Monday, January 24, 2011

លោក​សម រ​ង្ស៊ី ចង់​បោក​ប្រើ បេក្ខជន​តំណាងរាស្ត្រ​៨​រូប​រំលឹក​ពី​កិច្ចសន្យា​ធ្វើ​តំណាងរាស្ត្រ​ម្នាក់​កន្លះ​អាណត្តិ

រាជធានីភ្នំពេញ ៖ ញតិ្ត​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​បេក្ខ​​ជន​តំណាង​​រាស្ត្រ​គណ​​បក្ស​សម​រង្ស៊ី ដែល​​មាន​ចុះ​ហត្ថ​​​លេខា​ចំនួន​៨​​រូប បាន​​ផ្ញើ​ទៅ​​លោក​សម​ រង្ស៊ី ដែល​ជា​ប្រធាន​​គណ​បក្ស​​រស់​​នៅ​និរ​ទេស​ឯ​ក្រៅ​ប្រទេស​នោះ ដោយ​បាន​ក្រើន​រំលឹក​ពី​ការ​​រង់​ចាំ​ការ​អនុ​វត្ត​ដូរ​វេន​ពាក់​កណ្តាល​អាណត្តិ​ក្នុង​សភា​ ដែល​តាម​ញត្តិ​នោះ​បាន​ប្រាប់​ឱ្យ​​ដឹង​ថា នឹង​ចូល​មក​ដល់​នៅថ្ងៃ​ទី​​២៤ មីនា ខាង​មុខ ។ ញត្តិ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​​ថ្ងៃ​ទី​២២ មករា ដែល​កោះ​សន្តិ​ភាព​ទទួល​​​បាន​សរសេរ​ថា កាល​ពី​​យប់​ថ្ងៃ​ទី ២១ មករា ពួក​យើង​​ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ពី​លោ​ក​ប្រធាន​តាម​ខ្លឹម​សារ​ដែល​បាន​លើក​ឡើង​នោះ គឺ​ចង់​បំភ្លេច​ចោល​នូវ​អ្វីៗ​ផ្ទុយ​ពី​​គោល​ការណ៍​របស់​គណ​បក្ស​ ដែល​ជា​​​​ការ​សំរេច​របស់​គណៈ​កម្មាធិ​ការ​អចិន្ត្រៃយ៍​ចុះ​ថ្ងៃ​ទី​១១ ឧសភា ឆ្នាំ ២០០៨ និង​កិច្ច​សន្យា​ដែល​បាន​ចុះ​ហត្ថ​លេខា​តាម​ខេត្ត​​នីមួយៗ​ និង​ស្មារតី​អង្គ​ប្រជុំ​គណៈ​កម្មាធិ​ការ​នាយក​ក្រោម​អធិបតី​ភាព​លោក​សម រង្ស៊ី ឆ្នាំ​២០០៨ ។
​​​​ញត្តិ​​ដដែល​នេះ​ទោះ​បី​ជា​មិន​ទាន់​មាន​ការ​ព្រមាន​ណា​មួយ​ដែល​ឈាន​ដល់​ការ​​អស់​ជំនឿ​រវាង​គ្នា​និង​គ្នា​​ក្តី​ តែ​បាន​ទាម​ទារ​ឱ្យ​មាន​ការ​ផ្តល់​យុត្តិ​ធម៌​​សំរាប់​ពួក​គេ​​ ដែល​ជា​បេក្ខ​ជន​​តំណាង​រាស្ត្រ​​ រង់​ចាំ​កាន់​​តំណែង​ពាក់​កណ្តាល​អាណត្តិ​ក្នុង​​សភា​នីតិ​កាល​ទី​៤ ដោយ​​បាន​សរសេរ​ថា ដើម្បី​ផល​ប្រយោជន៍​​​គណ​បក្ស​សម​រង្សុី​ទាំង​មូល​ សូម​លោក​ប្រធាន​សម រង្ស៊ី មេត្តា​គោរព​ឱ្យ​​បាន​នូវ​​​បាវចនា​របស់​គណ​បក្ស គឺ​សីល​ធម៌ សច្ច​ធម៌ ​យុត្តិ​ធម៌ ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ។ ​បេក្ខ​ជន​​តំណាង​រាស្ត្រ​ដែល​បាន​ចុះ​ហត្ថ​លេខា​រួម​គ្នា​​​លើ​​ញត្តិ​នេះ​មាន ១-លោក​កែក ឃី ២-លោក​​ឡាយ បូនី ៣-លោក​ដាំ​ សិទ្ធិ ៤-លោក​ពឹម សំណាង ៥-លោក​នួន វុទ្ធី ៦-លោក​អ៊ុច សេរី​យុទ្ធ ៧-លោក​វ៉ាន់ ណារិទ្ធ និង​៨-លោក​លី នារី ។
មាន​ការ​កត់​សំគាល់​​ថា បញ្ហា​​ធ្វើ​តំណាង​រាស្ត្រ​​​កន្លះ​អាណត្តិ​ម្នាក់​របស់​មន្ត្រី​គណ​បក្ស​សម រង្ស៊ី នេះ ត្រូវ​បាន​គេ​ដឹង​​ឮ​កាល​ពី​ឆ្នាំ​ទៅ​កន្លង​មក​ម្តង​ហើយ ។ គេ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​គណ​បក្ស​សម​រង្ស៊ី គឺ​លោក​យឹម សុវណ្ណ ​បាន​ទេ កាល​ពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ ២០១១ ។ ប៉ុន្តែ​លោក​កែវ ភារម្យ ​នាយក​ខុទ្ទ​​កាល័យ​គណ​បក្ស​សម រង្ស៊ី បាន​ថ្លែង​ប្រាប់​កោះ​សន្តិ​ភាព​ថា ពិត​ជា​មានការ​​សន្យា​​បែប​នេះ​មែន តែ​លោក​មិន​បាន​ស៊ីជំរៅ​បញ្ហា​នេះ​ទេ ​ហើយ​លោក​មិន​ធ្វើ​អត្ថា​ធិប្បាយ​ជុំ​វិញ​ការ​តវ៉ា និង​គោល​ការណ៍​ត្រូវ​ផ្លាស់​ប្តូរ​តំណាង​រាស្ត្រ​ពាក់​កណ្តាល​អាណត្តិ​នេះ​ទេ ។
​លោក​កែវ ភារម្យ បន្ត​ថា ​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​​សម​រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​ទាំង​អស់​រួម​ទាំង​លោក​យឹម សុវណ្ណ កំពុង​តែ​ប្រជុំ​ជា​​មួយ​លោក​សម​ រង្ស៊ី នៅ​ក្នុង​ប្រទេស​ហ៊្វី​លីពីន ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ តែ​លទ្ធ​ផល​អាច​នឹង​​ដឹង​នៅ​ថ្ងៃ​ទី​២៣ មករា ឆ្នាំ​២០១១ ។ ប៉ុន្តែ​​យោង​តាម​លិខិត​តវ៉ាបាន​បន្ត​ថា ដើម្បី​ផល​ប្រយោជន៍​​គណ​បក្ស​​សម​រង្ស៊ី​ទាំង​មូល ដើម្បី​ផល​ប្រយោជន៍​ជាតិ ដើម្បី​យុត្តិ​ធម៌​ដល់​ពួក​យើង​ខ្ញុំ សូម​ឱ្យ​​លោក​ប្រធាន​​មេត្តា​គោរព​ឱ្យ​បាន​នូវ​​បាវចនា​របស់​គណ​បក្ស​​សម​រង្ស៊ី គឺ​សីល​ធម៌ សច្ចធម៌ យុត្តិ​ធម៌ ។ លោក​កែក ឃី បាន​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​ថា តាម​ពិត​លិខិត​នេះ​​មិន​ជា​ការ​​តវ៉ា​អ្វី​ទេ តែ​ជា​ការ​រំលឹក​ដល់​លោក​សម​ រង្ស៊ី ​កុំ​ឱ្យ​ភ្លេច​​អំពី​បញ្ហា​នេះ ព្រោះ​​មាន​​កិច្ច​សន្យា​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ជុំ​វិញ​ការ​តែង​តាំង​តំណាង​រាស្ត្រ​ពាក់​កណ្តាល​អាណត្តិ​នេះ ។ លោក​បន្ត​ថា យើង​ចង់​ឱ្យ​លោក​ប្រធាន​លើក​ករណី​នេះ​មក​និយាយ​ពេល​ប្រជុំ​នេះ ។

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment