ក្រសួងអភិវឌ្ឍន៍ជនបទជាក្បាលម៉ាស៊ីនរថភ្លើងក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ស្ទុះទៅមុខដោយធ្វើការអភិវឌ្ឍន៍វិស័យចំរុះនៅមូលដ្ឋាន ។ លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ទទួលបន្ទុកការអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍បែបនេះនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០នេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារ និងទិសដៅការងារឆ្នាំ២០១១ នៃក្រសួងអភិវឌ្ឍន៍នៅឯសាលសន្និសីទចតុមុខ ។
លោកយឹម ឆៃលីបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើការកាត់បន្ថយ ភាពក្រីក្រឲ្យចុះពី ៣៧ភាគរយ នៅឆ្នា២០០៤ មកនៅត្រឹម ៣៥ភាគរយ នៅឆ្នាំ២០០៧ និង២៧ភាគរយ នៅឆ្នាំ២០០៩ ។ នៅឆ្នាំ២០១០នេះគេប៉ាន់ប្រមាណថាអត្រាអ្នករស់នៅក្រោមបន្ទាត់ភាព ក្រីក្រចុះមកនៅត្រឹមប្រមាណជា ២៦,៤ភាគរយ។ លោកឧបនាយករដ្ឋមន្ត្រីបន្តថានៅឆ្នាំ២០១០ នេះកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាមានការកើនឡើងចំនួន៥ភាគរយបានមកពីវិស័យកាត់ដេរនិង វិស័យទេសចរណ៍ប៉ុន្តែចំពោះវិស័យសំណង់ធំៗនៅកម្ពុជានៅពុំទាន់មានការងើបឡើងនៅឡើយទេបន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ២០០៨ និងឆ្នាំ២០០៩មកនោះ។
លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ក៍បានមានប្រសាសន៍បន្តទៀតថាៈនៅក្នុងឆ្នាំ២០១០នេះកសិករផលិតស្រូវទទួលបានទិន្នផលចំនួន ៧,៩លានតោន លើសឆ្នាំមុនចំនួន ៣,៨លានតោន សម្រាប់ផលិតជាអង្ករនាំទៅលក់នៅទីផ្សារបរទេស ៕
No comments:
Post a Comment