Sunday, January 23, 2011

អង្គ​ការ​អេ​ស​អូ​អេ​ស​អ​ន្ដរ​ជាតិ​អនុ​វ​ត្ដ​ ​គម្រោង​៦ជួយ​កម្ពុ​ជា​

ភ្នំពេញ​ ​៖ លោក​អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋ​ម​ន្ដ្រី​ ក្រសួង​សង្គម​កិច្ច​ ​អតីត​យុទ្ធ​ជន​ ​និង​យុវ​ ​នីតិ​ស​ម្ប​ទា​ ​និង​ជា​ប្រធាន​កិត្ដិ​យស​នៃ​ ​គ​ណៈ​ក​ម្មា​ធិ​ការ​អេ​ស​អូ​អេ​ស​កម្ពុ​ជា​បាន​ ​ថ្លែង​ឱ្យ​ដឹង​ថា​ ​អង្គ​ការ​ភូមិ​កុមារ​អេ​ស​អូ​ ​អេ​ស​អ​ន្ដរ​ជាតិ​ ​ជា​អង្គ​ការ​មនុស្ស​ធម៌​ ​អ​ន្ដរ​ជាតិ​មួយ​បម្រើ​ឱ្យ​វិ​ស័​យ​សុខុមាល​ ​ភាព​កុមារ​ ​។ អង្គ​ការ​នេះ​មាន​ទី​ស្នា​ក់​ការ​ ​នៅ​ប្រទេស​អូ​ស្ដ្រា​លី​ ​ហើយ​បាន​បង្កើត​ឡើង​ដោយ​លោក​បណ្ឌិត​ហ័​រ​ម៉ា​ន​ ​ម៉ៃ​ន័​រ​ ​នៅ​ឆ្នាំ​១៩៩៤ ។ បច្ចុប្បន្ន​អង្គ​ការ​នេះ​ ​មាន​លោក​ហិល​មុត​ ​គុ​ទី​ន​ ​ជា​ប្រធាន​ ​បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​ចំនួន​ ​១៣៣នៅ​លើ​ពិភព​លោក​ ​។ កម្ម​វិធី​អង្គ​ ​ការ​នេះ​រួម​មាន​ ​បង្កើត​ភូមិ​កុមារ​ ​កម្ម​ ​វិធី​ផ្ទះ​សម្រាប់​ផ្ដល់​សេ​វា​កម្ម​សង្គម​កិច្ច​ ​ផ្ទះ​សម្រាប់​យុ​វ​ជន​ ​ម​ត្ដេ​យ្យ​សាលា​ ​សាលា​ ​រៀន​ ​ហ័​រ​ម៉ា​ន​ ​ម៉ៃ​ន័​រ​ ​មជ្ឈមណ្ឌល​បណ្ដុះ​ ​បណ្ដាល​វិជ្ជា​ជី​វៈ​ ​ម​ណ្ឈ​មណ្ឌល​វេជ្ជ​សា​ស្ដ្រ​ និង​មជ្ឈមណ្ឌល​ស​ង្គ្រោះ​បន្ទាន់​ ​។ល។ ក្រសួង​សង្គម​កិច្ច​ ​អតីត​យុទ្ធ​ជន​ ​និង​យុវ​ ​នីតិ​ស​ម្ប​ទា​បាន​ចុះ​អនុ​ស្សរ​ណៈ​លើ​កិច្ច​ ​ព្រម​ព្រៀ​ង​សហ​ប្រតិបត្ដិ​ការ​ ​ជាមួយ​ ​អង្គ​ការ​ភូមិ​កុមារ​អេ​ស​អូ​អេ​ស​អ​ន្ដរ​ជាតិ​ ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មក​រា​ ​ឆ្នាំ​១៩៩៩ ។
រ​យៈ​ពេល​ជាង​១០ឆ្នាំ​ ​អង្គ​ការ​ភូមិ​ ​កុមារ​អេ​ស​អូ​អេ​ស​អ​ន្ដរ​ជាតិ​ ​បាន​អនុ​វ​ត្ដ​ ​គម្រោង​ចំនួន​៧នៅ​៤រាជ​ធានី​-ខេ​ត្ដ​ ​8គម្រោង​ទី​១ គឺ​ភូមិ​កុមារ​អេ​ស​អូ​ ​អេ​ស​ភ្នំពេញ​ថ្មី​ ​នៅ​រាជ​ធានី​ភ្នំពេញ​ ​បាន​ ​សាង​សង់​នៅ​ខែ​មក​រា​ ​ឆ្នាំ​២០០០ និង​ ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​១០ ខែ​មក​រា​ ​ឆ្នាំ​២០០២ ។ បច្ចុប្បន្ន​ភូមិ​ ​កុមារ​ភ្នំពេញ​ថ្មី​ ​មាន​ផ្ទះ​គ្រួសារ​១៤ផ្ទះ​ ​មាន​អ្នក​គ្រប់គ្រង​ ​បុគ្គលិក​ ​និង​អ្នក​ម្ដាយ​ ​ថែទាំ​ង​សរុប​៥៧នាក់​ ​និង​បាន​ទទួល​កុមារ​ ​ស្នា​ក់​នៅ​ចំនួន​១៩០នាក់​ ​។ នៅ​ក្នុង​ភូមិ​ ​កុមារ​ភ្នំពេញ​ថ្មី​នេះ​ ​មាន​ម​ត្ដេ​យ្យ​សាលា​ ​ដែល​ទទួល​សិស្ស​ខាង​សហ​គម​ន៍​ ​និង​កុមារ​ ​ក្នុង​ភូមិ​កំពុង​សិក្សា​សរុប​ចំនួន​១២៥នាក់​ ​និង​លោក​គ្រូ​ ​អ្នក​គ្រូ​ចំនួន​១៧នាក់​ ​។
