Monday, January 24, 2011

ក្រសួង​វប្បធម៌​កម្ចេច​វីស៊ីឌី និង​ឌី​វី​ឌី​ខុសច្បាប់​ជាង​២៥​ម៉ឺន​បន្ទះ​

ភ្នំពេញ​: ពិធី​កម្ទេច VCD និង DVD ព្រមទាំង​ឧបករណ៍​ថតចម្លង​ខុសច្បាប់​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី​២៤​មករា​នេះ​នៅក្នុង​បរិវេណ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

VCD និង DVD ដែល​ត្រូវ​កិន​កម្ទេច​ចោល​នៅ​ថ្ងៃនេះ​មាន​ចំនួន​ជាង​២៥​ម៉ឺន​បន្ទះ​ដែលជា​ខ្សែ​វីដេអូ ខារ៉ាអូខេ និង​រឿង​អាសអាភាស​ខុសច្បាប់​ដែល​សមត្ថកិច្ច​រឹបអូស​បាន​នៅក្នុង​ប្រតិបត្តិការ​ដែល​បាន​ធ្វើឡើង​កាល​ពី​ក្នុង​អំឡុង​ឆ្នាំ​២០១០​កន្លងទៅ​នៅក្នុង​៧​ខេត្ត ក្រុង​ទូទាំង​ប្រទេស​គឺ រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ កំពង់ចាម សៀមរាប បាត់ដំបង និង​កំពត​។​

​ពិធី​កម្ទេច​ដោយ​កិន​នឹង​រ៉ូឡូ​កិន​ថ្ម​បាន​ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​ក្រសួង​វប្បធម៌ និង​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃ​ក្នុង​ក្រសួង​មហាផ្ទៃ​ដែល​បាន​សហការ​គ្នា​បង្ក្រាប​ VCD និង DVD ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​៕

ដោយ : រតនា

No comments:

Post a Comment