Sunday, January 23, 2011

វិចារណកថា​ ​៖ កុំ​ទុក​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ជា​នំ​ដ៏​ឆ្ងាញ់​សម្រាប់​ពួក​សៀម​ឈ្លានពាន

នៅ​ស​បា្ដ​ហ៍​នេះ​ ​ក្រុម​មេ​ទ័ព​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​បាន​អនុញ្ញាត​មេ​ទ័ព​ ​និង​ចៅ ហ្វាយ​ខេ​ត្ដ​ស៊ី​សាកេ​ត​របស់​សៀម​ឱ្យ​ចូល​ថ្វាយបង្គំ​ព្រះ​រតន​ត្រៃ​នៅ​ក្នុង​វ​ត្ដ​ ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​របស់​ខ្មែរ​ដែល​ឋិត​នៅ​ជាប់​នឹង​ជើង​ភ្នំ​ប្រាសាទ​ព្រះ​វិហារ​ក្នុង​ទឹក​ដី​ ​កម្ពុ​ជាតា​ម​សំណើ​ដ៏​ទទូច​ជា​ច្រើន​ដង​របស់​សៀម​មួយ​ក្រុម​នេះ​ ​។ នេះ​ជា​លើក​ទី​១ ហើយ​នៃ​វ​ត្ដ​មាន​សៀម​នៅ​ក្នុង​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ ​បន្ទាប់​ពី​ទាហាន​សៀម​បាន​ ​ដក​ចេញ​ពី​វ​ត្ដ​ខ្មែរ​មួយ​នេះ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​ឆ្នាំទៅ​ ​។ គេ​ជឿ​ជាក់​ថា​ ​ប្រសិនបើ​ ​ភា​គី​ខ្មែរ​នៅ​តែ​អនុញ្ញាត​ដូច្នេះ​ ​ច្បាស់​ជា​នឹង​មាន​ក្រុម​សៀម​ឯ​ទៀត​ប​ន្ដ​កន្ទុយ​គ្នា​ ​សុំ​ចូល​មក​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​នៅ​ពេល​ក្រោ​យៗ​ទៀត​ជា​មិន​ខាន​ ​ហើយ​ផល​វិបាក​ ​ចុង​ក្រោយ​គឺ​អាច​នឹង​មាន​វ​ត្ដ​មាន​ក្រុម​ប្រដាប់​អាវុធ​សៀម​ឈ្លានពាន​នៅ​នឹង​វ​ត្ដ​ ​នេះ​ជា​ថ្មី​ម្ដង​ទៀត​ ​។ ដូច្នេះ​ ​អស់លោក​មាន​សមត្ថ​កិច្ច​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​គួរ​តែ​ពិចារណា​ឡើង​វិញ​ ​។
មជ្ឈដ្ឋាន​ទូទៅ​ដែល​បាន​ដឹង​ថា​ ​កង​ទ័ព​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ទើប​តែ​ ​អនុញ្ញាត​ឱ្យ​ក្រុម​មេ​ទ័ព​និង​អភិបាល​ខេ​ត្ដ​សៀម​ចំនួន​៨នាក់​ ​ចូល​មក​វ​ត្ដ​កែវ​សិក្ខា​ ​គី​រី​ស្វ​រៈ​ ​ដើម្បី​ថ្វាយបង្គំ​ព្រះ​រតន​ត្រៃ​ក្នុង​ហេតុ​ផល​សុំ​សេចក្ដី​សុខ​នោះ​ ​អ្នក​ណា​ក៏​ ​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ដែរ​ ​។ ភ្ញាក់​ផ្អើល​មក​ពី​គេ​ខ្លាច​នេះ​ ​វា​ជា​ល្បិច​កល​របស់​ ​ពួក​ ​សៀម​ព្យាយាម​ចូល​មក​កាន់​ក្ដាប់​វ​ត្ដ​នេះ​ឡើង​វិញ​ ​នៅ​ពេល​ខាង​មុខ​ក្នុង​ទេសកាល​ ​ណា​មួ​យ​។​ ​បើ​ពុំនោះ​សោត​ ​ការ​ចេញ​ចូល​វ​ត្ដ​ខ្មែរ​ជា​ញឹ​ក​ញយ​ដង​ពេក​ទៅ​ ​ថ្ងៃ​ក្រោយ​ពួក​សៀម​អាច​ឃោសនា​និង​បង្ហាញ​ភស្ដុ​តាង​ថា​ ​វ​ត្ដ​កែវ​សិក្ខា​គី​រី​ ​ស្វ​រៈ​ជាវ​ត្ដ​សៀម​ ​ហើយ​ខ្មែរ​ដណ្ដើម​កាន់​កាប់​ក៏​អាច​ថា​បាន​ ​ពីព្រោះ​ក្រុម​ចោរ​ ​ឈ្លានពាន​មាន​ល្បិច​កល​ច្រើន​ណាស់​ ​។ នៅ​ក្នុង​ប្រទេស​សៀម​មាន​វ​ត្ដ​ពុទ្ធ​សាសនា​ ​យ៉ាង​ច្រើន​នៅ​គ្រប់​ទិស​ទី​ខេ​ត្ដ​ខណ្ឌ​ ​ហេតុ​អ្វី​ពួក​សៀម​មិន​ទៅ​សុំ​សេចក្ដី​សុខ​ ​បែរ​ជា​ ​មក​ទទូច​ចូល​តែ​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​នៅ​នឹង​ព្រំ​ដែន​ ​ដែល​កំពុង​តែ​ប្រឈម​នឹង​ ​ទំនាស់​ព្រំ​ដែន​រវាង​កម្ពុ​ជា​និង​ថៃ​នៅ​ពេល​នេះ​ទៅ​វិញ​? បញ្ហា​សុំ​ចូល​វ​ត្ដ​កែវ​សិក្ខា​ ​គិរី​ស្វ​រៈ​ពី​សំណាក់​ពួក​ចោរ​សៀម​ឈ្លានពាន​បែប​នេះ​ ​វា​មាន​លំនាំ​ប្រហាក់​ប្រហែល​ ​នឹង​មុន​ថ្ងៃ​ ​១៥ ក​ក្ក​ដា​ ​២០០៨ ដែល​ក្រុម​បព្វជិត​និង​សីល​វ​តី​សៀម​៣នាក់​មក​សុំ​ ​ចូល​ធ្វើ​សមាធិ​កម្ម​ដ្ឋា​ន​នៅ​នឹង​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​នេះ​ដែរ​ ​។ ជា​លទ្ធ​ផល​ចុង​ ​ក្រោយ​ ​គឺ​ពួក​កង​ប្រដាប់​អាវុធ​សៀម​យក​លេស​ថា​ ​ចូល​មក​យក​បព្វជិត​និង​ ​សីល​វ​តី​ទាំង​នោះ​ទៅ​វិញ​ ​ហើយ​កម្លាំង​ទាំង​នោះ​ក៏​ក្រាញ​ននៀល​នៅ​នឹង​វ​ត្ដ​នេះ​អស់​ ​រ​យៈ​ពេល​ជាង​ពីរ​ឆ្នាំ​ ​ទម្រាំ​សម្រប​សម្រួល​ពួក​គេ​ឱ្យ​ចេញ​ទៅ​វិញ​បាន​ចប់​សព្វ​គ្រប់​ ​នៅ​ចុង​ឆ្នាំទៅ​វិញ​ ​។
ជា​ការ​ពិត​ហើយ​ដែល​ថា​ ​មាន​កម្លាំង​ប្រដាប់​អាវុធ​ខ្មែរ​អម​ដំណើរ​ពួក​សៀម​ ​ដែល​ចូល​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ ​កាល​ពី​ពីរ​បី​ថ្ងៃ​មុន​នេះ​យ៉ាង​តឹងរ៉ឹង​ដែល​មិន​ឱ្យ​ ក្រុម​សៀម​នេះ​ធ្វើ​អ្វី​តាម​អំពើ​ចិ​ត្ដ​ក្រៅ​ពី​ថ្វាយបង្គំ​ព្រះ​ចប់​ ​ហើយ​ត្រ​ឡប់​ទៅ​វិញ​ ​ក៏​ដោយ​ ​ប៉ុន្ដែ​រូប​ភាព​នេះ​អាច​ពន្យល់​បាន​ថា​ជា​ការ​ចាញ់​ល្បិច​មួយ​ក្ដារ​ថ្មី​របស់​ ​សមត្ថ​កិច្ច​កម្ពុ​ជា​យើង​ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​នោះ​ហើយ​ ​ពីព្រោះ​ដំណើរ​ ​ក្រុម​សៀម​ចូល​វ​ត្ដ​ខ្មែរ​នេះ​អាច​ឱ្យ​ពួក​គេ​បក​ស្រាយ​ប្រាប់​មជ្ឈដ្ឋាន​សៀម​និង​ ​អ​ន្ដរ​ជាតិ​នៅ​ពេល​ណា​មួយ​ក៏​បាន​ដែល​ថាវ​ត្ដ​នេះ​ជា​កម្ម​សិទ្ធិ​របស់​គេ​ ​ហើយ​ត្រូវ​ ​កម្លាំង​កម្ពុ​ជា​ឈ្លានពាន​កាន់​កាប់​ក្នុង​ជម្លោះ​ព្រំ​ដែន​នា​ពេល​នេះ​ ​។ ដូច្នេះ​ ​ប្រការ​ល្អ​ ​បំផុត​ ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​កម្ពុ​ជា​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​តំបន់​តោង​ប្រយ័ត្ន​ ​ក្នុង​ការ​សម្ដែង​មិ​ត្ដ​ភាព​ ​សាមគ្គី​ភាព​និង​ការ​រស់​នៅ​ជិត​ខាង​គ្នា​ល្អ​ ​ដែល​បង្កប់​នូវ​ ​ល្បិច​ទុច្ចរិត​របស់​ក្រុម​សៀម​ឈ្លានពាន​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​ ​។ បើ​ពុំ​ដូច្នោះ​ទេ​ ​ថ្ងៃ​ណា​មួយ​ ​ក្រុម​សៀម​សម្បូរ​ណ៍​ល្បិច​អស់​នេះ​នឹង​ប្រើ​ប្រាស់​មធ្យោបាយ​និង​ ​ល្បិច​បំភាន់​ផ្សេ​ងៗ​ទៀត​ដើម្បី​ចូល​លុក​លុយ​កាន់​កាប់​វ​ត្ដ​ខ្មែរ​យើង​ម្ដង​ទៀត​ ​នាំ​ឱ្យ​ ពិបាក​ដោះ​ស្រាយ​ ​។
នៅ​ក្នុង​ប​រិ​បទ​ដដែល​នេះ​ដែរ​ ​ដំណាល​គ្នា​នឹង​ក្រុម​សៀម​៨នាក់​សុំ​ចូល​វ​ត្ដ​កែវ​ ​សិក្ខា​គី​រី​ស្វ​រៈ​នោះ​ ​មាន​សៀម​អនាមិក​ក្រុម​ផ្សេង​មួយ​ទៀត​បាន​លួច​នាំ​ព្រះ​ពុទ្ធ​ប្ប​ ​ដិ​មា​ ​(ព្រះ​អង្គ​ធំ​) ដែល​មាន​រចនា​ប​ទ្ម​ជា​លក្ខ​ណៈ​វប្ប​ធម៌​សៀម​ទៅ​ដាក់​ក្នុង​តំបន់​ ​មុំ​បី​ ​(កម្ពុ​ជា​, លាវ​និង​សៀម​) ទាំង​យប់​ដែល​ស្ថិត​នៅ​ចម្ងាយ​ពី​ប្រាសាទ​ព្រះ​វិហារ​ ​ប្រហែល​៣០គីឡូម៉ែត្រ​ដែល​ឋិត​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ ​។ ទាល់តែ​ព្រឹក​ឡើង​ទើប​កង​ ​កម្លាំង​ប្រដាប់​អាវុធ​ខ្មែរ​ឃើញ​ហើយ​លើក​ចេញ​ទៅ​វិ​ញ​។​ ​ ​នេះ​ក៏​ជា​រូប​ភាព​ឈ្លានពាន​ ​បែប​ថ្មី​មួយ​ទៀត​របស់​សៀម​ដែរ​ ​ពោល​គឺ​ពួក​វា​បាន​និង​នៅ​តែ​ប​ន្ដ​ប្រើ​ប្រាស់​គ្រប់​ ​រូប​ភាព​ដើម្បី​ច្បិច​យក​អាណា​ខេ​ត្ដ​ខ្មែរ​តាម​ដែល​ពួក​គេ​អាច​ធ្វើ​បាន​នៅ​គ្រប់​កា​លៈ​ ​ទេ​សៈ​ ​។ ដូច្នេះ​ ​កង​យុទ្ធ​ពល​ខេ​មរ​ភូមិន្ទ​ ​ក៏​ដូច​ជា​អាជ្ញា​ធ​រពាក់​ព័ន្ធ​គ្រប់​លំដាប់​ ​ថ្នាក់​ ​គួរ​ពង្រឹង​ស្មារតី​ម្ចាស់​ការ​ក្នុង​ការ​ឃុំ​គ្រង​ថែ​រក្សា​បូរណភាព​ទឹក​ដី​ ​នៅ​តាម​ ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ជាមួយ​សៀម​ ​ជា​ពិសេស​តំបន់​ប្រាសាទ​ព្រះ​វិហារ​វ​ត្ដ​កែវ​សិក្ខា​ ​គី​រី​ស្វ​រៈ​ ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត​ចាប់​ពី​ពេល​នេះ​តទៅ​ ​។ យក​ល្អ​គឺ​ចាប់​ពី​ពេល​នេះ​ ​មិន​គួរ​អនុញ្ញាត​ឱ្យ​ពួក​សៀម​ឈ្លានពាន​នាំ​គ្នា​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុ​ជាត​ទៅ​ទៀត​ទេ​ ​ពីព្រោះ​ ​ទ​ង្វើ​នេះ​ពុំ​នាំ​ប្រយោជន៍​ដល់​ខ្មែរ​យើង​ឡើយ​ ​។
យើង​ត្រូវ​កំណត់​ឱ្យ​ច្បាស់​ថា​ ​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ ​និង​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​ទាំងមូល​ជា​តំបន់​យុទ្ធ​សា​ស្ដ្រ​យ៉ាង​សំខាន់​ក្នុង​គ្រា​មាន​ជម្លោះ​ព្រំ​ដែន​រវាង​កម្ពុ​ជា​ ​និង​ថៃ​នា​បច្ចុប្បន្នកាល​ ​។ ពួក​សៀម​គ្រប់​ប្រភេទ​នៅ​ពេល​នេះ​នៅ​តែ​មៀងមើល​ ​គ្រប់​វិ​នាទី​មក​លើ​ទឹក​ដី​ខ្មែរ​ ​ប៉ុន​ប៉ង​ទន្ទ្រាន​កាន់​ក្ដាប់​តាម​យុទ្ធ​វិធី​ក្ដៅ​ផង​ ​ត្រជាក់​ ​ផង​នៅ​គ្រប់​កា​លៈ​ទេ​សៈ​ ​ពិសេស​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ ​ជម្លោះ​ទឹក​ដី​ ​ដែល​ប្រសិនបើ​ប្រមាទ​ធ្វេស​ប្រហែស​តែ​ប​ន្ដិ​ច​ ​យើង​នឹង​អាច​មាន​ ​បញ្ហា​ពិបាក​ដោះ​ស្រាយ​ក្នុង​រ​យៈ​ពេល​យូរ​ទៅ​មុខ​ទៀត​ជា​ពុំ​ខាន​ ​។ អាស្រ័យ​ហេតុ​ ​នេះ​ ​សមត្ថ​កិច្ច​កង​កម្លាំង​ប្រដាប់​អាវុធ​និង​អាជ្ញា​ធ​រ​ប្រាសាទ​ព្រះ​វិហារ​មិន​គួរ​ទុក​ ​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ជា​នំ​ដ៏​សែន​ឆ្ងាញ់​របស់​សៀម​ឈ្លានពាន​ទៀត​ទេ​ ​។ និយាយ​ឱ្យ​ ចំ​ឆាប់​ចប់​ ​គឺ​ថា​ចាប់​ពី​ពេល​នេះ​ទៅ​មុខ​ ​កម្ពុ​ជា​ត្រូវ​តែ​បញ្ចប់​បិទ​ច្រក​ដាច់​ខាត​ ​កុំ​ឱ្យ​សៀម​ចូល​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ ​ហើយ​បើ​សៀម​ណា​នៅ​តែ​រឹង​ក្បាល​ចចេស​ ​ចូល​មក​ដែល​រំលោភ​លើ​បទ​ហាម​ប្រាម​របស់​កម្ពុ​ជា​, យើង​គ្មាន​វិធី​ណា​ក្រៅ​ពី​ ​ត្រូវ​តែ​កម្ទេច​ពួក​វា​ឱ្យ​ខ្ចាត់ខ្ចាយ​ទៅ​វិញ​នោះ​ឡើយ​ ​។ មាន​តែ​វិធី​នេះ​ទេ​ ​ទើប​ ​យើង​អាច​ការពារ​បូរណភាព​ដែន​ដី​និង​អធិបតេយ្យ​ជាតិ​ឱ្យ​បាន​ឋិត​ឋេ​រ​គង់វង្ស​ ​ជា​រៀង​រហូត 

ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

No comments:

Post a Comment