-ជំនួបចរចាមេទ័ព និងមេទ័ពបង្វែរមកជួបគ្នានៅច្រកជាំស្រងាំ ស្រុកអន្លង់វែងវិញ នៅយប់នេះ។
-កងទ័ពកម្ពុជាវរៈ៣៩៣ ក្នុងកងពលលេខ៩ជាអ្នកចាប់ខ្លួនទាហានថៃ៤នាក់។
-ការប្រយុទ្ធគ្នាបានផ្អាកហើយ មេទ័ពសៀមសុំចរចាជួបគ្នានៅចំណុចច្រកជាំតែ ស្រុកជាំក្សាន្ត កងទ័ពនៅវាលឥន្រ្ទីយ៍ បានប្រាប់កម្ពុជាថ្មីមុននេះថា ទ័ពសៀមនៅមុខភ្នំទ្រព្យ សុំចុះចាញ់។
-មេទ័ពសៀមនៅជួរមុខសុំចរចាតែកម្ពុជាមិនទាន់ឆ្លើយតប កាំភ្លើងធំផ្លោងដាក់គ្នាស្ងប់បន្តិច តែកាំភ្លើងដៃនៅបន្តនៅឡើយ។
-គ្រាប់កាំភ្លើងធំរបស់សៀមជាង៥០គ្រាប់ បានធ្លាក់នៅស្រអែមនិងក្បែរកងពលលេខ៣ ចម្ងាយពីព្រំ ដែនជិត២០គីឡូម៉ែត្រ។ រថក្រោះថៃត្រូវកម្ពុជាបាញ់ឆេះអស់២គ្រឿងហើយ នៅមុខច្រកតាថាវ។
- BM40កាណុងត្រូវបានបាញ់ចេញបន្ថែមទៀត គាំទ្រនៅចំណុចតាថាវ និងនៅមុខភ្នំទ្រព្យ។ ការប្រយុទ្ធគ្នានៅតែបន្តមិនទាន់បញ្ចប់នៅឡើយទេ កងរថក្រោះនិងរថក្រោះកំពុងតែប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមនៅច្រកតាថាវ។ ច្រកនេះមាននៅទិសខាងកើតប្រាសាទព្រះវិហារប្រមាណជា៥គីឡូម៉ែត្រ
- ការប្រយុទ្ធគ្នាបានរាលដាលមកដល់ច្រកតាថាវយ៉ាងក្ដៅគគុកទៀតហើយ ទ័ពសៀមបានផ្លោងកាំ ភ្លើងធំធុនធ្ងន់ដាក់ច្រកនេះ ហើយកម្ពុជាបានបាញ់៤០កាណុងគាំទ្រតបវិញផងដែរ
-
កងទ័ពដែលកំពុងប្រយុទ្ធយ៉ាងសកម្មនៅសមរភូមិ មាន៣កងពលគឺកងពលលេខ៣របស់ឧត្ដមសេនីយ៍ទោ
ស្រី ឌឹក និងកងពលលេខ៨របស់ឧត្ដមសេនីយ៍ត្រី យឹម ពឹម និងកងពលលេខ៩របស់ឧត្ដមសេនីយ៍ត្រី គល់ វ៉ៃ
ការប្រយុទ្ធគ្នាមកដល់ពេលនេះ កងទ័ពកម្ពុជាចាប់ទាហានថៃបាន៤នាក់
No comments:
Post a Comment