Friday, February 04, 2011

ជនបរទេស​ម្នាក់​សប្បាយ​ចិត្ត​ពេល​បាន​ទស្សនា​សាលាក្តី​ខ្មែរក្រហម​

ភ្នំពេញ​: ​ខ្ញុំ​ឈ្មោះ លី ចេ ជា​អ្នកស្ម័គ្រចិត្ត​នៃ​អង្គការ យូ​ណាយ​ធី​ត ស្តេត ភី​សខប​  (United States Peace Corps) ប​ច្ច​ប្បន្ន​ស្នាក់​នៅ​ខណ្ឌ​ព្រៃនុប ក្រុងព្រះសីហនុ​។ ​ខ្ញុំ​ស្នាក់​ នៅ​ជាមួយ​ក្រុម​គ្រួសារ​ខ្មែរ​មួយ និង​បង្រៀន ភាសា​អង់គ្លេស​នៅ​វិទ្យាល័យ​មួយ នៅ​វាលរេញ​។ 

​ខ្ញុំ​សូម​ឆ្លៀត​ឧិ​កាសនេះ​សម្តែង​ក្តីកោតសរសើរ​ដល់​អ​ង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​
​កម្ពុជា (​អ​.​វ​.​ត​.​ក​) និង​ការងារ​ដ៏​សំខាន់​របស់​តុលាការ​នេះ ដែល​បាន​ផ្តល់​ឧិ​កា​សដល់​
​ប្រជាជន​កម្ពុជា​ឲ្យទទួល​បាន​ចំណេះដឹង និង​បាន​ចូលរួមចំណែក​ក្នុង​ព្រឹត្តិការណ៍​
​ប្រវត្តិសាស្ត្រ​ដែល​កំពុងតែ​កើតឡើង​នៅក្នុង​ប្រទេស​របស់​ខ្លួន​។ 

បើ​ទោះបីជា​ខ្ញុំ​ពុំមែន​​ជា​ជនជាតិ​កម្ពុជា ប៉ុន្តែ​ខ្ញុំ​មាន​សេចក្តី​ស្ញប់ស្ញែង​និង​គោរព​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កម្មវិធី និង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់ អ​.​វ​.​ត​.​ក រាប់​តាំងពី​ការផ្តល់​រថយន្តក្រុង​​សម្រាប់​ដឹក​ជញ្ជូន រហូត​ដល់​ការ ទស្សនា មន្ទីរ ស​-២១ និង​ទស្សនា អ​.​វ​.​ត​.​ក​។ 

​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ថ្មីៗ​កន្លងទៅនេះ ប្រជាជន​នៅ​ឃុំ​វាលរេញ​ត្រូវបាន​អញ្ជើញ​
​ចូលរួម​ក្នុង​កម្មវិធី​ទស្សនកិច្ច មួយ​របស់ អ​.​វ​.​ត​.​ក​។ ដោយសារ​ខ្ញុំ​ពុំដែល​មានឧិកាស​
​បាន​មក​ទស្សនា អ​.​វ​.​ត​.​ក ឬ​ទួលស្លែង ពីមុនមក​សោះ ខ្ញុំ​ក៏​បាន​ចូលរួម​ក្នុង​ដំណើរ​
​ទស្សនកិច្ច​នោះ​ជាមួយនឹង​ក្រុមគ្រួសារ​ខ្មែរ​ដែល​ខ្ញុំ​ស្នាក់នៅ​ជាមួយ​។ 

ដំណើរ ទស្សនកិច្ច​របស់​យើង​ចាប់ផ្តើម​នៅ មន្ទីរ ស​-២១ បន្ទាប់​មក​បង្ហួស​ទៅ អ​.​វ​.​ត​.​ក 
​ដែល​នៅ​ទី​នោះ​យើង​បាន ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​ស្តាប់​បទឧទ្ទេសនាម​ដែល​
​ណែនាំ​ដោយ​បុគ្គលិក​ដ៏​អស្ចារ្យ​ម្នាក់​។ ខ្ញុំ​មាន​អារម្មណ៍ រំភើប​ដែល​បាន​អង្គុយ​នៅ​
​ក្នុង​សាល​សវនាការ​នៃ​តុលាការ​មួយ ជា​ទីកន្លែង​ដែល​ហេតុការណ៍​ដ៏​សំខាន់បំផុត​
​មួយ កំពុងតែ​កើត​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​។
 
