ភ្នំពេញ ៖ លោកឃិន ពិសី អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍នៅក្នុង សន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១នេះថា សេដ្ឋកិច្ចកម្ពុជា កំពុងតែវិលទៅរកភាព ប្រក្រតីវិញហើយ។ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាមានកំណើនពី៦,៥% នៅឆ្នាំ២០១០ នេះបើយោង តាមរបាយការណ៍ស្រាវជ្រាវ គឺមានលក្ខណៈសុទិដ្ឋិនិយមជាងការព្យាករណ៍បឋមរបស់រដ្ឋាភិបាលដែលមាន ចំនួន១,៥%ពិន្ទុភាគរយ។
លោកបញ្ជាក់ថា កំណើនសេដ្ឋកិច្ចជាតិដែលបានងើបឡើងនេះ គឺផ្អែកលើវិស័យការនាំចេញស្រូវ ដំណាំផ្សេងៗ វិស័យកាត់ដេរ វិស័យឧស្សាហកម្ម ទេសចរណ៍ និងវិស័យពាណិជ្ជកម្ម។ ប៉ុន្តែ វិស័យអចលន ទ្រព្យនិងសំណង់នៅមិនទាន់ប្រសើរឡើងវិញនៅឡើយទេ៕
កោះកែវ
No comments:
Post a Comment