(រូបថត សារ៉ាយ)
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានជួបពិភាក្សាការងារជាផ្លូវការជាមួយសមភាគីរបស់លោក គឺលោកជំទាវបណ្ឌិត Dipu Moni រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដេសកាលពីព្រឹកថ្ងៃទី២៧ ធ្នូ។
លទ្ធផលនៃជំនួបនោះយោងតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ប្រទេសបង់ក្លាដេសចង់នាំចូលអង្ករពីកម្ពុជាប្រមាណ២០០ពាន់តោនក្នុងពេលឆាប់ៗនេះ ព្រមទាំងមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីជំរុញការវិនិយោគដំណាំស្រូវនៅកម្ពុជាផងដែរ។ ទន្ទឹមនោះប្រទេសបង់ក្លាដេសចង់ឱ្យមានការព្រមព្រៀង និងសហប្រតិបត្តិការលើវិស័យវប្បធម៌ និងកិច្ចការអន្តរជាតិ និងវិស័យផ្សេងៗទៀតសំដៅពង្រឹងទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំបង្កលទ្ធភាពដល់អ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា។

ពាក់ព័ន្ធការនាំអង្ករចេញពីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា បង់ក្លាដេសក៏មានគំរោងនឹងដាក់វិនិយោគយកគ្រឿងចក្រទំនើបៗមកកម្ពុជាផលិតជាអង្ករដែលមានគុណភាពស្របតាមនិយាមការអន្តរជាតិ។ រីឯកម្ពុជាយើងក៏ខិតខំប្រឹងប្រែងផលិតស្រូវឱ្យបានច្រើនបំពេញតំរូវការបណ្តាប្រទេសដែលត្រូវការផងដែរ។ ឆ្លងតាមដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវរដ្ឋមន្ត្រីការបរទេសបង់ក្លាដេសនាពេលនេះ គេរំពឹងថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ៕
No comments:
Post a Comment