​ថ្វីដ្បិតតែ​ពី​ដំបូង​ខ្ញុំ​យល់​មិនសូវ​ច្បាស់​អំពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ 
(​ពី​ព្រោះ​ខ្ញុំ​ចេះ​ភាសា​ខ្មែរ​មិន​ទាន់ ច្បាស់​) ប៉ុន្តែ​នៅពេលដែល​យើង​ដើរ​មើល មន្ទីរ​
 ស​-២១ ខ្ញុំ​ចាប់ផ្តើម​យល់ច្បាស់​។ គោលបំណង​នោះ​គឺ ដើម្បី ផ្តល់​ឧិ​កា​សដល់​
​ប្រជាជន​កម្ពុជា​ឲ្យចូល​រួម​ក្នុង​ដំណើរការ​នីតិវិធី​នៃ​តុលាការ​ខ្មែរក្រហម​ដែល​កំពុងតែ​
​ប្រព្រឹត្តទៅ តាមរយៈ​ការអប់រំ និង​ផ្តល់​បទពិសោធន៍​ជំហាន​ដំបូង អំពី​ប្រវត្តិសាស្ត្រ​
 (​នៅ​មន្ទីរ ស​-២១) និង​អំពី​ព្រឹត្តិការណ៍ ថ្មីៗ​ដែល​កំពុងតែ​កើត​ឡើង (​នៅ អ​.​វ​.​ត​.​ក )​។ 

​ខ្ញុំ​ជឿជាក់​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​របស់ អ​.​វ​.​ត​.​ក គឺ​ជាឧិ​កាសដ៏​ប្រពៃ​បំផុត​
​សម្រាប់​ប្រជាជន​កម្ពុជា គ្រប់រូប​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​កម្មវិធី​បែបនេះ​​ត្រូវបាន​បង្កើតឡើង​សម្រាប់​ប្រជាពលរដ្ឋ​សាមញ្ញ​។ នៅក្នុង​ភូមិ​របស់​ខ្ញុំ មាន​ប្រជាជន​មិន​ច្រើន ​ប៉ុន្មាន​ទេ​ដែល​មាន​លទ្ធភាព​ធ្វើដំណើរ​ក្នុង​គោលបំណង​​ណាមួយ រាប់​ទាំង​ការចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​ទោះបី​ក្នុង​កម្រិត​ណា​ក៏​ដោយ​។

 បើ​ប្រៀបធៀប​ទៅ​សហរដ្ឋអាមេរិក កម្ពុជា​នៅ​មាន​កង្វះខាត​មធ្យោបាយ​ក្នុង​ការអាន ​ឯកសារ​នានា​។ ខ្ញុំ​យល់​ថា នេះ​ជាឧិ​កាសដ៏​ប្រពៃសម្រាប់​ប្រជា ពលរដ្ឋ​កម្ពុជា​​គ្រប់រូប​ ក្នុង​ការតាមដាន​អំពី​របប​ខ្មែរក្រហម​ដែល​នៅ​មាន​ភាពស្រពិចស្រពិល ប៉ុន្តែ​​សោក សង្រេង​។ ជាមួយគ្នានេះដែរ ការ​ទស្សនា​សាល​សវនាកា​រ​នៃ អ​.​វ​.​ត​.​ក និង​បទ​បង្ហាញ​របស់​មន្ត្រី អ​.​វ​.​ត​.​ក គឺជា​ការ​បង្ហាញផ្លូវ​ទៅរក​ហេតុការណ៍​សង្គម​មួយ​​ដែល​កម្ពុជា​កំពុងតែ​ប្រឈមមុខ និង​បន្ត​ប្រឈម​មុខ​រហូត ដល់ពេល​ដែល​តុលាការ​​នេះ​ត្រូវបាន ​បញ្ចប់​។ 

