Monday, January 17, 2011

បញ្ជូន​ខ្លួន​អតីត​ឧត្ដម​សេនីយ៍​ផ្កាយ​៣ ម៉ឹក ដារ៉ា មក​ភ្នំពេញ​វិញ ទុក ជា ឡេង ជាប់​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ

បន្ទាយមានជ័យ ៖ សេចក្ដី​រាយ​ការណ៍​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១១​នេះ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹក​នាំ​ដោយ​មន្រ្តី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​នាំ​ខ្លួន​អតីត​ឧត្ដម​សេនីយ៍​ផ្កាយ​៣ ម៉ឹក ដារ៉ា មក​កាន់​រាជធានី​ភ្នំពេញ​វិញ ដោយ​ទុក​នៅ​សល់​តែ ឈ្មោះ​ជា ឡេង ត្រូវ​ជា​មន្រ្តី​ក្រោម​ឱវាទ​ឲ្យ​នៅ​ជាប់​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​តែ​ម្នាក់​ឯង​ប៉ុ​ណ្ណោះ។
ការ​បញ្ជូន​ខ្លួន​អតីត​ឧត្ដម​សេនីយ៍​ផ្កាយ​៣ ម៉ឹក ដារ៉ា​ មក​ភ្នំពេញ​វិញ នៅ​ព្រឹក​នេះ គឺ​បន្ទាប់​ពី​ធ្វើ​ការ​សាក សួរ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ត្រូវ​បាន​បញ្ចប់​នៅ​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ រហូត​​ដល់​​ម៉ោង​​៩​​និង​​៤០​នាទី​​យប់​​ថ្ងៃ​ទី​​១៦ ខែ​មករា​នេះ៕
ឫទ្ធី- .ពៅ

No comments:

Post a Comment