Wednesday, December 29, 2010

ឯកឧត្តម​ ស្វាយ ស៊ី​ថា ប្រគល់​ថវិកាមូល​និធិ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ជូន​ដល់​ គ្រួសារសពដែល​រង​គ្រោះ​ដោយ​ឧបទ្ទ​វហេតុលើ​ស្ពាន​ពេជ្រ



          កាលពី​​ថ្ងៃ​ទី២៧.​២៨ថ្ងៃទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០១០ នៅ​សាលាខេត្ត​ កំ​ពង់​ស្ពឺ កំ​ពង់​ឆ្នាំង​ ពោធិ៍សាត់​ និង​ បាត់​ដំ​បង មាន​ប្រារព្ធពិ​ធី​ប្រគល់​ថវិការបស់​ សប្បុរសជន ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេសដែល​ផ្តល់​តាម ​រយៈមូល​ និធិ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី ជូន​ដល់​គ្រួសារ​សព ​ដែល​បាន​ទទួល​មរណៈភាព​ក្នុង ​ឧបទ្ទ​វហេតុ​ លើ​ស្ពាន​ពេជ្រ​កាលពីថ្ងៃ​ទី​ ២២ ខែ​វិច្ឆិកា ឆ្នាំ​ ២០១០។   ពិធី នេះ​បាន​ប្រារព្ធ ធ្វើឡើង ក្រោម​ ធិប​តី​ភាព​ឯកឧត្តម  ស្វាយ ស៊ី​ថា ​រដ្ឋលេខាធិការ ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី និង​​ជា​តំ​ណាង​ដ៏ខ្ពង់​ខ្ពស់​ របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក ​ទី​ស្តី​ការ គណៈ​រដ្ឋមន្ត្រី ក្នុង​នោះ ថវិកាដែល​ត្រូវ​ផ្តល់​​​ជូន​ដល់​គ្រួសារសព​សម្រាប់​ខេត្ត​កំ​ពង់​ស្ពឺ២០នាក់ កំពង់​ ឆ្នាំ​ង​ ៣នាក់ ​ខេត្ត​ពោ​ធិ៍​សាត់​៥​នាក់ និង​ខេត្តបាត់​ដំ​បង៣នាក់ ​ម្នាក់​ៗ​ទទួល​បាន​ទឹក​ប្រាក់ចំ​នួន​​​២១៤៥ ដុល្លារ សហរដ្ឋអាមេរិក។

          ឯកឧត្តម​​ ស្វាយ ​ស៊ីថា បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​គ្រួសារសពថា​ ការប្រគល់​នូវ​ ថវិការ ទាំង​នេះ​ គឺ​ជាការចូល​រួម​ចំ​ណែក​ផ្នែក​មនុស្សធម៌ដ៏មាន​សារៈសំ​ខាន់​ ហើយ​​ក៏​ជា​ការ​​ជួយ​ដោះ​ ស្រាយ​ សម្រាលទុក្ខលំ​បាក​របស់គ្រួសារ​ប្រជាពល​រដ្ឋរងគ្រោះ​​ផង​ដែរ​។ ឯកឧត្តម​ បាន​មាន​ប្រសាសន៍​ បន្តថា​ ក្នុង​នាម​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា និង​លោក ជំ​ទាវ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា និង​ក្នុងនាម​ឯកឧត្តម​បណ្ឌិត​ សភាចារ្យ​ សុខ​ អាន​សូម​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​ការ​​​សួរសុខទុក្ខ និង​ការចូល​រួម​រំ​លែក​​ទុក្ខសោក​ដ៏​ ក្រៀម​ក្រំជាមួយ​ក្រុម ​គ្រួសារនៃ​សព​ទាំង​អស់​​ ពី​សំ​ណាក់​ថ្នាក់​ដឹក​នាំ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ​។ ការ ​ស្លាប់បាត់​បង់​ជីវិតក្នុង ​​​សោក​នាដកម្ម​នៅ​ស្ពាន​ពេជ្រ​ ភ្លាម​ៗ គឺត្រូវ​បានប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា​ យក​ ចិត្តទុក​ដាក់ក្នុង​ការ ​ជួ​យសង្រ្គោះ និ​ង ដោះ​ស្រាយ​ទុក្ខលំបាក​ជាបន្ទាន់​ជូន​គ្រួសារ​សព​  និង​បាន​បំ​ផុស ​ចលនាឲ្យ​មាន ​ការ​បង្កើត​ឡើង​នូវ​មូល​និធិផ្សេង​ៗជាច្រើន ដោយ​មាន សប្បុរសជនទាំង​​ក្នុង​​និង​ ក្រៅ​ ប្រទេស​បាន ចូល​​រួម​ចំ​ណែក​ ​ក្រៅ​ពី​នេះ​ មាន​ការឧបត្ថម្ភ​​ថវិកា​ ពី​កាកបាទ​ក្រហមកម្ពុជា និង​ក្រុម​ការងារ​ នៃ​គណ បក្សប្រជាជន​ ជាពិ​សេស គឺព្រះ​រាជ​អំ​ណោយ​របស់​ព្រះ​មហាក្សត្រខ្មែរព្រះ​បាទសម្តេច ​ព្រះ​នរោត្តម សីហមុនី​ សម្តេច​​ព្រះ​​នរោត្តម​ សី​ហនុ ព្រះ​មហាវី​រ​ក្សត្រ ​ព្រះវររាជបិតាឯករាជ្យ និង​សម្តេច ​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ ព្រះ​វររាជ​មាតាជាតិ​ខ្មែរ ដែល​គ្រួសារ​នៃ​សព ​ម្នាក់​ៗទទួល​បាន ថវិការហូត​ដល់​​ជាង​១ម៉ឺន​ដុល្លារសហរដ្ឋអាមេរិក​។

ឯកឧត្តម ស្វាយ ស៊ីថា​ បាន​គូសបញ្ជាក់​ថា​ ការឈឺចាប់ដោយ​ការ​ ទទួល​មរណៈភាព​នៃ​ក្រុម​គ្រួសារ​ញាតិ​ មិត្តរបស់​ប្រជាពល​រដ្ឋ ពិត​ជា​មាន​នូវ​ការ​​ស្តាយស្រណោះ​ ប៉ុន្តែ​ គ្រួសារ​នៃ​សព​ទាំង​អស់​គួរត្រូវ​ គិត ​​ពិ​ចារណាថា «ជី​វិត​ គឺ​ជា​ការ​តស៊ូរ និង​អត់​ធ្មត់»​ ​​​​។ ឯកឧត្តម​ បាន​ជម្រាប​ជូន​គ្រួសារនៃ​សព​ថា សោក​នាដកម្ម​លើស្ពាន​កោះ​ពេជ្រ​ គឺ​ពុំ​មែន​ជាអំ​ពើ​ភេរវកម្មឬក៏ជា​ការ​ឆក់​ខ្សែភ្លើង​ដូចពាក្យ​ចរ​ចា​ម​​​ អារាម​ របស់​ក្រុម​មួយ​ក្តាប់​តូច​ ឬជន​ដែល​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​បាន​លើក​ឡើង​នោះ​ទេ​ គឺ​លទ្ធ​ផល​នៃ​ការ​ ស្រាវ​ជ្រាវ​របស់​សមត្ថ​កិច្ច​បាន​បញ្ជាក់​ថា​ ការ​ស្លាប់​ គឺ​មក​ពី​ហ្វូង​មនុស្សច្រើន​ ផ្អើល​រត់​ជាន់​ដួល​សង្កត់​ លើ​គ្នា​ និង​ខ្វះ​ខ្យល់​អុក​ស៊ី​ហ្សែន​ បណ្តាល​ឲ្យ​ស្លាប់​និង​របួស​។ ជាមួយ​គ្នានេះ​ឯកឧត្តម​ ស្វាយ ស៊ី​ថា​ ក៏បាន​អំ​ពាវ​នាវ​ឲ្យ​អាជ្ញាធរ​ ជាពិសេសគ្រួសារ​ជន​រង​គ្រោះ​ត្រូវ​នាំ​គ្នា​បន្សាប​នូវ​ព័ត៌មាន​ ដែល​ត្រូវ​បាន​​ក្រុម​ អគតិ​មួយ​ចំ​នួន បាន​និង​កំ​ពុង​នាំ​គ្នា​បំ​ផ្លើស ញុះ​ញង់​ បំ​ពុល​បរិយាកាស​សង្គម​ ដោយ​បំ​ផុស​ថា ថវិកា​​របស់​រាជ​​រដ្ឋាភិបាល និង​សប្បុរសជន​នានាពុំ​បាន​ផ្តល់​ឲ្យ​គ្រួសារ​សព​នោះទេ ឬមាន​ការ​គៃ បន្លំ​ជាដើម ប៉ុន្តែ​ រឿង​នោះ​ គឺមិន​ពិត​ឡើយ​ ពី​ព្រោះគ្រួសារ​សព​គ្រប់​គ្នា​បាន​ទទួល​ប្រាក់​គ្រប់​ ចំ​នួន ​ដោយ​ផ្ទាល់​ដៃ​ និង​ពិធីប្រគល់​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធា​រណៈ។

ដូច្នេះ​ ការឃោសនា​អកុសល​ទាំង​នោះ​គឺ​បង្ក​ឡើង​ដោយ​ក្រុម​ឱកាសនិយម​ដើម្បី​កេង​ចំ​ណេញ​​​​ធ្វើ​អាជីវកម្ម​ នយោបាយ​​​តែប៉ុណ្ណោះ​។ ជាង​នេះ​ទៅ​ទៀត​ ឯកឧត្តម ​ស្វាយ​ ស៊ី​ថា​ ក៏បាន​ផ្ដាំផ្ញើដល់​គ្រួសារ​នៃសព ទាំង​អស់​ ត្រូវ​ទុក​ដាក់​ថវិកា​ដែល​ទទួល​បាន​ នៅ​ទី​កន្លែង​ដែល​មាន​សុវត្ថិភាព​ ឬយក​ទៅ​ធ្វើ​ជា​ទុន​ក្នុង​ការ​ប្រើ​ប្រាស់​ ដើម្បី​កែ​លម្អរជី​វភាព​គ្រួសារ​ឲ្យ​បាន​ប្រសើរឡើង​។ ក្រៅពី​នេះ​ ឯកឧត្តម​ ក៏បាន​សំ​នូម​ពរ​ដល់​អាជ្ញាធរ​ គ្រប់​ លំ​ដាប់​ថ្នាក់​ បន្ត​ជួយ​ការពារ​សុវត្ថិភាព​ជូន​ប្រជា​ពល​រដ្ឋ ហើយ​ប្រសិន​បើ​ ប្រជា​ពល​រដ្ឋមាន​ទុ​ក្ខលំ​បាក​ត្រូវ​ រាយ​ការណ៍ជាបន្ទាន់​ជូន​មន្ត្រី​នៅ​តាម​មូល​ដ្ឋាន​ ដើម្បី​ថ្នាក់​ដឹក​នាំ​ជួយ​សម្រួល​ដោះ​ស្រាយ​តាម​ការ​ពិត​ ជាក់​ស្តែង​។

នៅ​ក្នុង​ពិធី​ប្រគល់​ប្រាក់ជំ​នួ​យ​​ឧបត្ថម្ភ​សម្រាប់​គ្រួសារ​សព​នៅ​ខេត្ត​កំ​ពង់​ស្ពឺ កំ​ពង់​ឆ្នាំង ពោធិ៍​សាត់​ និង​ ខេត្តបាត់​ដំ​បង ​ ក្នុង​រយៈពេល៣ថ្ងៃកន្លង​មកនេះ គណៈ​អភិ​បាល​ និង​អភិបាល​រងខេត្ត តំ​ណាង​​អាជ្ញាធរ​ដែន​ដី​ បាន​សំ​ដែង​នូវ​អំ​ណរគុណ​និង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​រាជ​រដ្ឋាភិបាល​ ជា​ពិសេស សម្តេច​អគ្គមហា សេនាបតី​តេជោ ហ៊ុន សែន និង​លោក​ជំ​ទាវ​បណ្ឌិត​ ប៊ុន រ៉ានី​  ហ៊ុន សែន​ប្រធាន​កាកបាទ​ក្រហមកម្ពុជា ក៏​ដូច​ជា​សប្បុរសជន​នានា ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ដែល​បាន​គិត​គូរជួយ​បរិច្ចាគ​នូវ​ថវិកាដល់ គ្រួសារ ​ជន​រងគ្រោះដែល​បាន​ទទួល​មរណៈភាព​​​ ដោយ​ឧបទ្ទវ​ហេតុ​លើ​ស្ពាន​កោះ​ពេជ្រ​នាពេល​​កន្លង​មក​ ដែល សកម្ម​ភាព​នេះ​បាន​​បង្ហាញ​នូវ​សាមគ្គី​ជាតិ​​រវាង​ខ្មែរនិង​ខ្មែរ ក្នុង​ការ​ជួយ​រំ​លែក​ទុក្ខគ្នាក្នុង​គ្រាមាន​ការ​លំ​បាក៕



(រូបភាព ហេង ប៊ុនឡាយ)
 

No comments:

Post a Comment