Monday, January 24, 2011

ប្រជា​ពលរដ្ឋ​រស់នៅ​អម​​សង​ខាង​​ផ្លូវ២០០៤ប្តឹង​អភិបាលរាជធានី ជំទាស់ការយកលុយថ្លៃចេញ-ចូលរថយន្តរបស់ក្រុមហ៊ុនវិនិយោគ

រាជ​ធានីភ្នំពេញ ៖ ប្រជា​ពល​រដ្ឋ​រស់នៅ​អម​សង​ខាង​​ផ្លូវ​លេខ​២០០៤ ចំនួន​១០៩​គ្រួសារ បាន​នាំ​គ្នា​ធ្វើ​ពាក្យ​បណ្តឹង​​ទៅ​សាលា​រាជធានី​ភ្នំពេញ សុំឱ្យ​លោក​កែប ជុតិមា ​អភិបាល​រាជ​ធានីជួយ​​ធ្វើ​អន្តរាគមន៍ ​​ដោយពួកគាត់​បាន​ប្តឹង​​ចោទប្រកាន់ទៅលើ​ក្រុម​ហ៊ុនឯក​ជន​មួយ​ឈ្មោះ​​ក្រុម​ហ៊ុន​រ៉ូដ ​ជេ​វីអ៊ិនវេសមេន ​ (Road JV Investment  Co.,Ltd) ​ដែល​ជា​ក្រុម​ហ៊ុនវិនិ​យោគ​​ផ្លូវ​លេខ​២០០៤ ពីការ​ប្រមូលប្រាក់​តាម​តែ​ចិត្ត​នឹក​ឃើញ​​ ផ្ទុយ​ពីកិច្ច​សន្យា​ជា​មួយ​សាលា​រាជធានីភ្នំពេញ ឬរាជ​រដ្ឋាភិបាល​ដែលមិន​អនុ​ញ្ញាត​ឱ្យ​យក​លុយ​រថ​យន្ត​ចេញចូល​របស់ប្រជា​ពលរដ្ឋ​​​ទាំង​នោះ​ឡើយ ។ ថ្មីៗ​​កន្លង​​ទៅ ​កោះ​សន្តិ​ភាព​​បាន​ទទួលពាក្យ​បណ្តឹង​របស់ប្រជា​ពលរដ្ឋ និ​ង​ទូរ​ស័ព្ទ​​របស់ប្រជាពលរដ្ឋ​​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ទាក់​ទិន​ នឹង​បញ្ហា​ខាងលើ​ដែលពាក្យ​បណ្តឹង​​នោះ​មាន​៤​ទំព័រ រួម​ទាំង​មានស្នាម​មេ​ដៃ​​ប្រជា​ពល​រដ្ឋ​​ចំនួន​​១០៩​គ្រួសារផង ​កាល​ពី​ថ្ងៃ​ទី១០ ​មករា ។
ក្នុង​ពាក្យបណ្តឹង​​នេះ​សរ​សេរថា ​ប្រជា​ពល​រដ្ឋ​​ និងមន្ត្រី​រាជ​ការ​រស់នៅ​តាម​ដង​ផ្លូវ​លេខ​២០០៤ ​កើត​ទុក្ខ​មិនសុខចិត្ត​​ សុំប្តឹង​ពី​ក្រុម​ហ៊ុន​រ៉ូដជេវី អ៊ិន​វេស​មេន ដែល​ទាមទារ​ឱ្យ​ប្រជា​ពលរដ្ឋ​រស់នៅ​​អមសង​ខាង​ផ្លូវ​លេខ២០០៤ បង់​ប្រាក់​ផ្លូវ​ចេញ​ចូលពី​រថយន្ត​ថ្លៃហួស​ប្រមាណ​មិន​អាច​ទទួល​យក​​បាន ។ ក្នុងពាក្យបណ្តឹង​បាន​ជំរាប​ជូន​លោកកែប ជុតិមា ​ថា ផ្លូវ​លេខ​២០០៤ ​​សាលា​រាជធានីភ្នំពេញ​​​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​សឡា​ ធ្វើ​ការវិនិយោគ​​​តាំងពីឆ្នាំ២០០៣ ​​មកម្ល៉េះ ហើយ​យើង​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​​ និងមន្ត្រី​រាជ​ការ​មានការត្រេក​អរ​​​យ៉ាងខ្លាំង​ថា ​នឹង​បាន​​ទទួល​នូវផ្លូវ​វិនិយោគ​ទំនើប​​​តាម​លក្ខណៈ​បច្ចេកទេស​​ដោយអ៊ុតកៅស៊ូ​បេទី​មីណឺ ។ ផ្ទុយ​ទៅ​វិញ ​ថ្មីៗនេះ​ប្រជា​ពល​រដ្ឋ​​រស់នៅ​តាម​ដង​ផ្លូវ​លេខ២០០៤ និងប្រជាពល​រដ្ឋ​​រស់នៅ​ក្នុងសង្កាត់​ទឹកថ្លា កាកាប ​និង​សង្កាត់​ត្រពាំង​ថ្លឹង តែងទទួល​រងនូវការ​គាបសង្កត់​យ៉ាងធ្ងន់​ធ្ងរ ពីសំណាក់​ក្រុម​ហ៊ុន​វិនិយោគ​ផ្លូវនេះ​ ដូច​ជា​ការ​ទារ​លុយ​បង់ថ្លៃ​​ស្ទិកគ័រពីមួយឆ្នាំ​​ទៅ​មួយ​ឆ្នាំ​មាន​ការ​​​ឡើង​រហូត​ចាប់ពី១​ដល់​២០​ដុល្លារ ។ ជា​មួយនេះក្រុម​ហ៊ុន​វិនិយោគ​ថ្មី​បច្ចុប្បន្ន​ មានការ​ឡើង​ថ្លៃ​រហូត​​ដល់ទៅ៤០​​ដុល្លារ​ក្នុងរថយន្ត​មួយ​គ្រឿង គឺ​ឡើង​ថ្លៃ​​ទ្វេ​ដង​ជាតំលៃ​ហួស​ប្រមាណ​​មិន​អាច​ទទួល​យកបាន​ឡើយ ម្យ៉ាង​​​ខុស​ពី​សេចក្តី​ជូន​ដំណឹង​របស់ទីស្តី​ការគណៈរដ្ឋ​មន្ត្រី​ចុះ​ថ្ងៃទី៦ កុម្ភៈ ​​២០០៤ គឺ​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​វិនិយោគ​​យកតំលៃ​រថ​យន្ត​ធំ​-តូច​​ឆ្លង​កាត់ ​តែ​ចំពោះ​​រថ​យន្ត​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​មិនអនុញ្ញាត​ឱ្យ​យក​ឡើយ ។
​នៅ​ចំណុច​ចុង​ក្រោយ​​នៃពាក្យបណ្តឹង​​នេះ មាន​សំណូមពរ​ពីរចំណុច​ដល់លោកកែប ជុតិមា ​គឺទី១-​សំណូមពរ​​សុំ​​ឱ្យ​ដក​ផ្លូវ​លេខ២០០៤ នេះទុក​​ជា​ផ្លូវ​របស់រដ្ឋ​ឱ្យដូច​គ្នា​នឹងផ្លូវ​លេខ​៥៩៨ ​ដោយ​​សាលា​រាជធានីភ្នំពេញ​​ចេញ​សោហ៊ុយ​​​ចំណាយ​ឱ្យ​ទៅ​ក្រុម​ហ៊ុវិញ ទី២-​សំណូមពរ​សុំឱ្យ​មានការចុះ​ពិនិត្យ​​មើល​ការ​​​វិនិយោគ​​ផ្លូវ​នេះ​ឱ្យសមស្រប​​តាម​លក្ខណៈ​​បច្ចេកទេស​ត្រឹមត្រូវ​ចៀស​វាង​​ឱ្យ​ក្រុម​ហ៊ុន​ធ្វើតាម​តែចិត្ត​របស់​ខ្លួន​ ។
ពលរដ្ឋ​​ម្នាក់​រស់នៅ​តាមបណ្តោយ​ផ្លូវ​​ខាងលើ នេះ ដែល​ចូល​រួម​ផ្តិត​មេ​ដៃ​​ប្តឹង​ដែរ តែសូម​មិន​បញ្ចេញ​ឈ្មោះ​​​បាននិយាយថា ​ការវិនិយោគ​​របស់​ក្រុម​ហ៊ុន​វិនិយោគ​ផ្លូវ​លេខ​២០០៤​​នេះ​គឺ​ខុសពី​កិច្ច​សន្យា​​​ជាពិសេស​ផ្លូវ​នេះ​ត្រូវចាក់​​អ៊ុត​​បេ​ទីមីណឺ រៀបចំ​ប្រព័ន្ធ​លូ​ត្រឹមត្រូវ​​ និង​ផ្តល់​ស្ទិកគ័រ​​បិទ​រថយន្តឱ្យ​ប្រជា​ពលរដ្ឋ​ដោយ​មិនគិត​ថ្លៃ​ ។ ផ្ទុយ​ទៅវិញ ​ពេល​ភ្លៀង​ម្តង​ៗផ្លូវនេះ​តែង​តែ​លិចលង់​រួម​ជា​មួយផ្ទះ​ប្រជាពលរដ្ឋ​​​​ ឯ​ការ​ស្ថាបនា​ផ្លូវ​មកដល់​ពេលនេះជិត​៧​ឆ្នាំហើយ​
នៅ​​តែចាក់​បេតុងមិនទាន់​អ៊ុត​​បេទីម ។ ជា​ពិសេសទៀត​ ​ពេល​នេះ​ក្រុម​ហ៊ុនវិនិយោគ​​ថ្មី​បាន​គាប​សង្កត់​ប្រជា​ពល​រដ្ឋ​​យក​លុយ​ក្នុង​រថ​យន្ត​១គ្រឿង​ដល់​ទៅ​​៤០​ដុល្លារឯណោះ ​ខុសពី​ក្រុម​ហ៊ុន​ចាស់ (ក្រុម​ហ៊ុនសឡា) ដែលពុំ​មាន​ការយក​លុយ​ឡើយ ។ ​ពលរដ្ឋ​​រូបនោះ​​បានបញ្ជាក់​ថា ផ្លូវ​លេខ​២០០៤ ​មានចំងាយ​ជាង៣គីឡូម៉ែត្រយក​លុយ​ទាំងរថ​យន្តតូច​ និង​រថ​យន្តធំ ​ហើយ​ផ្លូវនេះ​មាន​បញ្ជរ​​បង់ប្រាក់​​ដល់ទៅ២​កន្លែង​ ហើយនៅពេល​ឆាប់ៗនេះ​ ខណៈស្ថាបនា​ស្ពាន​អាកាស​ស្តុប​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ ​ផ្លូវ​នេះ​ពិត​ជា​​មានសារ​សំខាន់​ក្នុងការ​រំដោះ​ចរាចរ​ណ៍ ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment