Sunday, January 23, 2011

ល្បែង​ស៊ីសង​បែប​អនាធិបតេយ្យ​នៅ​ក្នុង​មូល​ដ្ឋា​ន​សង្កាត់​ស្រះ​ចក​ ​ដក​បទ​ពិសោធន៍​ភូមិ​-សង្កាត់​សុវត្ថិ​ភាព

ភ្នំ​ពេ​ញៈ​ ​សារ​ព័ត៌មាន​នគរ​វ​ត្ដ​បាន​ ​ទទួល​សេចក្ដី​រាយ​ការណ៍​តាម​ទូរស័ព្ទ​ ​ចំនួន​៣ដង​ហើយ​ ​នៅ​ក្នុង​ស​បា្ដ​ហ៍​នេះ​ ​ស្ដី​អំពី​ល្បែង​ស៊ីសង​ខុស​ច្បាប់​បែប​ ​អនាធិបតេយ្យ​នៅ​តំបន់​ស្ថានីយ​រទេះ​ ​ភ្លើ​ង​ក្បែរ​ដី​លោក​ឧកញ៉ា​គិត​ ​ម៉េ​ង​ ​ដែល​ ​បច្ចុប្បន្ន​មាន​កម្លាំង​ប៉េ​អឹ​ម​យាម​នៅ​ ​ទី​នោះ​ ​ហើយ​ក៏​បាន​បង្ក​ការ​រំខាន​ជា​ញឹក​ ​ញយ​ដល់​ប្រជា​ពលរដ្ឋ​ផង​ដែរ​ ​ ​។
សេចក្ដី​រាយ​ការណ៍​តាម​ទូរស័ព្ទ​ពី​ម្សិល​ ​មិ​ញ​ឱ្យ​ដឹង​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ ​សកម្មភាព​លេង​ល្បែង​ស៊ីសង​បាន​អន់​ថយ​ ​ប​ន្ដិ​ច​វិញ​ហើយ​ ​ក្រោយ​ពី​នគរបាល​ប៉ុស្ដិ៍​ ស្រះ​ចក​បាន​ហៅ​មនុស្ស​ម្នាក់​ទៅ​ព្រ​មា​ន​។​ ​សេចក្ដី​រាយ​កា​ណ៍​ប​ន្ដ​ថា​ ​ល្បែង​បៀរ​ ​ឃើញ​ថា​អន់​ថយ​មែន​ ​ប៉ុន្ដែ​ពួក​គេ​នៅ​ ​លេង​បៀរ​តង​ដែល​ការ​ដាក់​ភ្នាល់​មួយ​ ​ដៃៗ​រាប់​ម៉ឺន​រៀ​ល​។​ ​អ្នក​មក​លេង​នៅ​ទី​នេះ​ ​ភាគ​ច្រើន​ជា​ប៉េ​អឹ​ម​នៅ​ចាំ​ដី​ទី​នោះ​ ​។
ប្រភព​ប​ន្ដ​ថា​ ​ទី​តាំង​បើក​លេង​ល្បែង​ ​នោះ​ ​គឺ​នៅ​ខាង​លិច​ប៉ុស្ដិ៍​ប៉េ​អឹ​ម​ប្រហែល​ ​៣០ម៉ែត្រ​ ​ទី​តាំង​នេះ​មាន​បើក​លេង​ ​ល្បែង​ទាំង​យប់​ទាំង​ថ្ងៃ​រួម​ទាំង​ការ​ចាក់​ ​កន្ទុយ​លេខ​ផង​ដែរ​ ​។
លោក​ឆាយ​ ​ធី​រិ​ទ្ធ​ ​ចៅ​សង្កាត់​ស្រះ​ចក​ ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មក​រា​ ​ឆ្នាំ​២០១១ នៅ​ ​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោល​នយោបាយ​ភូមិ​ ​សង្កាត់​មាន​សុវត្ថិ​ភាព​នា​បាន​ឱ្យ​ដឹង​ថា​ ​បើ​ផ្អែក​តាម​របាយ​ការណ៍​ ​គឺ​អាជ្ញា​ធរ​ ​សង្កាត់​បាន​ផ្សព្វផ្សាយ​និង​សរ​សេរ​ប៉ា​ណូ​ ​តូ​ចៗ​ដើរ​បិទ​ក្នុង​ភូមិ​របស់​ខ្លួន​ ​ប្រយោជន៍​ ​ឱ្យ​ប្រជា​ពលរដ្ឋ​យល់​អំពី​គោល​នយោបាយ​ ​ភូមិ​-សង្កាត់​មាន​សុវត្ថិ​ភាព​ ​។ ប៉ុន្ដែ​ ទំនងជា​លោក​ចៅ​សង្កាត់​ភ្លេច​ចូល​ផ្សព្វ​ ​ផ្សាយ​តំបន់​ស្ថានីយ​រទេះ​ភ្លើ​ង​នេះ​ក៏​មិន​ ​ដឹង​បាន​ជា​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នេះ​អាច​ ​លេង​ល្បែង​ស៊ីសង​ទាំង​យប់​ទាំង​ថ្ងៃ​បា​ន​។​ ​លោក​ឆាយ​ ​ធី​រិ​ទ្ធ​ ​ក៏​បាន​លើក​ឡើង​ដែរ​ ​ថា​ ​មូល​ដ្ឋា​ន​សង្កាត់​របស់​ខ្លួន​ ​គឺ​ទំហំ​ធំ​ ​ជាង​គេ​ក្នុង​ចំណោម​១១ សង្កាត់​ក្នុង​ខណ្ឌ​ ​ដូន​ពេញ​ ​ហើយ​វា​ក៏​សម្បូរ​តំបន់​ស្មុគ​ ​ស្មាញ​ច្រើន​ជាង​គេ​ផង​ដែរ​ ​ក្នុង​ការ​គ្រប់​ ​គ្រង​ ​។
គួរ​បញ្ជាក់​ថា​ ​លក្ខ​ណៈ​៥យ៉ាង​ស្ដី​ពី​ ​គោល​នយោបាយ​ភូមិ​-សង្កាត់​មាន​ ​សុវត្ថិ​ភាព​នោះ​គឺ​ ​១-គ្មាន​សកម្មភាព​ ​លួច​ឆក់​ប្លន់​គ្រប់​ប្រភេទ​, ២-គ្មាន​ការ​ ​ផ​លិ​ត​ ​ការ​ចែក​ចាយ​ ​និង​ការ​ប្រើ​ប្រាស់​ ​គ្រឿង​ញៀន​ខុស​ច្បាប់​, ៣-គ្មាន​អំពើ​ ​អនាចារ​ ​ការ​ជួញ​ដូរ​ស្ដ្រី​និង​កុមារ​ ​និង​ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​, ៤-គ្មាន​ក្មេង​ ​ទំនើង​ ​និង​ទី​៥-គ្មាន​ការ​លេង​ល្បែង​ស៊ី​ ​សង​ខុស​ច្បាប់​គ្រប់​ប្រភេទ​ ​ការ​ប្រើ​ប្រាស់​ ​អាវុធ​ខុស​ច្បាប់​និង​បទ​ល្មើស​ផ្សេ​ងៗ​ ​៕

ដោយ​ ៖ តា​ឡឹម​

No comments:

Post a Comment