Monday, January 24, 2011

លោក​ថាច់ សាង​អំពាវនាវ​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោមគាំទ្រ​សម្តេច​ហ៊ុន សែន

ភ្នំពេញ​: ​អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក​ថាច់ សាង បាន​អំពាវនាវ​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម គាំទ្រ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​សេចក្តីអំពាវនាវ​នេះ​បាន​ធ្វើឡើង​តាមរយៈ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃ​ទី​២៣​មករា​ឆ្នាំ​២០១១ ដែលមាន​ហត្ថលេខា​របស់​លោក​ថាច់ សាង​។ សារលិខិត​ដែលមាន​ពីរ​ទំព័រ​មាន​សេចក្តី​ថា ដើម្បី​ស្ថិរភាព​សង្គម និង​ភាព​គង់វង្ស​នៃ​សន្តិភាព លោក​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម និង​ខ្មែរ​រួម​លោហិត​ទាំងអស់​ផ្តល់​ការគាំទ្រ​ដល់​សម្តេច​ហ៊ុន សែន និង​លោកជំទាវ​ដែល​តែងតែ​គិតគូរ​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ 

​លោក​ថាច់ សាង​បាន​ហៅ​សម្តេច​ហ៊ុន សែន​ថា​ជា​វីរៈ​ដ៏​ឆ្នើម​ដែល​មាន​ការគាំទ្រ​ពី​មហា​ប្រទេស ចិន វៀតណាម​និង ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​សាកលលោក​ទាំងមូល​។ លោក​អះអាង​ថា​សម្តេច​ហ៊ុន សែន​កំពុង​រុញច្រាន​សេចក្តី​ទុក្ខព្រួយ និង​សោកនាដកម្ម​ទាំងឡាយ​ឱ្យ​ចាកចេញ​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​។ 

​ក្នុង​បរិបទ​នេះ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បញ្ឈប់​ជ​បន្តា​ន់​នូវ​គំនិត​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​ហ៊ុន សែន​។ គេ​មិនដឹងថា​ឥឡូវនេះ​លោក​ថាច់​សាង​នៅទីណា​ទេ ប៉ុន្តែ ក្នុង​លិខិ​ត្តអំពាវនាវ អតីត​តំណាងរាស្ត្រ​ជនជាតិ​ខ្មែរ​ក្រោម​សញ្ជាតិ​អាមេរិក​រូប​នេះ​បាន​ចុះហត្ថលេខា​នៅ​ភ្នំពេញ​។​៕

ដោយ : រតនា

No comments:

Post a Comment