Monday, January 17, 2011

បទអត្ថាធិប្បាយ៖ កម្ពុជាមានមោទភាពដែលសម្ដេច ហ៊ុន សែន ជាមេដឹកនាំ



ថ្ងៃទី១ ខែ មករា ឆ្នាំ ២០១១

តាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរី នាព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១១ ដោយបាន ដកស្រង់សំដីរបស់ប្រេដ អាដាម (Brad Adam) នាយកប្រតិបត្ដិទទួលបន្ទុកតំបន់អាស៊ី នៃអង្គការ​ឃ្លំមើល សិទ្ធិមនុស្ស (Human Right Watch) ដែលបានលើកឡើងថា ហ៊ុន សែន បានកាន់ អំណាចយូរពេក ដែលអាចបណ្ដាលឱ្យប្រទេសកម្ពុជាជួបប្រទះគ្រោះថ្នាក់ទៅថៃអនាគត។ ប្រេដ អាដាម រៀបរាប់ថា លោក ហ៊ុន សែន អាចរក្សាតំណែងរបស់លោកបានដោយសារគំរាមគំហែង និងអំពើពុក រលួយដែលបានអនុញ្ញត អោយលោក ហ៊ុន សែន ប្រើប្រាស់ទឹកប្រាក់របស់លោកទឹញមន្ដ្រី ដែល ប្រឆាំងនឹងរូបលោក។ ប្រេដ អាដាម បន្ដរៀបរាប់ថា លោក ហ៊ុន សែន បានប្រើប្រាស់វិធី បំបែក និងត្រួតត្រាបានយ៉ាងល្អ។ តើការធ្វើសេចក្ដី អត្ថាធិប្បាយរបស់ប្រេដ អាដាម ផ្ដល់ឱ្យប្រជាជនកម្ពុជា បានទទួលចំណេញអ្វីខ្លះ ក្រៅពីទិសដៅខាង នយោបាយ បំរើផលប្រយោជន៏ឱ្យគណបក្សប្រឆាំង នៅកម្ពុជា?
ការធ្វើសេចក្ដីអត្ថាធិប្បាយរបស់ ប្រេដ អាដាម លើសម្ដេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ដ្រី ជាប់ឆ្នោតតាមរយៈការបោះឆ្នោតជាសាកល ដោយសេរី និងត្រឹមត្រូវ និងទទួលបានការផ្ដល់សេចក្ដីទុក ចិត្ដដោយសភាជាតិនៃប្រទេសកម្ពុជា គឺ មានភាពមិនត្រឹត្រូវ អយុត្ដិធម៌ និងមិនអាចទទួលយកបាន ដោយ ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត។ ការវាយលុករបស់ប្រេដ អាដាម លើបុគ្គលភាព របស់សម្ដេច ហ៊ុន សែន គឺជាទិសដៅខាងនយោបាយសុទ្ធសាធដែលបំរើឱ្យគណៈបក្សប្រឆាំង ក្នុងប្រទេសកម្ពុជា ហើយការលើកឡើង របស់ប្រេដ អាដាម បានផ្ទុយពីការពិតក្នុងជីវភាពនយោបាយ របស់សម្ដេច ហ៊ុន សែន ក្នុងសង្គមកម្ពុជា ពិសេស ប្រព័ន្ធនយោបាយដឹកនាំ និងច្បាប់របស់ កម្ពុជាតែម្ដង។

ក្នុងជីវភាពនយោបាយ សម្ដេច ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុតក្នុងការតស៊ូដឹកនាំរំដោះ ប្រទេស និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ០៧ មករា ឆ្នាំ ១៩៧៩ ដោយបានដណ្ដើម មកជូនប្រជាជនកម្ពុជារាល់រូបនូវសិទ្ធិ សេរីភាព កិត្ដិយស និងសេចក្ដីថ្លៃថ្នូរដែល ត្រូវបាត់បង់ទាំងស្រុង ក្នុងរបប ប៉ុល ពត ធ្វើ់ឱ្យប្រជាជនរាល់រូបមានសិទ្ធិធ្វើជាម្ខាស់លើជោគវាសនា ប្រទេសជាតិមាតុភូមិ និងជោគ វាសនារបស់ខ្លួនផ្ទាល់។

