Monday, January 24, 2011

សម្ដេច ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន មិត្ដភាពកម្ពុជា-ចិន ព្រែកតាមាក់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន មិត្ដភាពកម្ពុជា-ចិន ព្រែកតាមាក់ នៅព្រឹកថ្ងៃ ច័ន្ទ ទី ២៤ ខែមករា ឆ្នាំ ២០១១ ។
ក្នុងពិធីនោះមានការចូលរួម ពីសំណាក់មន្ដ្រីរាជរដ្ឋាភិបាល មន្ដ្រីទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសិស្សានុសិស្ស ព្រមទាំង ប្រជាពលរដ្ឋចូលរួមជាច្រើនពាន់នាក់ ។
ស្ពានព្រែកតាម៉ាក់ ដែលជាជំនួយក្រោមប្រាក់កម្ចីឥណទាន ពីសាធារណៈរដ្ឋប្រជាមានិតចិន ដោយចំណាយថវិការ ក្នុងសាងសង់អស់ចំនួន ៤៣,៥លានដុល្លារ សហរដ្ឋអាមេរិក ។
ស្ពានព្រែកតាមាក់នេះមានប្រវែង ១០៦៦ម៉ែត្រ និងទទឹង ១៣,៥ម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០០៧ ដោយចំណាយពេលសាងសង់អស់រយៈពេល ៥០ខែ ។
ស្ពាន ព្រែកតាមាក់ នេះសាងសង់ដោយក្រុមហ៊ុន សៀង ហៃ គ្រុប ស្ពាននេះ ព្រែកតាមាក់ឆ្លងកាត់ លើទន្លេមេគង្គ ភ្ជាប់ផ្លូវជាតិលេខ ៦ និង ផ្លូវជាតិលេខ ៨ ដែលមានចំងាយប្រហែល ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ

No comments:

Post a Comment