​ប្រសិនបើ​គ្មាន​ការជួយជ្រោមជ្រែង​របស់ អ​.​វ​.​ត​.​ក ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​
​ពុំ​បាន​ទទួល​ឧិ​កាសនេះ​ឡើយ ហើយ​វា​គឺជា​ការ​ខ្ជះខ្ជាយ​មួយ​។ ខ្ញុំ​ពិតជា​ជឿជាក់​
​ថា​នឹង​មាន​ប្រជាជន​ច្រើន​នាក់​ទៀត​ចាប់អារម្មណ៍​ទៅលើ កម្មវិធី​នេះ ដូច​ដែល​ខ្ញុំ​
​ចាប់​អារម្មណ៍​នៅ​ពេល​នេះ ហើយ​នឹង​មាន​ប្រជាជន​ជាច្រើន​ទៀត​នៅតាម​ទីជនបទ​នានា ដទៃ​ទៀត​ចូលរួម​ក្នុង​ដំណើរការ​នេះ​។
 
​ខ្ញុំ​សូម​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាញយក​ផលប្រយោជន៍​ពី​ឧិ​កាសនេះ និង​លើក ទឹកចិត្ត​សហគមន៍​អន្តរជាតិ ឲ្យ​បន្ត​គាំទ្រ​និង​ផ្តល់​ជំនួយ​ដល់​ស្ថាប័ន​ដ៏​សំខាន់​មួយ​នេះ​របស់​កម្ពុជា ​ទាំង​សម្រាប់​ដំណើរការ​នីតិវិធី និង​សម្រាប់ ដំណើរ​ទស្សនកិច្ច​សិក្សា​។ សម្រាប់​​អ្នកស្ម័គ្រចិត្ត​ជាតិ​និង​អន្តរជាតិ​ដទៃទៀត ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​សំណូមពរ ឲ្យមាន​កម្មវិធី​នេះ​នៅ​តាម​ភូមិ​ឃុំ​នានា ជាពិសេស សម្រាប់​អ្នក​ដែល​ពុំ​ធ្លាប់បាន​មក​ឃើញ អ​.​វ​.​ត​.​ក ដោយ ផ្ទាល់​។​

 ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នកស្ម័គ្រចិត្ត​នៅតាម​សហគមន៍​ទាំងនោះ​ឲ្យ​ដើ​រតួតំណាង​សហគមន៍ ​ទាក់ទង​មន្ត្រី នៃ អ​.​វ​.​ត​.​ក ដើម្បីឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​បាន​ចូលរួមចំណែក​ក្នុ​ង​ឧិ​កាសនេះ​។ ជា​ចុងក្រោយ ក្នុងនាម​ជា​គ្រូបង្រៀន​ម្នាក់ ខ្ញុំ​ជឿជាក់​ទៅលើ​សារសំខាន់​នៃ​ការផ្តល់​​ចំណេះដឹង​ដល់​យុវជន​ខ្មែរ​។ វា​ប្រហែលជា​លំបាក​នៅ​ពេល​ចាប់​ផ្តើមដំបូង ប៉ុន្តែ​​ខ្ញុំ​ចាត់ទុក​នេះ​ជា​វិធី​ឈានទៅរក​ជោគជ័យ​សម្រាប់​ប្រជាជន កម្ពុជា​សម្រាប់​រយៈពេល​ជាង​៣០​ឆ្នាំ​ចុងក្រោយ និង​សម្រាប់​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​កម្ពុជា​។ 

​ខ្ញុំ​បាន​ធ្វើ​សំណើ​រួចហើយ ដើម្បី​ឲ្យមាន​កម្មវិធី​ទស្សនកិច្ច​សិក្សា​មួយ សម្រាប់​សិស្ស ​នៅ​វិទ្យាល័យ​របស់ខ្ញុំ ហើយ​ខ្ញុំ​កំពុងតែធ្វើការ​ជាមួយ​មន្ត្រី​នៃ អ​.​វ​.​ត​.​ក ដើម្បី​រៀបចំ ឲ្យមាន​ដំណើរ​ទស្សនកិច្ច​មួយ​ទៀត​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​នេះ និង​រង់ចាំ​ឧិ​កាសសម្រាប់​ឲ្យ​សិស្ស​និង​​ប្រជាជន​នៅក្នុង​សហគមន៍ របស់​ខ្ញុំ​បាន​ចូលរួម​ចំណែក​នៅក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​​នៃ​ប្រទេស​របស់​ពួកគេ​។ 

​សូម​ទទួល​នូវ​ក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​

​លី ចេ​
​អ្នកស្ម័គ្រចិត្ត​នៃ​អង្គការ United States Peace Corps
​និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​វាលរេញ​

ដោយ : លី ចេ

No comments:

Post a Comment