សម្ដេច ហ៊ុន សែន បានដើរតួដ៏សំខាន់បំផុតក្នុងការបង្រួបង្រួមជាតិដែលនាំទៅដល់ការសម្រេច កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ ការកសាងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ និងបង្កើត ព្រះរាជា ណាចក្រកម្ពុជាទី ដែលមានរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងប្រកាន់យកប្រព័ន្ធ នយោប្រជាធិប តេយ្យសេរីហុបក្ស និងសេដ្ឋកិច្ចទីផ្សារ។ បើទោះបីកម្ពុជាមានការបោះឆ្នោត ជាសកល លើកដំបូងក្នុង ឆ្នាំ១៩៩៣ ឧបត្ថម្ភដោយអង្គការសហប្រជាជាតិមែនពិត ក៏ប៉ុន្ដែ កម្ពុជានៅ តែមិនទាន់ មានសន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខទូទាំងប្រទេសឡើយ អាស្រ័យដោយភាគីកម្ពុជា ប្រជាធិបតេយ្យបដិសេធ មិនចូលរួមការបោះឆ្នោតនោះ ហើយបានបន្ដការតស៊ូប្រឆាំង នឹងរដ្ឋាភិបាល នៅក្នុងព្រៃ។ ក៏ប៉ុន្ដែ អាស្រ័យដោយការដឹនាំដ៏ឈ្លាសវៃរបស់សម្ដេច ក្រោមការដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ បានធ្វើឱ្យ អង្គការចាត់តាំងរបស់របបប្រល័យពូជសាសន៍ដែលនៅសេសសល់ ត្រូវរលំរលាយ ទាំងស្រុងទាំងខាងនយោបាយ និងយោធា ធ្វើឱ្យប្រទេសកម្ពុជាមានសន្ដិភាពពេញលេញទាំងស្ថិរភាព នយោបាយ និងសន្ដិសុខទូទាំង ប្រទេស ពិសេសបាននាំមកនូវការឯកភាពជាតិពេញលេញលើក ដំបូងចាប់ពីចុងឆ្នាំ ១៩៩៨ មក។  

បច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ខឿនសេដ្ឋកិច្ច សង្គមរបស់កម្ពុជាកាន់តែមានភាពរីកចម្រើនរឹងមានឡើងជាលំដាប់ ធ្វើ់ឱ្យកម្ពុជា មានមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រី ក្ររបស់ ប្រជាជន។ ជាក់ស្ដែង ពីឆ្នាំ ២០០៤-២០០៧ កំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំមាន ១១.១ភាគរយ ដោយឡែកឆ្នាំ២០០៥ មាន កំណើន១៣.៥ ភាគរយ  ហើយក្នុងឆ្នាំ២០០៨ មាន៧ភាគរយ ហើយ បើទោះបីមានវិបត្ដិហិរញ្ញវត្ថុសាកល ក៏ដោយក៏កម្ពុជានៅតែរក្សាបាននូវកំណើន ៥ភាគរយ ក្នុងឆ្នាំ ២០១០ ហើយលើមូលដ្ឋាននេះ ការព្យាករណ៍ កំណើនសេដ្ឋកិច្ចឆ្នាំ ២០១១ គឹអាចនឹងសម្រេច បាន៦ភាគរយ។ អាត្រាក្រីក្របានធ្លាក់ចុះពី៤៧ភាគរយ នៅឆ្នាំ១៩៩៣ មកត្រឹម ៣០ភាគរយ ក្នុងឆ្នាំ ២០០៧ និងមកនៅប្រមាណ២៦ភាគរយ នៅឆ្នាំ២០១០ គឺកម្ពុជាសម្រេច បានការកាត់បន្ថយ ភាពក្រីក្រជាង១ភាគរយ ក្នុង១ឆ្នាំៗ តាមគោលដៅបានកំណត់។ 

