នៅក្នុងឧិកាសចូលរួមសម្ពាធការដ្ឋានសាងសង់ស្ពានអាកាសទី២នៅស្តុបពេទ្យលោកសង្ឃ នៅព្រឹកថ្ងៃទី២៩ធ្នូនេះ សម្តេចហ៊ុន សែន បានចេញបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបអ្នកជួញដូរគ្រឿងញៀនឲ្យខាងតែបានពីព្រោះវាកំពុងបង្កបញ្ហាធំធេងដល់សង្គម។
បញ្ជារបស់សម្តចបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់អ្នករត់ពន្ធគ្រឿងញៀនដ៏ធំមួយនៅថ្ងៃទី២៧និង២៨ធ្នូនេះដោយចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ក៏៦នាក់ដែរនិងរឹបអូសគ្រឿងញឿនបានជាចច្រើនលានគ្រាប់។
ការជួញដូរគ្រឿងញៀននេះបានធ្វើឡើងជាទ្រង់ទ្រាយធំ ដោយឈ្មួញបាននាំចូលពីប្រទេសកូរ៉េតាមរយៈការដឹកបង្កប់ក្នុងថ្នាំពេទ្យ។ ក្រៅពីនោះនៅមានករណីបង្ក្រាបគ្រឿងញៀនជាច្រើនទៀតតាមបណ្តាខេត្តនានា។
សម្តេចបានបញ្ជាក់ថា ទោះជាអ្នកជួញដូរមានជាប់ពាក់ពន្ធ័នឹងមន្ត្រីប៉ូលិសក៏មិនអាចលើកលែងបានដែរ។ ប្រមុខរដ្ឋាភិបាលបានលើកឧទាហរណ៍ករណីនៅប៉ោយប៉ែតដែលមានមន្ត្រី ប៉ូលិសជាប់ពាក់ពន្ធ័៕
No comments:
Post a Comment