Monday, January 17, 2011

ថ្ងៃ​ស្អែក​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក នឹង​បើក​សវនាការ​រឿង​ក្ដី​ជន​ជាតិ​ថៃ​ទាំង​៥​នាក់

ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​សាលាឧទ្ធរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១១​ស្អែក​នេះ សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​បណ្ដឹង​ជន​ជាតិ​ថៃ​ទាំង​៥​នាក់ ដែល​នៅ​សល់ ដើម្បី​ទាមទារ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​​ដូច​ករណី​ជន​ជាតិ​ថៃ​២​រូប​ដែល​បាន​រួច​ខ្លួន ហើយ​នោះ​ដែរ។
ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា មេធាវី​របស់​ជន​ជាតិ​ថៃ​ទាំង​៥​រូប​នោះ បាន​ដាក់​ពាក្យ​បណ្ដឹង​ស្នើ​សុំ ទៅ​តុលាការ​សាលាឧទ្ធរណ៍ ឲ្យ​កូន​ក្ដី​ទាំង​៥​រូប​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន ហើយ​សវនាការ​លើ​សំណុំ​រឿង​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា​នេះ។

ស្រ្តី​​ជន​​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ​មាន​ឈ្មោះ​មេដឹកនាំ​ក្រុម​អាវ​លឿង​ទាំង​៥​រូប​នេះ​មាន​ទី​១-ឈ្មោះ Kochpontorn Chusanaseree (គុជពុនថន ជូសាណាសេរី) ជំនួយ​ការ​លោក ផានិក វិគិតសេត, ទី២-ឈ្មោះ Veera Somkwamkid (វីរៈ ស៊ុំក្វាមឃីត) អគ្គលេខាធិការ​បណ្ដាញ​ប្រជាជន ប្រឆាំង​អំពើពុករលួយ, ទី៣-Samdin Lersbusya (សែម ឌីន ឡឺតប៊ូឆា) លេខាធិការ​បក្ស​ឋាន​សួគ៌ និង​ផែន​ដី, ទី៤- Taynae Moongmachon (តាយណែ មួងម៉ាកចន) អ្នកសារព័ត៌មាន, និងទី៥-Ratree Paiputanapaiboon (រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន) លក់​គ្រឿង​ទេស-អ្នកសារ​ព័ត៌មាន៕
កោះកែវ

No comments:

Post a Comment