កំណើនសេដ្ឋកិច្ចនេះ ត្រូវបានបង្ករដោយបរិយាកាសនយោបាយស្ថិរភាព សន្ដិភាព និង សន្ដិសុខ ទូទាំងប្រទេស និងបង្កើតឱ្យមានជំនឿទុកចិត្ដពីវិនិយោគិនបរទេសដែលមករកស៊ីបណ្ដាក់ ទុននៅកម្ពុជា។ កំណើនសេដ្ឋកិច្ចកម្ពុជា ផ្សារភ្ជាប់គ្នាទៅវិញទៅមកជាមួយនឹងការអនុវត្ដនូវនយោបាយ កំណែទម្រង់ស៊ីជជ្រៅ ក្នុងយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលដោយផ្ដោតយកចិត្ដទុកដាក់លើ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដែលក្នុងនោះ អភិបាលកិច្ចល្អជាស្នូលនៃយុទ្ធសាស្ដ្រ ចតុកោណ។ ផែនការសកម្មភាព អភិបាលកិច្ចល្អយកចិត្ដទុកដាក់លើ ទី១៖ ការប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយ ទី២៖ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ ទី៣៖ កំណែទម្រង់រដ្ឋបាលសាធារណៈ និងទី៤៖ កំណែទម្រង់កងកំលាំងប្រដាប់អាវុធ។

រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្ដដោយឥតងាករេ ក្នុងការអនុវត្ដនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្ស ដែលជាមាគ៌ាតែមួយគត់សម្រាប់ធ្វើដំណើទៅមុខ តាមរយៈវិធានការបន្ដកសាង  និងពង្រឹង ការអនុវត្ដ នូវនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស។
ដូច្នេះ តើប្រេដ អាដាម បានរៀនសូត្រ យល់ដឹង និងទទួលនូវការពិតដូចម្ដេចទៅ សំរាប់ ការធ្វើសេចក្ដីអត្ថាធិប្បាយរបស់លោកលើបុគ្គលភាពរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយគ្មាន ការទទួលខុសត្រូវ ហើយប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត បានបោះឆ្នោតជូន សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រី។ ប្រេដ អាដាម ត្រូវយល់ដឹងឱ្យបាន ច្បាស់ថា រដ្ឋធម្មនុញ្ញកម្ពុជាមិនបានកំណត់អាណត្ដិនៃនាយករដ្ឋមន្ដ្រីឡើយ ហើយកម្ពុជា បានធ្វើការ បោះឆ្នោតរៀង រាល់ប្រាំឆ្នាំម្ដងមិនដែលអាក់ខាន ដូច្នេះហើយ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នៅតែមាន សិទ្ធិឈឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ដ្រី តាមការផ្ដល់សេចក្ដីទុកចិត្ដ និងឯកភាព របស់គណបក្សប្រជា ជនកម្ពុជា និងស្របតាមច្បាប់របស់កម្ពុជា។ អាស្រ័យដោយសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន មានគុណសម្បត្ដិខ្ពស់បំផុតក្នុងការរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិបានរីក ចម្រើនរឹងមាំ និងពិសេស តស៊ូខាងការទូតទទួលបានជោគជ័យក្នុងការ ចុះបញ្ជីប្រាសាទព្រះវិហារក្នុង បញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ និងបានដោះស្រាយ ក្នុងការងារខណ្ឌសីមា និងបង្គោល ព្រំដែនជាមួយប្រទេសវៀតណាម និងជាមួយប្រទេសឡាវ។ បន្ថែម លើដំណើទស្សនៈកិច្ចរបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកស្រី ហ៊ីលឡារី ក្លីនតុន មកកាន់កម្ពុជាថ្មីៗនេះ  ហើយ ជាមោទនភាពបំផុតសំរាប់ប្រជាជនកម្ពុជា និងមុខមាត់កម្ពុជាលើឆាកអន្ដរជាតិនោះ គឺ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានជោគ ជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម (CLV) កិច្ចប្រជុំកំពុលកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) កិច្ចប្រជុំកំពូលស្ដីពី យុទ្ធសាស្ដ្រសហ ប្រតិបត្ដិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី ចាវប្រាយ៉ាមេគង្គលើកទី៤ (ACMECS) និងមហាសន្និបាតលើកទី៦ នៃគណបក្សនយោបាយនៅ អាស៊ីដែលមានគណបក្សចំនួន៩៤ និងអង្គការអន្ដរជាតិធំៗចំនួន៦ ចូករួម គឺអង្គប្រជុំបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ របស់កម្ពុជា ក្នុងដំណើការបង្រួបបង្រួមជាតិ តាមរយៈនយោបាយ ឈ្នះឈ្នះ។  កម្ពុជាត្រូវបានចាត់ទុកជាគំរូមួយសម្រាប់ពិភពលោក ក្នុងការដោះស្រាយ វិវាទដោយ សន្ដិវិធី ការបង្រួបបង្រួមជាតិ ផ្អែកលើដំណោះស្រាយនយោបាយ និងកសាងបាននូវស្ថិរភាព នយោបាយមួយយ៉ាងរឹងមាំ ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យមាតុភូមិកម្ពុជា បានរីកចម្រើនលូតលាស់រហូត ដល់ សព្វថ្ងៃ។

