Friday, February 04, 2011
គណះកម្មការចំរុះកម្ពុជា-ថៃរៀបចំកិច្ចប្រជុំលើកទី៧ ស្ដីពីកិច្ចសហប្រតិបត្ដិការទ្វេរភាគីដោយ មិនបានលើកយកករណីវត្ដកែវសិក្ខាគីរីស្វារះ និងពិរុទ្ធជនថៃពីរនាក់មកនិយាយនោះទេ
កិច្ចប្រជុំលើកទី៧ នៃគណះកម្មការចំរុះស្ដីពីកិច្ច សហប្រតិបត្ដិការទ្វេរភាគី កម្ពុជា-ថៃ បានបើកធ្វើឡើងកាល
ពីថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១១ នៅក្នុង សណ្ឋាគារអង្គរផាលេស នាទីក្រុងសៀមរាប ដែលកិច្ចប្រជុំនេះមិនត្រូវបាន
គេលើកយកបញ្ហាការសុំដោះលែង ពិរុទ្ធជនថៃពីរនាក់ដែលបានឆ្លងចូល ទឹកដីកម្ពុជាដោយខុសច្បាប់ និងជាប់ចោទ
ពីបទចារកម្ម លួចពត៌មានកងទ័ពកម្ពុជា និងសុំអោយដកទង់ជាតិកម្ពុជា ចេញពីវត្ដខ្មែរកែវសិក្ខាគីរីស្វារះដូចការរំពឹង
ទុកពីសំណាក់មតិមហាជនជាទូទៅនោះទេ។
កិច្ចប្រជុំនេះត្រូវបានគេប្រារឰធ្វើឡើងរយះពេលតែមួយព្រឹក ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្ដមឧបនាយក
រដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេសនៃប្រទេសកម្ពុជា និងភាគីថៃដឹកនាំដោយលោក កាស៊ីភិរម្យ រដ្ឋ
មន្ដ្រីក្រសួងការបរទេសនៃប្រទេសថៃ ហើយដែលគ្រប់ភាគីទាំងពីរសុទ្ធសឹងតែមានមន្ដ្រីជំនាញមកពីបណ្ដាក្រសួង នានាប្រមាណជាង៤០នាក់ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ។
ឯកឧត្ដម ហោ ណាំហុង បានមានប្រសាសន៍អោយដឹងនាសន្នីសិទ្ធកាសែតក្រោយបញ្ចប់កិច្ចប្រជុំនោះថា កិច្ច
ប្រជុំបានពិភាក្សាទៅលើពលករកម្ពុជាដែលបានទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ បញ្ហាឆ្លងដែនដោយ
ខុសច្បាប់ចូលទឹកដីថៃ ការបើកច្រកព្រំដែន ការចេញទិដ្ឋាការ ផលិតផលកសិកម្ម និងការចចារស្វែងរកបង្គោល ព្រំដែនបន្ដទៀតរបស់គណះកម្មការចំរុះព្រំដែន។
ឯកឧត្ដម ហោ ណាំហុង បានបញ្ជាក់ថា បញ្ហាពលករកម្ពុជា ឯកឧត្ដមបានអរគុណដល់ភាគីថៃដែលបានផ្ដល់
ការងារអោយពលករកម្ពុជាធ្វើបានជាងមួយសែននាក់ ហើយដែលអាចបន្ដរហូតដល់ឆ្នាំ២០១២។ ប៉ុន្ដែឯកឧត្ដម ក៏សូមអោយភាគីថៃយោគយល់ផងដែរចំពោះការជួញដូរដោយខុសច្បាប់ទៅលើពលករកម្ពុជាដែលមានមេខ្លោង ជាជនជាតិកម្ពុជានិងថៃរួមគ្នា ដែលពួកគេបានឃោសនាថាទៅធ្វើការនៅថៃបានប្រាក់ខែខ្ពស់ ដែលធ្វើអោយ ប្រពលរដ្ឋខ្មែរខ្លះលក់គោ ក្របីដើម្បីអោយមេខ្លោងទាំងនោះនាំទៅ តែពេលនាំទៅដល់ដីថៃបានព្រលែងអោយ ប៉ូលីសចាប់ ហើយខ្លះទៀត បានធ្វើការយ៉ាងបង្ខិតបង្ខំនៅលើទូកនេសាទថៃ ។ ចំពោះករណីឆ្លងដែនដោយខុសច្បាប់ របស់ប្រជាពលរដ្ឋកម្ពុជាចូលទឹកដីថៃ ឯកឧត្ដមសូមអោយថៃកុំ ប្រើអំពើហឹង្សាដោយទាហានថៃបាញ់សំលាប់ប្រជា ពលរដ្ឋខ្មែរ ទោះជាខុសយ៉ាងណាក៏ដោយសូមអោយកាត់ទោសទៅតាមច្បាប់។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានបន្ដអោយដឹងទៀតថា នៅក្នុងកិច្ចប្រជុំនោះយើងក៏បានពិភាក្សាទៅលើការ
បើកច្រកថ្មីមួយទៀតនៅស្ទឹងបត់ ដែលស្ថិតនៅក្បែអារញ្ញ និងប៉ោយប៉ែតនេះដើម្បីដឹកទំនិញឆ្លងកាត់ប្រទេសទាំង
ពីរ ហើយទុកច្រកប៉ោយប៉ែតនេះសំរាប់ជាច្រកទេសចរសុទ្ធវិញ។ ដោយឡែកបញ្ហាព្រំដែនឯកឧត្ដមបានអោយដឹង
ថា ភាគីថៃបានស្នើអោយមានការប្រជុំគណះកម្មការព្រុំដែន ដោយមិនចាំបាច់ការអនុមត្ដការព្រមព្រៀងទាំងបី របស់គណះកម្មការព្រំដែននោះទេ ដែលកន្លងមកថៃសំរយះពេល៣០ថ្ងៃដើម្បីអោយគណះកម្មការមួយពិនិត្យ
ថាតើឯកសារព្រមព្រៀងបីរវាងគណះកម្មការចំរុះព្រំដែនកន្លងមកនេះដាក់ទៅក្នុងសភាអនុម័តទៅតាមមាត្រាទី
១៩០ របស់រដ្ឋធធម្មនញ្ញថៃ រឺក៏មិនចាំបាច់ ហើយអោយរដ្ឋាភិបាលសំរេច នោះលោកកាស៊ីតភិរម្យបាននិយាយថា
មិនចាំបាច់ទេ អាចប្រជុំគណះកម្មការចំរុះបានឆាប់ ហើយស្នើអោយកោះប្រជុំភ្លាមទៅ ដែលបញ្ហានេះឯកឧត្ដម
មិនទាន់សំរេចទេ ព្រោះថាក្នុងករណីប្រជុំគណះកម្មការសំរេចត្រូវធ្វើព្រមៗគា្ននូវវិធានការពីរទៀតគឺទីមួយត្រូវថត
ពីលើអាកាសដើម្បីរកបង្គោលព្រំដែន និងទីពីរទៀតអោយក្រុមអ្នកបច្ចេកទេសទៅរកបង្គោលព្រំដែនចំនួន២៥
បង្គោលទៀតដែលមិនទាន់រកឃើញនៅឡើយ។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានបន្ដអោយដឹងថា យើងក៏បាននិយាយផងដែរអំពី ំ MOU ខាងកសិកម្ម អំពី តំលៃកសិផលដែលកសិករផលិតបាននិង ពិភាក្សាអំពីទិដ្ឋាការ Admix ពោលគឺបានន័យថាធ្វើទិដ្ឋាការតែមួយ
តែអាចចូលបានប្រទេសទាំងពីររវាងកម្ពុជានិងថៃ។ ហើយប្រសិនបើធ្វើបានសំរេចហើយយើងនឹងធ្វើជាមួយប្រទេស
បីទៀតគឺ វៀតណាម ឡាវ និង ភូមា ពោលគឺធ្វើទិដ្ឋាការតែមួយអាចដើរបាន៥ប្រទេស ហើយទិដ្ឋាការធ្វើនៅ ប្រទេសណាក៏បានដែរ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment