Sunday, January 23, 2011

សម្ដេច​តេ​ជោ​ ​៖ កុំ​ថា​ឡើយ​ផ្កាយ​៣-៤-៥ លោក​ខែ​ក៏​ចាប់​ដែរ​

ភ្នំពេញ​ ​៖ សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី​  ហ៊ុន​ ​សែន​ ​បាន​ព្រមាន​ធ្ង​ន់ៗ​ចំពោះ​ ​ម​ន្ដ្រី​មួយ​ចំនួន​ ​ដែល​ប្រ​ព្រឹ​ត្ដ​ខុស​ច្បាប់​ ​ ​ពិសេស​ ​ពាក់​ព័ន្ធ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ​ ​បើ​ទោះជា​ ​ពាក់​ផ្កាយ​៣ ផ្កាយ​៤ ផ្កាយ​៥ ក៏​ចាប់​ដែរ​ ​។
ការ​ព្រមាន​ខាង​លើ​នេះ​ ​បាន​ធ្វើ​ឡើង​ ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ ​សាលា​រៀន​ ​SOS ភ្នំពេញ​ ​ដែល​មាន​ទី​ ​តាំង​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​សែន​ ​សុខ​ ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មក​រា​ ​ឆ្នាំ​២០១១ ដែល​ក្នុង​ពិធី​នេះ​ដែរ​ ​សម្ដេច​តេ​ជោ​បាន​ ​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ ​ពិសេស​ ​ក្មួ​យៗ​សិស្សានុសិស្ស​ ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​ ​គ្រឿង​ញៀន​ ​។
សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី​បាន​មាន​ ​ប្រសាសន៍​ថា​ ​“ក្មួ​យៗ​ត្រូវ​យក​ឱកាស​ ​នេះ​រៀន​ ​កុំ​យក​ឱ​កាស​នេះ​ដើរ​លេង​និង​ ​ជា​ពិសេស​ ​អា​រឿង​ដើរ​នេះ​ម្យ៉ាង​... មិន​ ​មែន​មិន​ឱ្យ​ក​ម្សា​ន្ដ​សោះ​នោះ​ទេ​ ​ប៉ុន​ ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​ ​ជៀស​ឱ្យ​ផុត​ ​ឆ្ងាយ​ពី​ការ​ឃុ​ប​ឃិ​ត​ ​ការ​ដើរ​លេង​បង្ហោះ​ ​ម៉ូ​តូ​ ​ស្អី​ៗនេះ ជៀ​សៗ​ឱ្យ​ផុត​អា​កន្លែង​ ​ហ្នឹង​” ។ សម្ដេច​ក៏​បាន​ចាត់​ទុក​បញ្ហា​ ​គ្រឿង​ញៀន​ ​ ​ជា​មេ​រោគ​ដ៏​ធំ​ ​ដោយ​ ​សម្ដេច​បាន​បញ្ជាក់​ថា​ ​“អា​ហ្នឹង​ជា​មេ​ ​រោគ​ដ៏​ធំ​ ​ដែល​បំផ្លាញ​សង្គម​ ​ហើយ​រាជ​ ​រ​ដ្ឋា​ភិ​បា​ល​កំពុង​ចាត់​វិធាន​ការណ៍​យ៉ាង​ ​ក្ដៅ​គគុក​ ​រាប់​បញ្ចូល​ទាំង​ការ​ប​ង្ក្រា​ប​ ​ម​ន្ដ្រី​ជាន់​ខ្ពស់​ ​ដែល​មាន​ឋាន​ន្ដរ​ស័ក្ដិ​ រហូត​ដល់​ផ្កាយ​៣”។ សម្ដេច​ក៏​បាន​ ​សង្កត់​ធ្ងន់​ផង​ដែរ​ថា​ ​“ខ្ញុំ​បាន​បញ្ជាក់​ ​ហើយ​ថា​ ​កុំ​ថា​ឡើយ​ផ្កាយ​៣ ផ្កាយ​៤ ផ្កាយ​៥ លោក​ខែ​ ​ក៏​ត្រូវ​ចាប់​ដែរ​”។
សម្ដេច​បាន​ថ្លែង​បញ្ជាក់​ពី​ផល​ប៉ះ​ ​ពាល់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​ដែល​វា​ ​នាំ​ទៅ​ដល់​ម​ហ​ន្ដ​រាយ​សម្រាប់​មនុស្ស​ ​យ៉ាង​ធ្ងន់ធ្ងរ​ ​ ​ដោយ​សម្ដេច​បាន​លើក​ ​ឡើង​ថា​ ​“ក្មួ​យៗ​ជា​កាយ​រិ​ទ្ធ​ក្ដី​ ​ជា​យុ​វ​ជន​ ​កាកបាទ​ក្រហម​ក្ដី​ ​ក្មួ​យៗ​ជា​សិស្ស​ត្រូវ​ ​ស្រឡាញ់​ខ្លួន​ ​អា​គ្រឿង​ញៀន​ហ្នឹង​ចូល​ទៅ​ ​គឺ​ថា​ ​អ​ន្ដ​រាយ​ហើ​យៗ​”។ សម្ដេច​បាន​ ​ប​ន្ដ​ទៀត​ថា​ ​“អា​គ្រឿង​ញៀន​នេះ​១គ្រាប់​ ​តូច​ ​វា​នឹង​ក្លាយ​ទៅ​ជា​អ្វី​? កុំ​ប្រឡែង​លេង​ ​ជាមួយ​វា​ឱ្យ​សោះ​” ហើយ​ត្រូវ​រួម​គ្នា​ ​ដើម្បី​ប​ង្ក្រា​ប​ ​ដែល​ការ​ប​ង្ក្រា​ប​នេះ​ ​សម្ដេច​ទាមទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ ​ប្រជា​ពលរដ្ឋ​ ​ហើយ​តម្រូវ​ឱ្យ​ក្រសួង​មហា​ ​ផ្ទៃ​ ​រដ្ឋ​បា​ល​ថ្នាក់​ក្រោម​ជាតិ​ ​រាជ​រ​ដ្ឋា​ភិ​ ​បា​ល​ ​បាន​ប្រឹង​ជំរុញ​ ​ភូមិ​ ​ឃុំ​ ​មាន​សុវត្ថិ​ ​ភាព​ ​។
គួរ​បញ្ជាក់​ថា​ ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ ​មក​រា​ ​ឆ្នាំ​២០១១ នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​ ​អង្គ​របស់​គ​ណៈ​រដ្ឋ​ម​ន្ដ្រី​ សម្ដេច​បាន​ ​មាន​ប្រសាសន៍​ក្រើន​រំលឹក​ឱ្យ​ម​ន្ដ្រី​ណា​ ​ក៏​ដោយ​ ​បើ​សិន​ជា​មាន​ការ​ពាក់​ព័ន្ធ​ ​នឹង​អំពើ​ពុក​រលួយ​ ​ដូច​ជា​ការ​ជួញ​ដូរ​ ​គ្រឿង​ញៀន​ ​ការ​រំលោភ​ដី​ធ្លី​ ​ការ​កាប់​ ​បំផ្លាញ​ព្រៃ​ឈើ​ ​ទោះបី​ម​ន្ដ្រី​នោះ​អះអាង​ ​ថា​ ​ស្មោះ​ស្ម័គ្រ​ជាមួយ​គណ​បក្ស​ប្រជា​ជន​ ​កម្ពុ​ជា​ក៏​ដោយ​ ​ត្រូវ​តែ​បញ្ឈប់​សកម្ម​ ​ភាព​ជា​បន្ទាន់​ ​ដើម្បី​ជៀស​វាង​ពី​ការ​ផ្ដន្ទា​ ​ទោស​ដោយ​ច្បាប់​រដ្ឋ​ ​។
ការ​ថ្លែង​ព្រមាន​នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ ​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​គឺ​ចំ​ពេល​ ​ដែល​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​លោក​ឱម​ ​យ៉ិ​ន​ទៀង​ ​បាន​ធ្វើ​សន្និសីទ​ ​កាសែត​ ​ហែក​សំណុំ​រឿង​លោក​ផ្កាយ​៣ ម៉ឹ​ក​ដា​រ៉ា​ ​និង​ម​ន្ដ្រី​ផ្កាយ​មួយ​ចំ​នួ​យ​ទៀត​ ​ដែល​ជាប់​ពាក់​ព័ន្ធ​ដៃ​ម្ខាង​ចាប់​ ​ដៃ​ម្ខាង​ ​ជួញ​ផង​ដែរ

ដោយ​ ៖ ព្រះ​ចន្ទ​

No comments:

Post a Comment