ដូច្នេះ ប្រេដ អាដាំត្រូវយល់ដឹងឱ្យបានច្បាស់ថា វាមិនសំខាន់លើរយៈពេលយូរប៉ុណ្ណាក្នុងការ ដឹនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឡើយ ក៏ប៉ុន្ដែ នេះ ជាច្បាប់ និងប្រព័ន្ធ នយោបាយដឹកនាំ របស់កម្ពុជា ពិសេស ប្រជាជនកម្ពុជា នៅតែបោះឆ្នោតគាំទ្រសម្ដេចធ្វើជា នាយករដ្ឋមន្ដ្រីកម្ពុជា ហើយសូម្បី សម្ដេច នរោត្ដម សីហនុ វរៈមហាក្សត្រកម្ពុជា ព្រះអង្គក៏បានគាំទ្រ សម្ដេច ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ដ្រីរៀងរហូត ក្នុងពេលព្រះអង្គមានព្រះជន្ន។

 ការធ្វើសេចក្ដីអត្ថាធិប្បាយរបស់ប្រេដ អាដាម បានដើរចាកឆ្ងាយពីបរិបទនយោបាយដឹកនាំ និងច្បាប់របស់កម្ពុជា ហើយការអធិប្បាយរបស់លោកបាននិងកំពុងបំរើផលប្រយោជន៍ ដល់គណបក្ស ប្រឆាំងនៅកម្ពុជា ដែលប្រជាជនកម្ពុជាជាម្ងាស់ឆ្នោតមិនអាចទទួលយកបានឡើយ។ ប្រេដ អាដាម ត្រូវយល់ ដឹងឱ្យបានច្បាស់លាស់ថា ការដឹកនាំប្រទេសនិមួយៗ ក្នុងពិភពលោកមិនទាន់ឃើញ​ប្រទេសណាមួយមានការ ដឹកនាំសុក្រិត្យឡើយ ហើយក្នុងនោះ ការដឹកនាំរបស់សម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីកម្ពុជា មិនទាន់ មានសុក្រិត្យទាំងស្រុងឡើយ។ ក៏ប៉ុន្ដែអ្វីដែលជាចំណុចខ្វះខាត នៅសេសសល់កំពុងកើតមាននៅកម្ពុជា នាពេលបច្ចុប្បន្ន មិនមែនជាកត្ដាបង្ករឱ្យមានអស្ថិរភាព​នយោបាយ គ្រោះថ្នាក់ដល់ប្រទេសជាតិទៅ អនាគតឡើយ។ សូម្បីសហរដ្ឋអាមេរិកបានចំណាយ​រយៈពេលជាង២០០ឆ្នាំ ដើម្បីកសាងសហរដ្ឋអាមេរិកជា សង្គមប្រជាធិបតេយ្យផ្ដល់នូវការគោរពសេរីភាព និងសិទ្ធិមនុស្ស ក៏ប៉ុន្ដែសហរដ្ឋអាមេរិកមិនទាន់មាន សុក្រិត្យភាព ក្នុងការដឹកនាំដែរ។
ដោយ សេកស

No comments: