Monday, January 17, 2011

ក្រុមអ្នកនយោបាយថៃ ផ្អាកគំរោងមកកម្ពុជា

សមាជិកគណបក្សប្រជាធិបតេយ្យថៃមួយក្រុម ដែលគ្រោងធ្វើដំណើរមកកម្ពុជា ដើម្បីសាកសួរសុខទុក្ខជនជាតិថៃ ទាំង៧ដែលកម្ពុជាបានចាប់ខ្លន បានផ្អាក គំរោងនៃដំណើរនោះចោល ដោយសារតែនាយករដ្ឋមន្ត្រីថៃ ជំទាស់។ សេចក្តីរាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍ បានអោយដឹងថា ថៃបារម្ភខ្លាចក្រែង ដំណើររបស់ក្រុមសមាជិក គណបក្សប្រជាធិបតេយ្យថៃ ក្នងស្ថានភាពបែបនេះ នឹងនាំអោយកមជា មើលឃើញក្នុងរូបភាពអវិជ្ជមានណាមួយ។ សូមជំរាបថា គំរោងដំណើរមកកាន់កម្ពុជា នេះ ត្រូវពួកគេចង់ធ្វើតាំងពីម្សិលមិញមកម្ល៉េះ ប៉ុន្តែ ត្រូវនាយករដ្ឋមន្ត្រីថៃជំទាស់។ សូមជំរាបថា តុលាការកម្ពុជា បានអនុញ្ញាតអោយ ថៃចំនួន២នាក់តែប៉ុណ្ណោះ អោយនៅក្រៅឃុំ ចំណែក៥នាក់ដទៃទៀតកំពុងស្ថិត ក្នងគុកព្រៃសរនៅឡើយទេ។ ថៃទាំង២ ដែលគេបានអនុញ្ញាតអោយនៅក្រៅឃុំ គឺមានស្ត្រីម្នាក់ដែលគេរាយការណ៍ថា មានសុខភាពមិនសូវល្អ និងសមាជិក សភាថៃម្នាក់គឺលោកផានិចវីឃីស្រេត។ កាលពីថ្ងៃសុក្រក្រសួងការបរទេសថៃ បានអោយដឹងថា ក្រុងបាងកកបានដាក់ពាក្យទៅតុលាការខ្មែរម្តងទៀតដើម្បីសុំ អោយពិចារណាឡើងវិញនូវសេចក្តីស្នើសុំធានាថៃ៥នាក់ទៀតអោយនៅក្រៅឃុំ បណ្តោះអាសន្ន។ ក្រសួងការ បរទេសខ្មែរ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ ថា ការដោះ លែងពិរុទ្ធជនជាតិថៃទាំង២ គឺដោយផ្អែកលើសុខភាពរបស់ជនទាំង ២រូប។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា តុលាការកម្ពុជា កំពុងបន្ត ពិចារណាអំពីករណីពិរុទ្ធជនថៃ៥រូបនោះទៀត។ សេចក្តីថ្លែងការណ៍ក្រសួងការ បរទេសកមជា បានបន្តថា តុលាការកម្ពុជា នឹងដោះ ស្រាយបញ្ហានេះស្របទៅ តាមច្បាប់អន្តោប្រវេសន៍កម្ពុជា ដោយយោង លើទំនាក់ទំនងល្អប្រសើររវាង ប្រទេសកម្ពុជានិងប្រទេសថៃដែលមានក្នុងពេលបច្ចប្បន្ននេះ ដោយពុំមានគំនិត អាក្រក់គុំគួនចំពោះជនជាតិ ថៃនោះទេ។ រដ្ឋាភិបាលថៃ បានថ្លែងសង្ឃឹមថា លទ្ធផលនៃសេចក្តីស្នើនោះ នឹងត្រូវបានកម្ពុជាឆ្លើយតបនៅសប្តាហ៍ក្រោយ។ នៅជាមួយគ្នានេះដែរ មានសេចក្តីរាយការណ៍មួយទៀតបានអោយដឹងថាក្រុម គ្រួសារញាតិមិត្តថៃទាំង៧ នឹងធ្វើដំណើរមកកម្ពុជា ដើមសប្តាហ៍ក្រោយនេះ ដើម្បីជួបសាកសួរសុខទុក្ខ។
CamBN

No comments:

Post a Comment