច​ការ​ដោះ​ស្រាយ​ ​បញ្ហា​រឿង​ជួយ​ថៃ​ ​ទាំង​៧ ដោយសារ​តែ​ ​វី​ដេ​អូ​ ​Clips​ ​បាន​បង្ហាញ​ស​ម្តី​របស់​ ​លោក​ផា​និ​ច​ ​ថា​ ​ក្រុម​ថៃ​ទាំង​៧ ពិត​ជា​បាន​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុ​ជា​ ​ពិត​មែ​ន​។

No comments: