Wednesday, December 29, 2010

មន្ត្រី​​ជាន់ខ្ពស់​​ថ្នាក់​​ឧត្តម​សេនីយ៍​​​​នគរ​បាល​​​ជិត​៣០​នាក់​ដល់​អាយុ​ត្រូវ​​ចូល​និវត្តន៍

រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មាន​​ពី​មន្ត្រី​​ដែលស្និទ្ធ​​នឹង​ក្រសួង​​មហាផ្ទៃ​​បានធ្លោយ​​​ឱ្យ​​ដឹង​ថា ​យ៉ាង​ហោច​ណាស់​​មន្ត្រី​​​ជាន់ខ្ពស់​​ថ្នាក់​ឧត្តម​​​សេនីយ៍​​​នគរ​បាល​​ជិត៣០នាក់ត្រូវ​​ដល់​អាយុ​ចូល​និវត្តន៍ ។ លោក​ឧត្តម​​សេនីយ៍​​ឯក​ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​​មហាផ្ទៃ​​ បាន​មានប្រសាសន៍​​ប្រាប់​កោះសន្តិភាព​​កាលពីព្រឹកថ្ងៃទី​​​២៩ ធ្នូ ​​២០១០ ​ឱ្យ​​ដឹង​ថា ​ថ្នាក់​​ឧត្តម​សេនីយ៍​​​ខាង​នគរបាល​ ដែល​ត្រូវ​​​ដល់​អាយុ​ចូលនិវត្តន៍​​មាន​ចំនួន​​ជិត​​៣០​​នាក់ ក្នុងនោះ​មាន​លោក​ហេង ហាក់ អគ្គ​នាយក​​នៃ​អគ្គ​នាយក​​ដ្ឋាន​ពន្ធនាគារ និង​លោក​ឧត្តម​​សេនីយ៍​​ឯក​​សូរ ផន ​អគ្គ​ស្នង​ការ​​​រង​​នគរ​បាល​ជាតិ​...​។​
​ចំណែក​ខាង​ឧត្តមសេនីយ៍​​យោធា​​ កោះ​សន្តិ​​ភាពមិន​​អាច​ទាក់ទង​​​លោក​ឧត្តម​សេនីយ៍​ឯក ឈុំ សុជាតិ ​អ្នកនាំពាក្យ​​​ក្រសួង​ការពារជាតិ បាន​ឡើយ​ ​កាលពីព្រឹកថ្ងៃ​ទី​​​២៩ ធ្នូ ​២០១០ ​ដោយ​ទូរស័ព្ទ​​របស់លោក​​ហៅ​មិន​ចូល​...​មិន​ដឹង​​ថា មាន​ថ្នាក់​​ឧត្តមសេនីយ៍​​យោធា​​ដល់​អាយុ​ត្រូវ​ចូល​​និវត្តន៍​ដែរឬ​យ៉ាង​ណា​នោះទេ?​ ប៉ុន្តែ​​តាម​ប្រភព​ព័ត៌​មាន​​បាន​ធ្លោយ​​ឱ្យ​​ដឹង​ថា ​ថ្នាក់​​ឧត្តម​សេនីយ៍​​ដែលត្រូវ​​ចូល​និវត្តន៍​​ក៏មានច្រើននាក់​ដែរ​...។ ព័ត៌​មាន​លំអិត​នឹង​ផ្សាយ​​​ជូននៅ​ពេលក្រោយ និង​នៅលើ​ទំព័រ​កាសែត​កោះសន្តិ​ភាព.

No comments:

Post a Comment