គម្រោង​ទី​២ គឺ​ភូមិ​កុមារ​អេ​ស​អូ​ ​អេ​ស​ ​អង្គ​ការ​ខេ​ត្ដ​សៀមរាប​ ​បាន​សាង​ ​សង់​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា​ ​ឆ្នាំ​២០០២ និង​ ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​២០ ខែ​មក​រា​ ​ឆ្នាំ​២០០៣ ។ បច្ចុប្បន្ន​ភូមិ​កុមារ​ ​អង្គ​ការ​ខេ​ត្ដ​សៀមរាប​ ​មាន​ផ្ទះ​គ្រួសារ​១៤ ផ្ទះ​ ​មាន​អ្នក​គ្រប់គ្រង​ ​និង​អ្នក​ម្ដាយ​ថែទាំ​ ​សរុប​៣២នាក់​ ​និង​បាន​ទទួល​កុមារ​ស្នា​ក់​ ​នៅ​ចំនួន​១៧១នាក់​ ​។ នៅ​ក្នុង​ភូមិ​កុមារ​ ​ខេ​ត្ដ​សៀមរាប​ ​បាន​ទទួល​សិស្ស​ម​ត្ដេ​យ្យ​ ​កំពុង​សិក្សា​សរុប​ចំនួន​១១១នាក់​ ​និង​ ​លោក​គ្រូ​ ​អ្នក​គ្រូ​៨នាក់​ ​។
គម្រោង​ទី​៣ គឺ​សាលា​រៀន​អេ​ស​អូ​ ​អេ​ស​ហ័​រ​ម៉ា​ន​ ​មៃ​ន័​រ​ ​អង្គរ​សៀមរាប​ ​សាង​សង់​ពី​ខែ​ធ្នូ​ ​ឆ្នាំ​២០០២ និង​បាន​ដាក់​ ​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​២៥ ខែ​ ​មក​រា​ ​ឆ្នាំ​២០០៥ ។ បច្ចុប្បន្ន​ ​សាលា​រៀន​ ​អេ​ស​អូ​អេ​ស​ហ័​រ​ម៉ា​ន​ ​ម៉ៃ​ន័​រ​ ​អង្គរ​សៀម​ ​រាប​ ​មាន​អ្នក​គ្រប់គ្រង​ ​បុគ្គលិក​សរុប​ ​ចំនួន​១០នាក់​ ​និង​បាន​ទទួល​សិស្ស​កំពុង​ ​សិក្សា​ចំនួន​៤៥២នាក់​ ​និង​លោក​គ្រូ​ ​អ្នក​ ​គ្រូ​៣៨នាក់​ ​។ ក្នុង​នោះ​ដែរ​ ​សាលា​មាន​ ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជី​វៈ​ចំនួន​ ​១ មាន​ផ្ទះ​ស្នា​ក់​នៅ​របស់​សិស្ស​ចំនួន​៣ មាន​បុគ្គលិក​ ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​អ្នក​គ្រប់​ ​គ្រង​ចំនួន​៧នាក់​ ​និង​មាន​សិស្ស​ដែល​ ​បញ្ចប់​ការ​សិក្សា​១១៥នាក់​ ​។
គម្រោង​ទី​៤ គឺ​ភូមិ​កុមារ​អេ​ស​អូ​ ​អេ​ស​បាត់​ដំបង​ ​សាង​សង់​ពី​ខែ​ឧស​ភា​ ​ឆ្នាំ​ ​២០០៤ និង​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ​ ​ឆ្នាំ​២០០៦ ។ បច្ចុប្បន្ន​ ​ភូមិ​កុមារ​បាត់​ដំបង​ ​មាន​ផ្ទះ​គ្រួសារ​ចំនួន​ ​១៥ផ្ទះ​ ​មាន​អ្នក​គ្រប់គ្រង​ ​បុគ្គលិក​ ​និង​ ​អ្នក​ម្ដាយ​ថែទាំ​សរុប​ចំនួន​៣៧នាក់​ ​និង​ ​បាន​ទទួល​កុមារ​ស្នា​ក់​នៅ​ចំនួន​១៤៨ នាក់​ ​។ នៅ​ក្នុង​ភូមិ​កុមារ​ខេ​ត្ដ​បាត់​ដំបង​ ​នេះ​មាន​ម​ត្ដេ​យ្យ​សាលា​ ​ដែល​ទទួល​សិស្ស​ ​ខាង​សហ​គម​ន៍​ ​និង​កុមារ​ក្នុង​ភូមិ​កំពុង​ ​សិក្សា​សរុប​ចំនួន​១០៥នាក់​ ​និង​លោក​គ្រូ​ ​អ្នក​គ្រូ​ចំនួន​៦នាក់​ ​។ ក្នុង​នោះ​ដែរ​ ​ភូមិ​មាន​ ​មជ្ឈមណ្ឌល​សង្គម​កិច្ច​ចំនួន​១ ទទួល​សម្រប​ ​សម្រួល​ផ្ដល់​សេ​វា​ជូន​កុមារ​ក្នុង​សហ​ ​គម​ន៍​ផ្នែក​អា​ហា​រូប​ត្ថ​ម្ភ​ ​និង​អប់រំ​បន្ថែម​ ​ចំនួន​២១៥នាក់​ ​និង​បុគ្គលិក​ចំនួន​៧នាក់​ ​។
គម្រោង​ទី​៥ សាលា​រៀន​អេ​ស​អូ​អេ​ស​ ​ហ័​រ​ម៉ា​ន​ ​ម៉ៃ​ន័​រ​ ​បាត់​ដំបង​បាន​ចាប់​ផ្ដើម​ ​សាង​សង់​ពី​ថ្ងៃ​ទី​២០ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០០៨ និង​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ ​ទី​៤ ខែ​មក​រា​ ​ឆ្នាំ​២០១០ ។ បច្ចុប្បន្ន​សាលា​ ​រៀន​អេ​ស​អូ​អេ​ស​ ​ហ័​រ​ម៉ា​ន​ ​ម៉ៃ​ន័​រ​ ​បាត់​ ​ដំបង​ ​មាន​អ្នក​គ្រប់គ្រង​ ​បុគ្គលិក​ ​លោក​ ​គ្រូ​ ​អ្នក​គ្រូ​ ​សរុប​ចំនួន​២៨នាក់​ ​និង​បាន​ ​ទទួល​សិស្ស​កំពុង​សិក្សា​សរុប​ចំនួន​ ​៣២០នាក់​ ​។
គម្រោង​ទី​៦ សាលា​រៀន​អេ​ស​អូ​អេ​ស​ ​ហ័​រ​ម៉ា​ន​ ​ម៉ៃ​ន័​រ​ ​ភ្នំពេញ​បាន​ចាប់​ផ្ដើម​ ​សាង​សង់​ពី​ថ្ងៃ​ទី​១ ខែ​ឧស​ភា​ ​ឆ្នាំ​២០០៩ និង​បាន​បញ្ចប់​ការ​សាង​សង់​នៅ​ខែ​សីហា​ ​ឆ្នាំ​២០១០ ។ បច្ចុប្បន្ន​សាលា​រៀន​អេ​ស​ ​អូ​អេ​ស​ ​ហ័​រ​ម៉ា​ន​ ​ម៉ៃ​ន័​រ​ ​ភ្នំពេញ​ ​មាន​អ្នក​ ​គ្រប់គ្រង​ ​បុគ្គលិក​ ​លោក​គ្រូ​ ​អ្នក​គ្រូ​សរុប​ ​ចំនួន​២១នាក់​ ​និង​បាន​ទទួល​សិស្ស​កំពុង​ ​សិក្សា​សរុប​ចំនួន​១៧៤នាក់​ ​។
សរុប​គម្រោង​ទាំង​៦ខាង​លើ​ ​មាន​អ្នក​ ​គ្រប់គ្រង​ ​បុគ្គលិក​ ​អ្នក​ម្ដាយ​ថែទាំ​កុមារ​ ​លោក​គ្រូ​ ​អ្នក​គ្រូ​ចំនួន​២៤០នាក់​ ​កុមារ​ ​កំពុង​ស្នា​ក់​នៅ​៥០៩នាក់​ ​និង​សិស្ស​កំពុង​ ​សិក្សា​ចំនួន​១.៤០២នាក់​ ​ដែល​មាន​ថវិកា​ ​សរុប​ចំនួន​៩លាន​ដុល្លារ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​និង​ចំណាយ​ប្រចាំ​ឆ្នាំ​សម្រាប់​ដំណើរ​ការ​ចំនួន​ប្រមាណ​ជាង​៣០ម៉ឺន​ដុល្លារ​សហ​ ​រដ្ឋ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ 

ដោយ​ ៖ ប្រាថ្នា​

No comments:

Post a Comment