ភ្នំពេញ: រយៈពេល៤-៥ឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថា អត្រាអ្នកជំងឺអេដស៍ថ្មីៗដែលបានមកទទួលឱសថប្រឆាំងមេរោគអេដស៍មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិតមាន ឈីវុន នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ឋនឹងជំងឺអេដស៍ សើរស្បែក និ ងកាមរោគ។
លោកវេជ្ជបណ្ឌិតមាន ឈីវុន បានមានប្រសាសន៍ថា ឥទ្បូវក្នុងមួយត្រីមាសមានអ្នករស់នៅជាមួយមេរោគអេដស៍ថ្មីមិនដល់១.០០០នាក់ទេ បានមកទទួលឱសថប្រឆាំងមេរោគអេដស៍ ដែលអាចឲ្យយើងគណនាឃើញថា ក្នុងមួយឆ្នាំការផ្តល់ឱសថប្រឆាំងមេរោគអេដស៍ដល់អ្នកជំងឺអេដស៍ថ្មីៗមានត្រឹមចំនួនជាង៣.០០០នាក់ប៉ុណ្ណោះ។ លោកបានបន្តថា គិតត្រឹមដំណាច់ឆ្នាំ២០១០កន្លងមក អ្នកជំងឺអេដស៍សរុបចំនួន ៤២.៧៩៩នាក់ បានទទួលឱសថប្រឆាំងមេរោគអេដស៍ ក្នុងនោះមានកុមារចំនួន ៤.១០២នាក់ ស្ថិតក្នុងកំនើនប្រមាណ ២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០០៩ កន្លងមក ។
ឥឡូវនេះក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចបំរើសេវាដល់អ្នកជំងឺអេដស៍ថ្មីដែលមកទទួលឱសថប្រឆាំងមេរោគអេដស៍បានភ្លាមៗ មិនចាំបាច់រង ចាំពិនិត្យកំរិតមេរោគអេដស៍ធ្លាក់ចុះឬឡើងនោះទេ ព្រោះការផ្តល់ឱសថប្រឆាំងមេរោគអេដស៍ ដល់អ្នកជំងឺអេដស៍ឆាប់រហ័ស ដើម្បីកុំឲ្យអ្នកជំងឺធ្លាក់ទឹកចិត្តនិងការរងចាំ ចុះសុខភាពទ្រុតទ្រោម និងអាចមានពេលវេលាអាចប្រកបរបររកទទួលទានបានគ្រប់គ្រាន់ ។ លោកវេជ្ជបណ្ឌិតមាន ឈីវុនបន្តថា ក្រុមមន្ត្រីជំនាញសុខាភិបាល បាននិងកំពុងបន្តពង្រឹងគុណភាពសេវាតាមរយៈការពង្រឹងប្រព័ន្ធតាមដាននូវសេវាបន្ត៕
ដោយ : ចក្ខុ
No comments:
Post a Comment