Friday, February 04, 2011

រថ​ក្រោះ​សៀម​​២គ្រឿង​ឆេះ និង​​ទាហាន​សៀម​ច្រើន​​នាក់​ស្លាប់​រាយ​ប៉ាយ​​​ពេញ​សមរភូមិ​​​ ​ទាហាន​កម្ពុជា​មិន​ទាន់​​​យល់​ព្រម​​​ឈប់បាញ់

ការផ្ទុះ​​អាវុធ​​អូស​​បន្លាយ​​​ជាង​១ម៉ោង​​ទាហាន​កម្ពុជា​​បាន​វាយលុក​ចូល​កាន់​កាប់​​លេណដ្ឋាន​របស់ទាហានសៀម​​​​ជា​ច្រើន​កន្លែង ដែល​មាន​ទីតាំង​​ស្ថិតនៅ​ហួស​ផ្ទះ​​ក្រហម​​​​បន្តិច ដោយ​រឹបអូស​​​បានសំភារ​សឹក​មួយចំនួន​​ ព្រមទាំង​​គ្រឿង​​​ឧបភោគ បរិភោគ​ជាច្រើនទៀត​ផង​...​រថ​ក្រោះ​របស់ទាហាន​​សៀម​២​គ្រឿង​ត្រូវ​​បាន​​បាញ់​ឆេះ​ និងទាហាន​សៀម​៦​នាក់​ត្រូវ​បាន​​ចាប់ខ្លួន​ ហើយ​​​​ជាមួយគ្នា​នេះ​​​ផងដែរ មូលដ្ឋាន​ឈរ​ជើង​​របស់ទាហានសៀម​​​មួយ​ចំនួន​ត្រូវបាន​ឆេះ និង​​លើក​ទង់​ជ័យ​​.ស​សុំ​ចុះចាញ់​​ និង​សុំ​​ចរចា​បញ្ឈប់​​ការបាញ់​​គ្នា​ ប៉ុន្តែ​​ទាហានកម្ពុជា​​បាន​ច្រានចោល​​​ដោយ​ហេតុ​ថា​មូលដ្ឋាន​យោធា​របស់​សៀម​​ផ្សេង​ទៀត​​កំពុង​​ប្រយុទ្ធ​​​គ្នានៅឡើយ​។ ​
នៅលើ​​​សមរ​ភូមិ​​ប្រយុទ្ធ​​ ពេលមើល​ពីលើ​​ប្រាសាទព្រះវិហារ​​ទៅ​​ឃើញ​ផ្សែង​ខ្មួល​ខ្មាញ់​​អណ្តែត​ត្រសែត​ដូច​ផ្សិត​​​យឺតៗ ឡើងទៅ​លើ​អាកាស​​ផុត​​​ចុងព្រឹក្សា ​ហាក់​​នាំចិត្ត​​ឱ្យរន្ធត់​តក់​ប្រមា ចំពោះ​​សង្គ្រាម​​មួយ​ឈុត​នេះពន់ពេក​​ណាស់ ។ ជុំវិញ​​ខ្សែ​​ត្រៀម​​ឈរជើង​​របស់ទាហាន​សៀមចំងាយ​ប្រមាណ​​២០គីឡូ​ម៉ែត្រ​ពី​​​ខ្សែ​ត្រៀម​ជួរមុខ​​របស់​​ទាហាន​​កម្ពុជា ទល់មុខ​ឆៀង​ខាង​ឆ្វេង​ប្រាសាទ​ព្រះ​វិហារ​ត្រូវបាន​​ឆេះ​​ហុយ​ទ្រលោម​​ ​និង​ត្រូវ​បាន​ទាហាន​​កម្ពុជា​​ដែល​​រុល​ចូល​​ទៅខាង​មុខ​​អះអាង​ថា មើល​ឃើញ​​​ខ្មោច​ទាហាន​សៀម​​រដូក​រណែល