Monday, January 24, 2011

ព្រឹទ្ធសភាបារាំងបានដឹកនាំគណប្រតិភូបំពេញ ទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ

អនុប្រធានទីមួយនៃព្រឹទ្ធសភា និងប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំងកម្ពុជា លោកស្រី Catherine Tasca បានដឹកនាំគណប្រតិភូព្រិទ្ធសភាបារាំង មួយក្រុមមកបំពេញ ទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ខែមករានេះ ។ ដំណើរទស្សនកិច្ចនេះគឺធ្វើឡើងក្នុង គោលបំណងពិនិត្យលើលទ្ធផលនៃកិច្ច សហប្រតិប ត្តិការដែលកំពុងអនុវត្តជាមួយ ព្រិទ្ធសភាកម្ពុជាជាពិសេសក្នុងក្រប ខ័ណ្ឌនៃបណ្តាប្រទេសដែលនិយាយភាសាបារាំង ហៅថា ហ្វ្រង់កូហ្វូនី ។ តាមការជូនដំណឹងរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឲ្យដឹងថាលោកស្រី Catherine នឹងចូលរួមក្នុងសិក្ខាសាលាមួយស្តីពីការងារនិតិកម្ម ការពិនិត្យ ការអនុវត្តច្បាប់និងសកម្មភាពក្នុងមូលដ្ឋាន នៅថ្ងៃទី២៤ខែមករានេះ ដែលមានការចូលរួមពីសមាជិក ព្រឹទ្ធសភាកម្ពុជាផងដែរ។ ក្រៅពីនោះលោកស្រី នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួបសវនាការជាមួយសម្តេច ជាស៊ីមប្រធានព្រឹទ្ធសភា លោក ងួន ញ៉ិល ប្រធានទីមួយរដ្ឋសភានិងសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ។ ក្រៅពីនោះលោកស្រី Catherine នឹង អញ្ជើញទៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនិងជួបជាមួយ អភិបាលខេត្តសៀមរាប លោក ស៊ូភីរិន្ធ រួមទាំងទស្សនាសាលារៀនភាសាបារាំង និងថ្នាក់ដែលមានបង្រៀនពីរភាសាផងដែរ ។

No comments:

Post a Comment