ស្ពានអាកាសទី២ដែលមានទីតាំងនៅស្តុបពេទ្យលោកសង្ឃដែលជាទីប្រសប់រវាងមហាវិថីសហពន្ធ័រុស្ស៊ី ផ្លូវ២៧១ ផ្លូវកម្ពុជាក្រោម និងផ្លូវ៥៩៨ត្រូវបានបើកសម្ពាធ
សាងសង់នៅព្រឹកថ្ងៃទី២៩ធ្នូ នេះក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន។
ស្ពាននេះមានប្រវែង៣៤៥ម៉ែត្រ និងទទឹងជាង១៥ម៉ែត្រ និងកំពស់៥ម៉ែត្រកន្លះ។ ការសាងសង់ជា បន្ទុករបស់ក្រុមហ៊ុនដែលទទួលសាងសង់ស្ពានអាកាសនៅស្ពានមុនីវង្សដែរគឺក្រុមហ៊ុនដែលទទួលបានសម្បទានអភិវឌ្ឍន៍កោះពេជ្រឈ្មោះក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា ( OCIC ) ដោយចំណាយប្រាក់ជាង៨លានដុល្លារនិងប្រើរយៈពេល១៣ខែ៕
No comments:
Post a Comment