និង​រាយប៉ាយ​​គួរ​ឱ្យព្រឺ​​​​ និង​សង្វេគ​​​ ដោយ​មាន​ភ្ជាប់​ជាមួយ​សាក់​កាដូ​​​ កាទូស​សៀ និង​កាំ​ភ្លើង​​ជាប់​ខ្លួន​​​ផងដែរ ។​ ​នៅខ្សែ​ត្រៀម​​ច្រក​តាថាវ រថ​ក្រោះ​របស់​ទាហាន​​​សៀម​​​​២គ្រឿង​​​ត្រូវទាហាន​កម្ពុជា​​បាញ់​ឆេះ​​ធ្វើសកម្មភាព​លែង​កើត​​ និង​បន្សល់​ទុក​​​​សពនៅ​ក្នុងនោះ ។​ ចំណែក​​ទាហាន​​​សៀម​វិញ​​​បាន​បាញ់​កាំ​ភ្លើង​​ធំ​ផ្លោង​​រំលង​​ប្រាសាទ​ព្រះវិហារ មកដល់​​​ភូមិ​​ស្រអែម​​ចំងាយ​​ជាង​​​១៥ម៉ែត្រ ពី​សមរ​ភូមិ​ជួរមុខ​​របស់​ទាហាន​កម្ពុជា ។​
កង​ទាហាន​សៀមច្រើន​​​នាក់​​បាន​ស្លាប់​​​រាយ​ប៉ាយ​ពេញ​សមរភូមិ​​ បើ​ទោះណា​​នៅ​មិនទាន់​​មាន​សេចក្តី​​​រាយការណ៍​ពី​​ចំនួន​​អ្នក​ស្លាប់​​​ពិត​ប្រាកដ​នៅឡើយ​ក៏​ដោយ​ ក៏​ប៉ុន្តែ​ជុំវិញ​​ការ​បាញ់​គ្នា​ដ៏​កក្រើយ​​នៅ​តាមខ្សែ​​បន្ទាត់ព្រំដែន​​ខេត្ត​ព្រះវិហារ​​នេះ​ ទាហាន​សៀម​​បាន​​បាក់​ទ័ព​​រត់​ចូល​​​ទៅក្នុង​​ទឹក​ដី​របស់គេ​វិញ គឺរត់​​ហួស​​ផ្ទះ​ក្រហម​​​​សៀម​ខ្លួន​​​ឯង​​ទៅទៀត​ ហើយផ្ទះ​ក្រហម​​សៀម​នេះ​​ក៏ត្រូវ​បាន​ឆេះ​រួច​ហើយ​​ដោយសារ​​តែ គ្រាប់​​កាំភ្លើង​​​ធុនធ្ងន់​​​បាញ់​ទៅបាញ់​មក​​បង្ក​ជា​អណ្តាត​ភ្លើង​​​​សន្ធោសន្ធៅ ។​
​សូមបញ្ជាក់​ថា ​ស្នូរកាំភ្លើង​តូច​-ធំ​​បាន​ផ្ទុះ​​លាន់​កក្រើក​​​ឡើង​​​ផ្ទួនៗ​គ្នា​​កាលពី​​វេលា​ម៉ោង​ប្រមាណ​​​៣រសៀល​ថ្ងៃទី​៤ កុម្ភៈ ​២០១១ ​គឺ​ជា​ការ​ផ្ទុះ​អាវុធ​​ស្របច្បាប់​​របស់​ទាហាន​​កម្ពុជា​ ដើម្បី​​ការ​ពារ​​ទឹកដី និង​ធ្វើ​​ឡើង​យ៉ាង​ម៉ឺង​ម៉ាត់​​បណ្តេញ​​ទាហាន​សៀម​ឱ្យដក​​​ថយ​ទៅវិញ ​ខណៈ​ទាហាន​​សៀម​ឈ្លានពាន​​នេះ​​​ធ្វើ​ផ្លូវ​​​ឈូស​ឆាយ​​ចូលទៅ​កាន់​តំបន់​​​សំបុកឃ្មុំ​​ទឹកដី​​កម្ពុជា​ដែលជា​​ដែន​បំរាម​ចុងក្រោយ ។
មន្ត្រី​​យោធា​កម្ពុជា​បាននិយាយ​​ឱ្យ​ដឹង​ថា ​មុន​ពេល​ផ្ទុះ​អាវុធ​គឺទាហានកម្ពុជា​បានដាក់​បំរាម​រួចហើយ កុំ​ឱ្យ​​​ទាហានថៃ​​ឈូសឆាយ​​​ផ្លូវ​​​ចូល​មក​ដល់​​ចំណុច​សំបុក​ឃ្មុំ​​​ឱ្យសោះ ​ព្រោះថា នេះ​ជា​ទឹក​ដី​​របស់កម្ពុជា ប៉ុន្តែ​ទាហាន​សៀម​​​នៅតែ​ក្បាល​រឹង រុល​ចូល​​ដដែល គឺ​មានបំណង​​​ឈ្លាន​ពាន​​​​ទឹក​កម្ពុជាយ៉ាង​ពិតប្រាកដ ដែលបំណង​របស់គេ​គឺ​ចូលមកឈរជើង​​ក្នុងរង្វង់​​​ផ្ទៃដី​​៤,៦​គីឡូ​ម៉ែត្រការ៉េ ​និង​វត្តកែវ​សិក្ខាគិរីស្វារៈ ដូច្នេះ​ទាហាន​​កម្ពុជា​​ដាច់​ខាត​ត្រូវ​​តែប្រើ​​សិទ្ធិ​​ស្វ័យការ​ពារ​​​ជា​កំហិត ទោះជា​​ស្លាប់​​រស់ក៏ដោយ ។​
​ការផ្ទុះ​បានចាប់​ផ្តើម​​​ចេញពីតំបន់​​សំបុកឃ្មុំ​​​ហើយ​​​រាលដាល​​តៗគ្នា​​ទៅដល់​​តំបន់​ភ្នំ​​ទ្រព្យ ​វាល​ឥន្ទ្រី ​ច្រកតាថាវ អូចាក់ច្រែង និង​តាសឹម ​ព្រម​ទាំង​នៅ​តាម​​ខ្សែ​បន្ទាត់ព្រំ​ដែន​​ជាច្រើនកន្លែង​​​ទៀត ​ស្ថិតនៅ​​​ស្លាបខាង​​ឆ្វេង​​ប្រាសាទព្រះវិហារ គឺ​ទាហាន​កម្ពុជា​​បានប្រើ​​​​កាំ ភ្លើង​​​ធុនធ្ងន់ និង​ស្រាល​​ជា​ច្រើនសន្ធាប់ទៅ​លើ​ទាហាន​សៀម​​​ឱ្យ​បាក់​​ទ័ព​​​​បត់​​ចូល​ទៅ​ដល់​ចំណុច​ផ្ទះ​​​ក្រហម​​វិញ​ដែល​​ថៃ​​អះអាង​ថា ជាទឹកដី​របស់ពួកគេ ។
ចំណែក​​នៅ​តាម​បន្ទាត់ព្រំដែន​​ខេត្ត​ឧត្តរ​មាន​ជ័យ​​ឯណោះ​វិញ តំបន់ប្រាសាទតាមាន់ធំ ពុំ​មាន​ការ​ផ្ទុះអាវុធ​​​កើតឡើង​នោះទេ បើទោះ​​ណា​ទាហាន​​​​ទាំង​២ភាគីកម្ពុជា​-ថៃ​​កំពុង​រំជើប​រំជួល​ត្រៀម​​ជើងការ​ប្រយុទ្ធ​​រៀងៗខ្លួន​​ក៏ដោយ ៕​

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment